Powered by Blogger.

Wednesday, December 30, 2015

អាថ៌​កំបាំង​ដែល​ធ្វើ​ឲ្យ​បុរស​ពូ​កែ​រឿង​លើ​គ្រែ

No comments :
ទម្លាប់ និង​ការ​រស់​នៅ​ប្រកប​ទៅ​ដោយ​ផាសុខ​ភាព​អាច​បង្កើន​ដល់​សរី​រាង្គ​ផ្លូវ​ភេទ​របស់​បុរស​ឲ្យ​កាន់​តែ​មាន​ភាព​ខ្លាំង​ក្លា ដែល​ជាបំណង​ប្រា​ថ្នា​របស់​បុរស​គ្រប់​រូប។ ទោះ​ជា​យ៉ាង​ណា​ជីវិត​រស់​នៅ​ក្នុង​សម័យ​ទំនើប​នេះ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង ដែលធ្វើឲ្យ​សុខ​ភាព​ផ្លូវ​ភេទ​របស់​បុរស​មាន​ភាព​ទន់​ខ្សោយ។ ប្រការ​ដែល​ល្អ​បំផុត​អ្នក​គួរ​តែ​មាន​ទម្លាប់​រស់​នៅ​ឲ្យ​បាន​ល្អ​ទើប​ជួយ​លើក​កម្ពស់​សមត្ថ​ភាព​បុរស​បាន​រឹង​មាំ។

១. កំណត់ការសេពគ្រឿងស្រវឹង៖ ស្រាបៀរ ឬស្រាមួយចំនួន​ទៀត​អាច​នាំមក​នូវ​អត្ថប្រយោជន៍​ដល់​សុខ​ភាព ប៉ុន្តែ​វា​មាន​កម្រិត​ដូច​ជា​ស្រា​ក្រហម​មាន​សារ​ជាតិ Flavonoids ដែល​អាច​ជួយ​ប្រឆាំង ជម្ងឺ​មហា​រីក និង​ជម្ងឺ​បេះ​ដូង។ តែ​ប្រសិន​បើ​អ្នក​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ពេកអាច​បង្កើន​ហានិ​ភ័យ​នៃ​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត កាត់​បន្ថយ​មុខងារ​សរីរ​វិទ្យា និង​ចំណង់។

២. គ្មានការជក់បារី៖ ជាតិនីកូទីនដែលមាននៅក្នុងថ្នាំជក់អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សសៃ​ឈាម និង​ស្ទះ​លំហូរ​ឈាម។ ដូច្នេះ​សសៃ​ឈាម​តូច​នៅ​ក្នុង​លិង្គ​អាច​ងាយ​និង​រង​គ្រោះ រហូត​ដល់​ប៉ះ​ពាល់​ដល់​ជីវិត​ផ្លូវ​ភេទ។ ហេតុនេះ​ហើយ​ការ​បោះបង់​ការ​ជក់​បារី​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ជួយ​សម្រួល​ដល់​ការ​រួមភេទ​នោះ​ទេ តែ​វា​ជួយ​ឲ្យ​អ្នក​មាន​សុខ​ភាព​ល្អ​ថែម​ទៀត។

៣. រួមភេទទៀងទាត់៖ ការរួមភេទទៀតទាត់ក៏អាចរួមចំណែក ធ្វើឲ្យ​រាង​កាយ​របស់​អ្នក​ផលិត​អ័រ​ម៉ូន Endorphins បាន​ច្រើន និង​បង្កើន​បរិមាណ​នៃអ័រ​ម៉ូន Testosterone ក្នុង​រាង​កាយ។ នេះ​ជា​អ័រ​ម៉ូន​ដ៏​សំខាន់​ដែល​បុរស​ត្រូវការ​បំផុត។

៤. គេងឲ្យបានគ្រប់គ្រាន់៖ កង្វះនៃការគេងគឺទាក់ទងនឹងការព្យាបាល​ជម្ងឺ​ងាប់​លិង្គ និង​បញ្ហា​ផ្លូវភេទ​ផ្សេង​ទៀត​សម្រាប់​បុរស។ ការ​ដេក​គ្រប់​គ្រាន់​អាច​បង្កើន​ចំណង់​ផ្លូវ​ភេទ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវិត​ផ្លូវ​ភេទ។

៥.ឥទ្ធិពលនៃការហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណឲ្យបានទៀតទាត់អាចជួយទាំង​បុរស ទាំង​ស្ត្រី​ឲ្យ​ប្រសើរ​ឡើងនូវជីវិត​ផ្លូវ​ភេទ និង​បង្កើន​ចំណង់​ផ្លូវ​ភេទ។ ការ​ហាត់​ប្រាណ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​ប្រព័ន្ធ​សសៃ​ឈាម​បេះ​ដូង​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​អាច​បង្កើន​អ័រ​ម៉ូន​ផ្លូវ​ភេទ​ក៏​ដូច​ជា​អ័រ​ម៉ូន Endorphins ជួយ​ឲ្យ​បញ្ញា​ស្មារ​តី​ល្អ​ប្រសើរ​ជាង​មុន។

៦.ការបរិភោគ៖ អ្នកគួរតែបរិភោគបន្លែ និង​ផ្លែ​ឈើ​អាច​ជួយ​ប្រឆាំង​អុក​ស៊ីត​កម្ម​ដែល​មាន​ផល​ល្អសម្រាប់​សុខ​ភាព និង​កែ​លម្អ​ជីវិត​ផ្លូវ​ភេទ។ របបអាហារ​ដូច​ជា​បន្លែ និង​ផ្លែ​ឈើ​សម្បូរ​ទៅ​ដោយ​អាស៊ីត​អូមេហ្គា ៣ មាន​ផល​ល្អ​សម្រាប់​សុខ​ភាព​ផ្លូវ​ភេទ។ មិន​តែប៉ុណ្ណោះ​របបអាហារ​ធម្មជាតិ​បែប​នេះ​អាច​ជួយការ​ពារ​មិន​ឲ្យ​កើត​ជម្ងឺ​ក្រពេញ​ប្រូស្តាត និង​បន្ថែម​ចំណង់​ផ្លូវ​ភេទ​របស់​បុរស​ថែម​ទៀត៕

English:
And living habits to health by spelling can increase a man's sexual organs to be more potent which is every man's desire. However, modern life in this dramatic impact that sexual health of men weakness. Best Things you should have a good living habits to help improve capacity solid.
1. Alcohol: beer or wine can bring some health benefits, but it is limited, such as red wine because flavonoids can help fight disease cancer and heart disease. If you drink too much alcohol can increase the risk of depression, reduced functional physiology and passion.
2. No smoking: nicotine in tobacco can affect blood vessels and blood flow obstruction. So the small blood vessels in the penis can easily and victims to affect sex life. Therefore giving up smoking, not only to facilitate the sex, but it helps you good.
3. Regular sex: sex regularly can also contribute to your body produces the hormone endorphins and increase the amount of the hormone testosterone in the body. This is an important hormone that most men need.
4. Enough sleep: Lack of sleep is associated with the treatment of erectile dysfunction and other sexual problems for men. Enough sleep can increase sexual desire and improve sexual life.
5. The effects of exercise: exercise regularly can help both men and women to improve sexual life and increase sexual desire. The exercise not only help keep blood vessels healthy heart, but it also can increase hormone as well as sex hormone endorphins help intellectually smart fish better.
6. Eating: You should eat fruits and vegetables can help antioxidants that are good for health and improve sex life. Diet, such as vegetables and fruits are rich in omega-3 acids is good for sexual health. Not only such a natural diet can help prevent prostate disease and male sexual appetite further.

No comments :

Post a Comment