Powered by Blogger.

Friday, September 25, 2015

ទំនាយ​៣០ ​បែប​ដែល​អ្នក​តែង​សុបិន​ឃើញ​បញ្ជាក់​ពី​អ្វីខ្លះ?

No comments :
១) សុបិន​ឃើញ​ឈាម
-​សុបិន​ឃើញ​ថា​សម្លាប់​គ្នា រហូត​ហូរ​ឈាម ឬ​ឈាម​សត្វ​ដែល​ត្រូវ​គេ​សម្លាប់​ដក់​ពេញ​ផ្លូវថ្នល់​។
*​ទំនាយ​បញ្ជាក់​ថា នឹង​បាន​ទទួល​ជោគ​លាភ​ឬ​មានសំណាង​ក្នុង​ផ្នែក​ការ​ផ្សងព្រេង​អ្វីមួយ​។
-​សុបិន​ឃើញ​មាន​ឈាម​ហូរ​ឬ​ឈាម​ហូរ​ចេញ​តាម​រាង​កាយ​ខ្លួនឯង​។
*​ទំនាយ​បញ្ជាក់​ថា នឹង​អស់​គ្រោះ​ឬ​បាន​ទទួល​ដំណឹង​ល្អ​ពី​ចម្ងាយ​។
-​សុបិន​ឃើញ​ថា​បាន​បរិភោគ​ឈាម​សត្វ​។
*​ទំនាយ​បញ្ជាក់​ថា នឹង​បាន​ទទួល​ជោគ​លាភ​ពី​ការ​ផ្សងសំណាង​ឬ​លេងល្បែង​។

២) សុបិន​ឃើញ​ខ្មោច ប្រេត ឬ​បិសាច​មក​លង​ក្នុង​សុបិន​
*​ទំនាយ​បញ្ជាក់​ថា​នឹង​អស់​គ្រោះ ហើយ​មានជោគ​សំណាង​ពី​ការ​ផ្សងសំណាង​ឬ​មាន​លាភ​សំណាង​អ្វីមួយ​ឈាន​ចូល​មក​។

៣) សុបិន​ឃើញ​មនុស្ស​ស្លាប់
* ទំនាយ​បញ្ជាក់​ថា​នឹង​បាន​ជោគ​លាភ​ពី​ការ​ផ្សងសំណាង​ឬ​ជោគ​លាភ​ពី​ការ​ជួញដូរ​ឬ​តួនាទី​ការងារ​អ្វីមួយ​។​បើសិន​ក្នុង​សុបិន​ឃើញ​ថា​មនុស្ស​ស្លាប់​មានទឹក​លឿង​ៗ​និង​ដង្កូវ​ចោះ​ផង​សុបិន​នោះ​នឹង​មានជោគ​សំណាង​ខ្ពស់​ទ្វេ​ដង​ឡើង​ថែម​ទៀត​។

៤)​សុបិន​ថា​មាន​ផ្ទៃពោះ
*​ទំនាយ​បញ្ជាក់​ថា អ្នក​អាច​នឹង​កំពុង​រង់ចាំ​ការ​សម្រេចចិត្ត​ពី​នរណា​ម្នាក់ ហើយ​ការ​សម្រេចចិត្ត​នោះ​តែង​ផ្តល់​ផល​ល្អ​ដល់​អ្នកផង​។

៥) សុបិន​ថា​ព​ក្មេង
*​ទំនាយ​បញ្ជាក់​ថា​អ្នក​ដែល​នៅ​លីវ​នឹង​បាន​គូ ចំណែក​អ្នក​ដែល​មាន​គូ​នឹង​បាន​បុត្រ​។

៦)​សុបិន​ឃើញ​ក្មេង
*​ទំនាយ​បញ្ជាក់​ថាបើ​សុបិន​ឃើញ​ទារក ស​ថ្លោស​នោះ​នឹង​ប្រាប់​ហេតុ​ឱ្យ​ដឹង​ថា​អ្នក​នឹង​បាន​លាភ​ជា​ប្រាក់​កាស​ឬ​បាន​បុត្រ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​។

៧) សុបិន​ឃើញ​បី​ក្មេង
*​ទំនាយ​បញ្ជាក់​ថាបើ​សុបិន​ឃើញ​បី​ក្មេង​តាម​ចាស់​បុរាណ​ថា អ្នក​នឹង​បាន​ទទួល​លាភ​ឬ​អាច​បាន​បុត្រ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​(​បើ​មាន​គូគ្រង​)​។

៨) សុបិន​ឃើញ​កាំភ្លើង ឬ​សុបិន​ថា​បាញ់កាំភ្លើង​ឬ​បានឮ​សំឡេង​គួរ​ឱ្យ​ភ័យ​ខ្លាច​
*​ទំនាយ​បញ្ជាក់​ថា​ស្ត្រី​នឹង​បាន​ជួប​គូព្រេង ប៉ុន្តែ​បើ​បុរស​នឹង​មាន​វាសនា​ប្រសើរ​ឡើង​។

៩) សុបិន​ឃើញ​អណ្តើក​ឬ​បាន​ចាប់​អណ្តើក​ឬ​កន្ធាយ​ទឹក
* ទំនាយ​បញ្ជាក់​ថា នឹង​បាន​ជោគ​លាភ​ពី​សត្វ​ជើង​៤​ឬ​ជើង​២​ក្នុង​រយ​:​ពេល​មិនយូរ​ទៀត​។

១០) សុបិន​ឃើញ​ត្រី សុបិន​ថា​បាន​ចាប់​ត្រី ចិញ្ចឹម​ត្រី និង​ឃើញ​ត្រី​កំពុង​ហែល
*​ទំនាយ​បញ្ជាក់​ថា​នឹង​បាន​ទទួល​ជោគ​លាភ​ឬ​ទទួល​អំណោយ​ជា​របស់របរ​។​ក្រៅពី នេះ​នឹង​បាន​ទទួល​ការងារ​ប្រសើរ​ឡើង​ថែម​ទៀត​។

១១) សុ​បិ​ន្ត​ឃើញ​តុកកែ
*​ទំនាយ​បញ្ជាក់​ថា​នឹង​បាន​ទទួល​ដំណឹង​ល្អ​ពី​ការងារ​ឬ​លាភ​ពី​ការ​ផ្សងសំណាង​បន្តិចបន្តួច​ណាមួយ​។

១២) សុបិន​ឃើញ​សត្វ​ពស់
-​សុបិន​ឃើញ​ពស់​រឹត​ឬ​វារ​មក​តោង​រុំ​រាង​កាយ
*​ទំនាយ​បញ្ជាក់​ថាបើ​ជា​ស្ត្រី​នៅ​លីវ​នឹង​បាន​ជួប​គូ​។​ទោះបី​យ៉ាងណា​ពេល​សុបិន​ត្រូវ​សង្កេត​មើល​ថាបើ​ពស់​រឹត​ចំណែក​ខាងលើ​រាង​កាយ​ដូច​ជា​រឹត​ក រឹត​ចង្កេះ តាម​ទំនាយ​បញ្ជាក់​ថា​នឹង​បាន​គូព្រេង​ឋានៈ​ល្អ ឬ​មានយស​ស័ក្តិ​។​ប៉ុន្តែ​បើ​ករណី​ក្នុង​សុបិន​នោះ​ពស់​រឹត​ទាប​ចុះ​មក​ដល់​ត្រឹម​ជើង​តាម​ទំនាយ​បញ្ជាក់​ថា​នឹង​បាន​គូព្រេង​យសស័ក្តិ​ទាប ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​គូ​ហើយ​បើ​ក្នុង​សុបិន​នោះ​បាន​ប្រើ​ដៃ​ចាប់ខ្លួន​ពស់​បញ្ជាក់​ថា​នឹង​បាន​លាភ​ជា​បុត្រ​ឬ​ជោគ​លាភ​ពី​ការ​ផ្សងសំណាង​អ្វីមួយ​។

-​សុបិន​ថា​ពស់​ចឹក
*​ទំនាយ​បញ្ជាក់​ថាស​ត្រូវ​ភេទ​ផ្ទុយ​គ្នា​នឹង​ប៉ង​អាក្រក់​ឬ​បាន​ទទួល​គ្រោះ​ពី​អ្នក​ជិតខាង​។​បើ​ពស់​ចឹក​ចំណែក​ទាប​ចាប់ពី​ចង្កេះ​ចុះ​មក​ក្រោម​នោះ​អាច​កើត​មាន​គ្រោះ​បន្តិចបន្តួច​។​ប៉ុន្តែ​បើ​ពស់​ចឹក​ចាប់ពី​ចង្កេះ​ឡើង​លើ​នឹង​បាន​ទទួល​គ្រោះ​ធំ ឬ​មិន​ដូច្នេះ​ទេ​នឹង​មាន​គ្រោះ​រោគ​ជំងឺ​ឬ​ឧប្បត្តិហេតុ​កើតឡើង​ផង​។

– សុបិន​ថា​ព្យាយាម​រត់គេច​ពី​ពស់​ប៉ុន្តែ​គេច​មិន​រួច
*​ទំនាយ​បញ្ជាក់​ថា អ្នក​នឹង​បាន​គេ​(​បុរស​ឬ​ស្ត្រី​ដែល​អ្នក​ស្រឡាញ់​ពេញចិត្ត​) ជា​គូ​ប្តី​ប្រពន្ធ​ជាក់​ជា​ពុំខាន​។

-​សុបិន​ថា​ជួប​ពស់​ហើយ​ប្រយុទ្ធ​ជាមួយ​ដូច​ជា​កាប់​ពស់​ដាច់​ជា​កំណាត់​ៗ ឬ​ទាត់​ធាក់​ទាល់តែ​ពស់​ងាប់​
* ទំនាយ​បញ្ជាក់​ថា​អ្នក​នឹង​ជួប​មនុស្ស​ដែល​ជាទី​ពេញចិត្ត ប៉ុន្តែ​គេ​តែង​ដើរ​រំលង​អ្នក​បាត់​ទៅ​វិញ​។

-​សុបិន​ឃើញ​ថា​ជួប​ពស់​ហើយ​រត់គេច​រក​ប្រាស​អាយូស​ប៉ុន្តែ​ពស់​នៅ​តែ​ដេញ​ជាប់​រហូត​ទាល់តែ​ស្ទុះ​ភ្ញាក់​ឡើង​
*​ទំនាយ​បញ្ជាក់​ថា​អ្នក​កំពុង​ជួប​មនុស្ស​ដែល​ត្រូវចិត្ត ប៉ុន្តែ​អ្នក​មិន​ទាន់​បាន​ត្រៀម​ចិត្ត ។​ចំណែក​គេ​ម្នាក់​នោះ​ក៏​នៅ​តាម​អ្នក​បន្ត​ទៅ​ទៀត​ដែរ​។

-​សុបិន​ឃើញ​ថា​សត្វ​ពស់​កំពុង​រឹត​យ៉ាង​ស្ងៀមស្ងាត់​
* ទំនាយ​បញ្ជាក់​ថា​អ្នក​កំពុង​ជួប​គូព្រេង​ហើយ​កំពុង​កសាង​ទំនាក់ទំនង​ជាមួយ​គេ​ផង​។

១៣) សុបិន​ឃើញ​ដង្កូវ ឬ​មាន​ដង្កូវ​វារ​រងើម​ក្បែរ​ខ្លួន​យើង​ឬ​ឃើញ​ដង្កូវ​ក្នុង​សាកសព​ស្អុយរលួយ
*​ទំនាយ​បញ្ជាក់​ថា​នឹង​បាន​ទទួល​លាភ​ពី​ការ​ផ្សងសំណាង​ឬ​ការ​ជួញដូរ​ប្រសើរ​ឡើង​។

១៤) សុបិន​ឃើញ​ក្អែប
*​ទំនាយ​បញ្ជាក់​ថា​នឹង​បាន​ជួប​មនុស្ស​ភេទ​ផ្ទុយ​គ្នា​ដែល​ជា​ព្រាននារី​ផង​។

១៥) សុបិន​ឃើញ​ស្តេច​នាគ
*​ទំនាយ​បញ្ជាក់​ថា​អ្នក​នឹង​បាន​ទទួល​ការ​រិះគន់​ឬ​ត្រូវ​បាន​ប្រកបការងារ​ច្រើន​ឬ​បាន​ទទួល​ភាព​អយុត្តិធម៌​ណាមួយ​កើតឡើង​។

១៦) សុបិន​ឃើញ​ថា​បាក់​ធ្មេញ
-​សុបិន​ឃើញ​ថា​បាក់​ធ្មេញ​លើ
* ទំនាយ​បញ្ជាក់​ថា​នឹង​មាន​សាច់​ញាត់​មនុស្ស​ចាស់​ខាង​ឪពុក​អាច​បាត់​បង់ជីវិត​។

-​សុបិន​ឃើញ​បាក់​ធ្មេញ​ក្រោម
* ទំនាយ​បញ្ជាក់​ថា​នឹង​មាន​មនុស្ស​ចាស់​ខាង​ម្តាយ​អាច​បាត់​បង់ជីវិត​។

-​សុបិន​ឃើញ​មាន​ធ្មេញ​ដុះ​ឡើង​ថ្មី
*​ទំនាយ​បញ្ជាក់​ថា​នឹង​មាន​មនុស្ស​មក​សុំ​ស្នាក់​នៅ​ដែល​ជា​ប្រផ្នូល​មិនសូវ​ល្អ​ទេ​។

១៧) សុបិន​ឃើញ​ជួប​ក្រពើ​និង​ក្រពើ​ចូល​មក​វាយប្រហារ
*​ទំនាយ​បញ្ជាក់​ថា​នឹង​ជួប​គ្រោះ​ពី​សត្រូវ ឬ​អ្នក​ដែល​ប៉ង​អាក្រក់​ចាំ​ធ្វើបាប​ឬ​លួច​ទ្រព្យសម្បត្តិ​របស់​យើង​។

១៨) សុបិន​ឃើញ​សង្សារ​ចាស់
*​ទំនាយ​បញ្ជាក់​ថា​អ្នក​នឹង​អស់​គ្រោះ​ហើយ​ទទួល​ជោគ​លាភ​ដោយ​មិន​បាន​គិត​ឬ​សង្ឃឹមទុក​កាលពីមុន​មក​។

១៩) សុបិន​ថា​ប្រសូត​បុត្រ
*​ទំនាយ​បញ្ជាក់​ថា​កិច្ច​ការងារ​ដែល​លោក​អ្នក​បាន​គិត​ទុក​នឹង​ទទួល​បាន​ភាព​រលូន​ល្អ​និង​ទទួល​ជោគជ័យ​។​ក្រៅពី​នេះ​បើ​មានការ​រកស៊ី​ជួញដូរ​នឹង​ប្រសើរ​ឡើង​ថែម​ទៀត​។

២០) សុបិន​ឃើញ​មឈូស​ប៉ុន្តែ​មិនឃើញ​សាកសព​ដាក់​ត្រួត​លើ​គ្នា ឬ មាន​មនុស្ស​សែង​មឈូស​កាត់​មក
*​ទំនាយ​បញ្ជាក់​ថា​នឹង​បាន​ទទួល​ដំណឹង​ល្អ ឬ​លាភ​ពី​ចម្ងាយ​ឬ​មានការ​ផ្លាស់​ប្តូរ​តួនាទី​ការងារ​ប្រសើរ​ឡើង​។

២១) សុ​បិ​ន្ត​ឃើញ​មនុស្ស​មានគភ៌
*​ទំនាយ​បញ្ជាក់​ថាឱ្យ​ប្រយ័ត្ន​មាន​មនុស្ស​កាច់​កុង​ក្នុង​ការ​បណ្តាក់ទុន​ឬ​បើ​ដំណើរ​កិច្ច​ការងារ​នឹង​ខាតដើម​។

២២) សុបិន​ឃើញ​លាមក​ឬ​បាន​ចាប់​កាន់​លាមក​ខ្លួនឯង​ឬ​បន្ទោ​របង់​លាមក
*​ទំនាយ​បញ្ជាក់​ថា​អ្នក​នោះ​នឹង​មាន​គ្រោះ នឹង​មានរឿង​បាត់​កេរ្តិ៍ឈ្មោះ ឬ​ត្រូវ​មនុស្ស​និន្ទា​ដោយ​និយាយ​បង្កាច់បង្ខូច​។

២៣) សុបិន​ឃើញ​សត្វ​ឆ្មា
* ទំនាយ​បញ្ជាក់​ថា​នឹង​ទទួល​បាន​លាភ​យស​ឬ​ការ​កោតសរសើ​ពី​មនុស្ស​ចាស់​ឬ​អ្នកគ្រប់គ្រង​ឬ​អ្នក​បង្គាប់បញ្ជា​។

២៤) សុបិន​ឃើញ​ព្រះ ព្រះ​ពុទ្ធរូប​ឬ​ព្រះ​បូជា​ផ្សេង​ៗ
*​សុបិន្ត​ឃើញ​ព្រះ
-​សុបិន្ត​ឃើញ​ព្រះ​តូច​ធំ​ឬ​ព្រះ​ដែល​គោរព​បូជា
*​ទំនាយ​បញ្ជាក់​ថា សុបិន​នោះ​កើត​សិរី​មង្គល​ដល់​ខ្លួនឯង ឬ​បាន​ទទួល​ជោគ​លាភរ​ត់ម​កតាម​នៅ​គ្រា​ខាង​មុខ ។

-​សុបិន្ត​ឃើញ​ព្រះព្រហ្ម
*​ទំនាយ​បញ្ជាក់​ថា​ការ​សុបិន​ឃើញ​រូបសំណាក​ព្រះព្រហ្ម ឬ​បាន​គោរព​ក្រាប​សំពះ​បូជា​នោះ​ជា​សុបិន​ដ៏​ល្អ អ្នក​នឹង​បាន​ទទួល​សេចក្តីសុខ​និង​មាន​លាភ​យស​។

– សុបិន​ឃើញ​ព្រះពុទ្ធ​បាត​(​បាតជើង​ព្រះពុទ្ធ​)
*​ទំនាយ​បញ្ជាក់​ថា​នឹង​បាន​ទទួល​ជោគ​លាភ​ហើយ​បញ្ហា​ការងារ​ដែល​ទទួលខុសត្រូវ​នឹង​មានការ​ចម្រើន​ទៅ​មុខ​ឬ​ត្រូវ​បាន​រំកិល​តំណែង​កាន់តែ​ប្រសើរ​ឡើង​។

-​សុបិន​ឃើញ​ព្រះ​ចេតិយ​ឬ​ព្រះ​ប្រាង្គ​ឬ​ស្តូប​កំពូល​ខ្ពស់​ៗ
*​ទំនាយ​បញ្ជាក់​ថា​នឹង​មាន​ជ័យ​មង្គល​ចំពោះ​ខ្លួនឯង​។​បើជា​មន្ត្រីរាជការ​ឬ​អ្នកធ្វើការ​ក្រុមហ៊ុន​នឹង​បាន​ទទួល​តំណែង​ខ្ពស់​ឡើង​។ ​បើជា​អ្នកជំនួញ​នឹង​បាន​ទទួល​កេរ្តិ៍ឈ្មោះ​ក្នុង​ផ្លូវ​ល្អ ប៉ុន្តែ​បញ្ហា​ជោគ​លាភ​ប្រាក់​កាស​មិនសូវ​សម្បូរ​ឡើយ​។

២៥) សុបិន​ឃើញ​លុយ​ខ្លួនឯង
*​ទំនាយ​បញ្ជាក់​ថាបើ​ជា​អ្នក​នៅ​លីវ​នឹង​មាន​គូ ប៉ុន្តែ​បើ​អ្នកមាន​គូ​ហើយនឹង​មាន​បុត្រ ឬ​នឹង​បាន​របស់របរ​ជា​មាសប្រាក់ ឬ​ជោគ​លាភ​ខាង​ការ​ផ្សងសំណាង​អ្វីមួយ​។

២៦) សុបិន​ថា​កាត់សក់
*​ទំនាយ​បញ្ជាក់​ថា​កំពុង​អស់​គ្រោះ នឹង​ឈ្នះ​រឿង​ក្តី អាការ​:​ឈឺ​ថ្កាត់​នឹង​ធូរស្រាល​ចុះ​។

២៧) សុបិន​ឃើញ​សុដន់
– សុបិន​ឃើញ​សុដន់​ស្ត្រី​ឬ​បាន​ចាប់​ស្ទាបអង្អែល
*​ទំនាយ​បញ្ជាក់​ថា​អ្នក​នឹង​បាន​ទទួល​ជោគ​លាភ បាន​ទទួល​ប្រាក់​កាស​ដែល​ជាទី​ពេញចិត្ត​។

– សុបិន​ឃើញ​ថា​ទារក​កំពុង​បៅដោះ
*​ទំនាយ​បញ្ជាក់​ថា​នឹង​ទទួល​រង​ការ​ប៉ះទង្គិច​ផ្លូវចិត្ត មានការ​ឈឺ​ថ្កាត់ ឬ​បាត់បង់​ប្រាក់​កាស​។

២៨) សុបិន​ឃើញ​សត្វ​ឈ្លើង​ឬ​សុបិន​ឃើញ​ឈ្លើង​តោង​តាម​រាង​កាយ​រហូត​ទាល់តែ​ស្រែក​ឱ្យ​គេ​ជួយ​ក្នុង​សុបិន
*​ទំនាយ​បញ្ជាក់​ថាបើ​ជា​អ្នក​នៅ​លីវ​នឹង​ជួប​គូ​ដែល​ជា​មេម៉ាយ​ឬ​ពោះម៉ាយ​ឬ​បាន​ទទួល​ជោគ​លាភ​ពី​មនុស្ស​ភេទ​ផ្ទុយ​គ្នា​។

២៩) សុបិន​ថា​យំ
ទំនាយ​បញ្ជាក់​ថា​របស់​ដែល​បាត់​នឹង​បាន​មក​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ឬ​មិន​ដូច្នេះ​នឹង​បាន​ទទួល​ជោគ​លាភ​ហួស​ពី​ការ​ស្មាន​ទុក​។

៣០) សិ​បិ​ន​ឃើញ​ដំរី
-​សុបិន​ឃើញ​ហ្វូង​ដំរី
*​ទំនាយ​បញ្ជាក់​ថា​នឹង​បាន​ទទួល​ការ​គាំទ្រ​ជួយ​ឧបត្ថម្ភ​ពី​ក្រុម​មនុស្ស​។

-​សុបិន​ឃើញ​ភ្លុក​ដំរី​ជា​គូ​ឬ​បាន​ចាប់​កាន់​ភ្លុក​ដំរី
*​ទំនាយ​បញ្ជាក់​ថា​នឹង​បាន​ជោគ​លាភ​យ៉ាង​ធំដុំ​។​បើជា​អ្នក​ជួញដូរ​នឹង​មានការ​លក់ដូរ​ដាច់​មាន​ផល​ចំណូល​ច្រើន ប៉ុន្តែ​បើ​ធ្វើការ​ឬ​បំពេញការងារ​រាជការ​នឹង​មាន​មនុស្ស​នាំ​ជោគ​លាភ​មក​ឱ្យ​ឬ​បាន​ទទួល​ជោគ​លាភ​ពី​ការ​ផ្សងសំណាង​អ្វីមួយ​។

– ដំរី​រត់​ត្រឹក​ៗ
*​ទំនាយ​បញ្ជាក់​ថា​នឹង​បាន​ទទួល​ជោគ​លាភ​ពី​មនុស្ស​ចាស់​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

-​សុបិន​ឃើញ​ជិះ​ដំរី​ឬ​បាន​ស្ទាបអង្អែល​ខ្លួន​ដំរី
*​ទំនាយ​បញ្ជាក់​ថា​នឹង​បាន​ទទួល​ដំណឹង​ល្អ​ពី​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ឬ​ការ​ធ្វើ​ដំណើរ​ទទួល​សំណាង​អ្វីមួយ​។

-​សុបិន​ធ្លាក់​ពីលើ​ដំរី​ឬ​ជិះ​ដំរីចុះប្រេង
*​ទំនាយ​បញ្ជាក់​ថា​អ្នក​នឹង​បាន​ទទួល​គ្រោះ​ឬ​ការ​ប៉ង​អាក្រក់​ណាមួយ​ពី​សត្រូវ​ដែល​ខ្លាំង​ជាង​៕


Prophecy 30 you always dreamed indicate?


1) Blood dream
- A dream that killed up bleeding or blood, which is death, and put the whole way.
* Prophecy indicates that dividend would have succeeded or somewhat lucky adventures.
- Dreamed of blood flow or blood flow out of the body itself.
* Prophecy that will or have received good news from afar.
- A dream that eating animal blood.
* Prophecy that will have succeeded dividend of luck or gambling.

2) had a dream or ghosts Ghosts haunt the dreams Devils
* Prophecy that all successful and lucky, lucky or something goodies entered.

3) the dream dead
* Prophecy that the dividend will be successful lucky or successful dividend trading job role or something. If you had a dream Yellow dead water and worms that dream will be a highly successful Fortune doubled up.

4) dreams that pregnancy
* Prophecies indicate that you may be awaiting a decision from anyone, and the decision is always good for you.

5) dream
* Prophecy indicates that single you will share those with couples with children.

6) had a dream boy
* Prophecy that dream baby fleshy told that you will have a cash dividend or Son coming soon.

7) saw three young dream
* Prophecy that dream saw three old kid that you will receive the dividend or may soon, son (koukrong).

8) had a dream or dreamed that shooting guns or heard alarming
* Prophecy indicates that women will find ABC, but if a man will have a better fate.

9) dream to see turtles or turtle or turtle
* Prophecy that the dividend will be successful from 4 feet, or 2 per cent: Soon.

10) had a dream that dream fish, fish, fish and fish swimming
* Prophecy that will have succeeded dividend or gift items. In addition, the job will get further improvement.

11) the dream gecko
* Prophecy that will get good news from work or remuneration from any little lucky.

12) dream snake
- Dream snake tight or cling wrap body
* Prophecy indicates that single women will be met. However, when the dream was observed that if the snake poke above body, such as tighter restrictions waist prophecy that ABC promoted good or Honored suitable. However, if the case of the dream snake even lower down the prophecy said ABC deserved, but for those with low and partners the dream was arrested snake dividend that will become successful or lucky dividend from something.

- The dream that a snake bite
* Prophecy indicates that enemies of the opposite sex will have bad aim, or from neighbors. If the snake bites from low waist down, can happen a little bit. But if the snake from the waist up or not otherwise there will be diagnosed illness or incident occurs.

- Dreams that tried to escape from the snake, but could not escape
* Prophecy that you (man or woman you love) is confident the other spouse.

- Dream of snakes and fought with such a cut snake cut in pieces, or kicked until dead snake
* Prophecy that you will meet people who are satisfied but always miss you go away.

- A dream that the snakes and snake escaped bravery consumers but still chasing until he got up and woke up
* Prophecy stating that you meet people who are like, but you're not ready. They also share in the proceed anyway.

- Had a dream that the snakes are quietly tightening
* Prophecy indicates that you are ABC and is building a relationship with them.

13) had a dream worm or a worm crawling seborrhea beside ourselves or see worms in rotten corpses
* Prophecy that will receive dividends from the sweepstakes or trading improves.

14) dream kaeb
* Prophecy that will meet people of the opposite sex, a Ci.

15) had a dream dragon king
* Prophecy that you will get criticism or were employed or received any injustice happen.

16) had a dream that the tooth
- Had a dream that the tooth
* Prophecy that will fill elderly father died.

- Dream tooth
* Prophecy indicates that there will be elderly mother died.

- Had a dream to grow new teeth
* Prophecy that will stay as a good omen.

17) had a dream to see crocodiles and crocodile attack
* Prophecy that will meet the enemy or bad you attempt to harm or steal our property.

18) dream of seeing an old girlfriend
* All the prophecies that you will prevail and succeed dividend previously not thought or hoped.

19) dream born son
* Prophecy indicates that the work that you think will get a smooth and successful. In addition, if The trading business will improve further.

20) dream to see the coffin, but no bodies overlap or people carried the coffin
* Prophecy that will receive good news or dividend or remote role changes work better.

21) the dream pregnancy
* Prophecy indicates that caution broke Kong to invest or work khatdaem.

22) dreamed shit or shit yourself or bowel stools
* Prophecy indicates that he will endanger the reputation or is spoken by slander.

23) dream cats
* Prophecy that will receive dividends or appreciation from the elderly or managers or directive.

24) dream to see the Buddha or other
* Dream
- Dream big or small worship
* Prophecy that dream wedding glory to themselves or have succeeded dividend in the coming days.

- Brahma dream
* That the prophetic dream Brahma statue or bowed That's a good dream you will get happiness and Leap.

- Bottom dream Buddha (Buddha footprints)
* Prophecy that will have succeeded remuneration and employment issues responsible headway or more are shifted positions improvement.

- Dream or stupas towers or tall pillar top
* Prophecy confirmed that the wedding will be a success for themselves. If civil servants or workers will get higher positions. If a merchant will get a good reputation, but success rich dividends less money.

25) had a dream his own money
* Prophecy indicates that a single pair, but if you have a partner and children or silver items or successful dividend The lucky thing.

26) dream haircuts
* All the prophecies that are going to win the case: the illness will be relieved.

27) breast dream
- Dream female breast or fondling
* Prophecy that you will have succeeded dividend received money favorite.

- A dream that the baby suckling
* Prophecy that will suffer a traumatic illness or loss of money.

28) leech dream or dream leech clinging to the body until a cry for help in a dream
* Prophecy indicates that a single, a widow or widower or have succeeded dividend from the opposite sex .

29) dream crying
Missing his prophecy that will come back soon, or not, will have succeeded beyond dividend anticipation.

30) Ben elephant
- Dream elephant herd
* Prophecy that will receive support from the support group.

- Dream ivory or ivory
* Prophecy that the dividend will be successful very big. If a trader will have separate vendors, but if work or income working civil servants will be successful dividend dividend or have succeeded somewhat lucky.

- Elephant trots
* Prophecy that will have succeeded dividend from older people in the near future.

- The dream ride elephants or elephant touch
* Prophecy that will receive good news from the travel distance travel or get any luck.

- Dream fell from a ride on an elephant or damrichohbreng
* Prophecy that you will get any bad or attempt from enemies stronger.

No comments :

Post a Comment