Thursday, July 16, 2015
៥ចំណុចដែលអ្នកគួរឆែកមុនសម្រេចចិត្តទិញ iPhone មួយទឹក ប្រយ័ត្នស៊យធំ
ដោយសារតែទូរសព្ទ iPhone ថ្មីមានតម្លៃថ្លៃ អ្នកប្រើប្រាស់មួយចំនួនបានងាកទៅជាវ iPhone មួយទឹក ព្រោះមានតម្លៃធូរថ្លៃ ហើយគុណភាពក៏មិនចាញ់ទូរសព្ទថ្មីប៉ុន្មានដែរ។ តែទោះជាយ៉ាងណា ទូរសព្ទមួយទឹកនោះមិនប្រាកដថាជាទូរសព្ទស្របច្បាប់ ឬអាចជាទូរសព្ទ ដែលម្ចាស់ដើមគេបានបាត់។ដូចនេះអ្នកត្រូវអនុវត្ត៥ចំណុចខាងក្រោមនេះជាមុនសិន មុននឹងសម្រេចជាវទូរសព្ទ iPhone មួយទឹកដើម្បីការពារបញ្ហានៅថ្ងៃក្រោយ៖
១. ពិនិត្យមើលលេខ IMEI
អ្នកត្រូវពិនិត្យមើលលេខ IMEI ដែលមាននៅផ្នែកខាងក្រោយនៃសម្បកទូរសព្ទ (សម្រាប់ iPhone 3G, 3Gs, 4, 4s IMEI គឺស្ថិតនៅលើជើងស៊ីម) និងលេខ IMEI ដែលស្ថិតនៅទីតាំង Setting នៃទូរសព្ទ ថាតើដូចគ្នា ឬយ៉ាងណា ដើម្បីប្រាកដថាសម្បក iPhone នោះជាសម្បក Original។ ប្រសិនសម្បកនោះមិនមែនជាសម្បក Original នោះអ្នកអាចតថ្លៃដើម្បីទទួលបានតម្លៃថោកជាងមុន។
***វិធីពិនិត្យ IMEI ក្នុងទូរសព្ទគឺចូលទៅកាន់ Setting → General → About → IMEI។
២. ពិនិត្យមើល Find My iPhone
ប្រសិនបើទូរសព្ទមានកំណត់ Find My iPhone (Activation Lock: On) ទូរសព្ទនោះនឹងគ្មានន័យសម្រាប់អ្នកឡើយ ព្រោះម្ចាស់ទូរសព្ទមុនអាចធ្វើការ Lock ទូរសព្ទរបស់អ្នកបានគ្រប់ពេល។ អ្នកអាចឆែកមើលថាទូរសព្ទនោះមានកំណត់មុខងារ Find My iPhone ឬក៏អត់ដោយចុចត្រង់នេះ រួចវាយបញ្ចូលលេខ IMEI ឬ Serial Number ចូលទៅក្នុងប្រអប់នោះ។
៣. ឆែកមើលលេខ IMEI ត្រូវបាន Lock ឬអត់
ក្នុងករណីដែលលេខ IMEI ត្រូវបាន Lock នោះអ្នកមិនអាចប្រើប្រាស់ទូរសព្ទដើម្បីធ្វើការហៅចេញបាននោះទេ ទោះបីជាអ្នកផ្លាស់ប្ដូរស៊ីមកាតក៏ដោយ។ អ្នកអាចពិនិត្យមើលថា លេខ IMEI របស់អ្នកត្រូវបាន Lock ឬយ៉ាងណាដោយគ្រាន់តែ ចុចទីនេះ រួចវាយបញ្ចូលលេខ IMEI ដែលនៅផ្នែកខាងក្រោយនៃទូរសព្ទ។
៤. លុបចោល Data ទាំងអស់
មុននឹងជាវទូរសព្ទ iPhone មួយទឹកយកមកប្រើ អ្នកគួរ Sign Out ពី iCloud របស់ម្ចាស់ទូរសព្ទមុន រួចធ្វើការលុបចោលទិន្នន័យចាស់ទាំងអស់ដោយចូលទៅកាន់ Setting → General → Reset → Erase All Content and Settings។
៥.ពិនិត្យមើលទូរសព្ទដែលអ្នកទិញស្របច្បាប់ ឬអត់
ចុចនៅត្រង់កន្លែងនេះ រួចវាយបញ្ចូលលេខ Serial Number ទូរសព្ទ។ ប្រសិនបើអ្នកអាចបន្តទៅទំព័រផ្សេងបាន មានន័យថាទូរសព្ទដែលអ្នកទិញគឺស្របច្បាប់ ប៉ុន្តែបើចេញពាក្យសុំទោស ទូរសព្ទអាចគេបាត់ ឬជាទូរសព្ទមិនស្របច្បាប់។
***ដើម្បីពិនិត្យមើល Serial Number ចូលទៅកាន់ Setting → General → About ។
ប្រភព៖ guidingtech
English:
5 Things You Should check before deciding to buy an iPhone careful in the worst
Due to the new iPhone handset expensive some users turned to the iPhone because water costs affordable and quality will not be lost to the new phone. However, the phone is not sure legitimate telephone or telephone original owner disappear.
This, you need to perform the following 5 points before a telephone to the iPhone defense issues at a later date:
1. Check IMEI numbers
You need to check the IMEI number, which is at the back of the phone shell (for iPhone 3G, 3GS, 4, 4S IMEI is on SIM) and the IMEI number, which is located at the location settings of the phone the same whether or not to make sure that the shell iPhone shells Original. If the shell is not a shell Original you can to get a cheaper price than before.
2. Check the Find My iPhone
If the phone has set the Find My iPhone (activation Lock: On) The phone will have no meaning for you, because the owner of the phone can work Lock your phone at any time. You can check that the phone function Find My iPhone or not, click here and enter IMEI number or Serial Number into the box.
3. Check IMEI number or not Lock
In case the IMEI number is Lock, you can not use cell phones to make calls, even though you change the SIM card. You can check your IMEI number to Lock or just click here and enter the IMEI number At the back of the phone.
4. Canceled all Data
Before subscribing to a mobile iPhone water used should Sign Out from the owner's iCloud phone before canceling the old data
5. Check the phone you buy legally or not
Click here and enter phone numbers Serial Number. If you can continue to another page means that the phone you buy is legitimate, but if the word apology phone can be lost or phone is not legal.
*** To check Serial Number, go to Setting → General → About.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment