Powered by Blogger.

Wednesday, December 30, 2015

សម្ដេច​តេជោ​ចង់​ឡើង​​ច្រៀង​​តាម​ប៉ុស្តិ៍​ទូរទស្សន៍​តែ​ខ្លាច ព្រាប សុវត្ថិ ខេមរៈ​ សិរីមន្ត…បាត់​អាជីព

No comments :
ខេត្ត​ព្រះសីហនុ៖ នៅ​​រាត្រី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៥ យប់​មិញ​នេះ សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​បាន​នាំ​ចៅ​ៗ​របស់​សម្ដេច​ ទៅ​កម្សាន្ត​នៅ​មាត់​សមុទ្រ ខេត្ត​ព្រះសីហនុ ​ព្រម​ទាំង​អង្គុយ​​មើល​ការ​ប្រគំតន្ត្រី និង​ដើរ​មើល​កម្សាន្ត​ការ​តាំង​លក់​ទំនិញ​តាម​ស្តង់​​​នានា​។

​យ៉ាងណា​ក៏​ដោយ ​នា​ព្រឹក​មិញ​នេះ ​នៅ​លើ​ទំព័រ Facebook របស់​សម្ដេច​តេជោ ​បាន​​សរសេរ​​ទាំង​មាន​ក្ដី​សប្បាយ​រីករាយ និង​​​​បែប​ជា​​​និយាយកំប្លែង​លែង​សើច​ខ្លះ​ផង​ដែរ សម្រាប់​ការ​​ដំណើរ​កម្សាន្ត​ក្នុង​ប្រទេស​មាតុភូមិ​របស់​ខ្លួន ​ចំពោះ​​សិល្បៈ​ករ​ល្បី ក៏​ដូច​ជា​បង​ប្អូន​ប្រជាពលរដ្ឋ​​របស់​សម្ដេច​​​ថា៖

“ខ្ញុំ​នៅ​មាត់​សមុទ្រ​រហូត​ម៉ោង​១១​យប់ ជាមួយ​ការ​ប្រគំតន្ត្រី និង​ ការ​តាំង​លក់​ទំនិញ​តាម​ស្តង់​ដ៏​គួរ​ឱយ​ចាប់​ចិត្ត។ ខ្ញុំ​ចង់​ឡើង​ច្រៀង​ផ្សាយ​បន្ត​ផ្ទាល់​តាម​ប៉ុស្តិ៍ (CNC CTN) តែ​ខ្លាច​ក្មួយ ព្រាប សុវត្ថិ ខេមរះ សេរីមន្ត ឆន សុវណ្ណរាជ ណុប បញ្ញរិទ្ឋ ករុណា ពេជ្រ។ល។ បាត់​អាជីព និង​ ខ្លាច​ដាច់​ខ្សែ​គោ​របស់​ប្រជាជន”​៕







English:
Ville: On the night of December 29, 2015 Last night, Samdech Hun Sen, Prime Minister of the Kingdom of Cambodia and Prince Kittiprittbandit the prince's grandchildren to visit seaside Sihanoukville and sitting watching the concert and entertainment goods various standards.
However, yesterday morning on the Facebook page of Hun Sen wrote both fun and style Some jokes are no longer laughing too for the trip in his homeland for famous artists as well as a brother the prince's citizens:
"I was at the seaside until 11 pm with a concert and selling goods standards. I want to live up to sing according to the Post (CNC CTN) fear nephew dove Sowathe dawn free formula compatible Sovannareach Nop redundant provisions diamonds.. Separate career and feared cattle of the people. "

No comments :

Post a Comment