Powered by Blogger.

Wednesday, December 30, 2015

Psy សម្ដែង​បទ “Up & Down” របស់ ​EXID ផ្អើល​អស់​ទស្សនិកជន (មាន Video Clip)

No comments :
តារា​ចម្រៀង​កូរ៉េ​ល្បី​ឈ្មោះ​ទូទាំង​ពិភពលោក Psy បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​ម្ដង​ទៀត​នៅ​ពេល​យក​បទ​ចម្រៀង​របស់​តារា​ស្រី EXID ​មក​សម្ដែង​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​ខ្លួន។ការ​ប្រគំ​តន្ត្រី “All Night Stand” របស់​តារា​ចម្រៀង​កូរ៉េ​ខាង​ត្បូង Psy ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​កាល​ពី​ថ្ងៃ​ទី ២៤ ខែ​ធ្នូ​មុន​នេះ​នៅ​កីឡដ្ឋាន Olymin Park Gymnastics ទីក្រុង​សេអ៊ូល។ នៅ​ក្នុង​កម្មវិធី​នេះ តារា​ចម្រៀង​វ័យ ៣៧ ឆ្នាំ​មិន​ត្រឹម​តែ​សម្ដែង​បទ​ចម្រៀង​របស់​ខ្លួន​នោះ​ទេ តែ​ព្រម​ទាំង​បាន​បង្ហាញ​ពី​ការ​ធ្វើ​ត្រាប់​តាម​បទ​របស់​តារា​ចម្រៀង​ដទៃ​ទៀត​ផង។

ជា​រៀង​រាល់​ឆ្នាំ Psy តែង​តែ​ជ្រើស​យក​បទ​របស់​តារា​ចម្រៀង​នារី​យក​មក​សម្ដែង​ដើម្បី​មក​បង្ហាញ​អ្នក​គាំទ្រ​ដែល​បាន​មក​​ចូល​រួម​ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​លោក។ កាល​ពី​ឆ្នាំ​មុន​ម្ចាស់​បទ “Daddy” បាន​សម្ដែង​បទ “Red” របស់ Hyuna រីឯ​ឆ្នាំ ២០១៣ វិញ​លោក​ប្រែ​ខ្លួន​ទៅ​ជា Sunmi សមាជិក​ក្រុម Wonder Girls ដើម្បី​សម្ដែង​បទ “24 Hours”។សម្រាប់​ឆ្នាំ ២០១៥ តារា​ចម្រៀង​ជួរ​មុខ​នេះ បាន​ក្លែង​ខ្លួន​ធ្វើ​ជា​ក្រុម​ចម្រៀង​នារី EXID ហើយ​សម្ដែង​បទ “Up & Down”។ ក្នុង​ឈុត​ខោ​ខ្លី​ខ្មៅ ជា​មួយ​អាវ​ដៃ​វែង​ពណ៌​លឿង គួប​ផ្សំ​ជាមួយ​ដើម​ទ្រូង​ក្លែងក្លាយ Psy បាន​សម្ដែង​ដូច​ម្ចាស់​បទ​ដើម​បេះ​បិទ៕ បើ​ទោះ​បី​ជា​​មាន​រាង​មិន​ស្ដើង​ដូច​សមាជិក EXID ក៏​ដោយ តែ​ជាមួយ​នឹង​ទេពកោសល្យ​របស់​ខ្លួន Psy បាន​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​នោះ​បាន​ទទួល​យក​យប់​​មុន​ថ្ងៃ​បុណ្យ​ណូអែល​​មួយ​មិន​អាច​បំភ្លេច​បាន៕


English:
Korean singer Psy renowned worldwide audience surprised again when his song EXID actress starred In their concert. The concert "All Night Stand" South Korean singer Psy was held today December 24 Olymin Park Gymnastics Stadium in Seoul. In this 37-year-old singer not only performed his own songs, as well as showing the emulation of other singers.Psy every year always choose female singer to perform to show the fans that have come into In his concerts. Last year, the owner of "Daddy" starred "Red" Hyuna 2013, he turned himself into a Wonder Girls member Sunmi to perform "24 Hours". For 2015, the front lines of this singer had disguised himself as a girl group EXID and perform "Up & Down". In short pants suit, black long-sleeved shirt with a yellow combination with fake chest Psy starred as the original owner picked off. Despite the slim shape EXID members, with their talent Psy make those present In the program, accepted the night before Christmas Day, one can not forget.

No comments :

Post a Comment