Powered by Blogger.

Thursday, July 16, 2015

ខ្លាច​ប្តី​ខឹង ​ខំប្រឹង​ជិះ​ម៉ូតូ​ ទៅ​រក​ទិញ នំ​បុ័ង​សាច់ ជួប​ចោរ​ភ្ជង់​ប្លន់​ យក​ម៉ូតូ​បាត់

No comments :
រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​ឈ្លោះប្រកែក​ជាមួយ​ប្តី ​រឿង​អត់​ដាំបាយ​ឲ្យ​ប្តី​ខ្លាច​ប្តី​ប្រើ​អំពើ​ហិង្សា​ ខំប្រឹង​ជិះ​ម៉ូត​ទៅ​ទិញ​នំ​បុ័ង​សាច់​ឲ្យ​ប្តី ​ត្រូវ​ចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូ​ហុងដា​ឌ្រី​ម​ស៊េរី​២០១៥​មួយ​គ្រឿង​ទៅ​បាត់ ដោយ​សុវត្ថិភាព បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៥ ខែកក្កដា នៅ​តាម​ផ្លូវលំ ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
ស្ត្រី​រង​គ្រោះ​មានឈ្មោះ ឆាយ ភ​ក្កី អាយុ​២១​ឆ្នាំ មុខរបរ​លក់​ចាបហួយ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​កើតហេតុ​ខាងលើ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ដោយសារ​អង្ករ​អស់​គាត់មិនបាន​ដាំបាយ​ទុក​ឲ្យ​ប្តី​ទេ ពេល​ប្តី​ត្រឡប់​មក​ពី​ធ្វើការ​វិញ ​ខឹង​ប្រពន្ធ​អត់​ដាំបាយ ​​ហើយ​វាយ​ចានឆ្នាំង​ ធ្វើ​ឲ្យ​ប្រពន្ធ​ខ្លាច​ប្តី​ប្រើ​អំពើ​ហិង្សា​នាំ​មានរឿង​វែង​ឆ្ងាយ​ ក៏​ទុក​កូន​តូច​ម្នាក់​ឲ្យ​ប្តី​មើល ​ហើយ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CS 5002 ជិះ​ទៅ​រក​ទិញ​នំ​បុ័ង​សាច់​ នៅ​មុខ​រោងចក្រ QMI ដោយសារ​យប់​ជ្រៅ​ទៅ​ហើយ គេ​ឈប់​លក់ដូរ ​ក៏​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​វិញ​ជិត​ដល់​ផ្ទះ​ជួល​ ស្រាប់តែ​មាន​ជនសង្ស័យ​៣​នាក់​ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ មួយ​គ្រឿង ​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម បាន​ជិះ​ម៉ូតូ​កៀរ​ ហើយ​ដក​កាំភ្លើង​ភ្ជង់​ធ្វើ​ឲ្យ​ស្ត្រី​រង​គ្រោះភ័យ​បាន​ចុះ​ពីលើ​ម៉ូតូ​ ត្រូវ​ជនសង្ស័យ​ប្លន់​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព ។
ក្រោយ​ពេល​កើតហេតុ​ទើប​មានការ​ផ្អើល​ឆោឡោ​ថា ​ចោរប្លន់​ម៉ូតូ​ ទើប​ប្តី​ចេញ​មក​ថែមទាំង​ស្តីបន្ទោស​ប្រពន្ធទៀត​ថា​ យប់​ស្ងាត់​ហើយ​នៅ​ហ៊ាន​ជិះ​ម៉ូតូ​ទៀត ។ ស្ត្រី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យ បណ្តឹង​នៅ​ប៉ុស្តិ៍​ចោម​ចៅ​ជួយ​អន្តរាគមន៍ផងដែរ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព

No comments :

Post a Comment