Thursday, July 16, 2015
គូស្នេហ៍ថ្មីថ្មោងគួរឆ្លើយសំនួរ៧ មុនសម្រេចចិត្តយកកូន
រៀបការជាមួយមនុស្សដែលខ្លួនស្រលាញ់ រួចបង្កើតកូនជាចំណងដៃស្នេហាដើម្បីកសាងសុភមង្គល ជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប។ ទោះយ៉ាងណា វាមិនមែនជារឿងងាយស្រួលឡើយ ព្រោះបង្កើតកូនហើយ ត្រូវចំណាយពេលមើលថែ និងគិតពីអនាគតរបស់ពួកគេ។ ដូចនេះដើម្បីកុំឲ្យមានការស្ទាក់ស្ទើរស្ដាយក្រោយ គួរសាកល្បងគិតពីសំនួរទាំង៧ នេះជាមុនសិន៖១. តើអ្នកទាំងពីរមានគម្រោងច្បាស់លាស់ឬទេ?
មានផ្ទៃពោះពិតជាធ្វើឲ្យអ្នកទាំងពីររីករាយញញឹមបិទមាត់មិនជិត ប៉ុន្តែត្រូវគិតពីអនាគតឲ្យបានច្បាស់លាស់ផង។ អ្នកមានចំណេះដឹងជាម្ដាយឪពុកប៉ុណ្ណា ហើយត្រៀមខ្លួនធ្វើជាឪពុកម្ដាយរួចរាល់ឬនៅ? នេះជាអ្វីដែលត្រូវគិត មុនពេលសម្រេចចិត្តយកកូន។
២. ដឹងច្បាស់ថាខ្លួនឯងជាឪពុកម្ដាយបែបណាហើយឬនៅ?
តើអ្នកចូលចិត្តឪពុកម្ដាយដែលតឹងតែងដើម្បីអប់រំកូនឲ្យខ្លាចហើយធ្វើតាម ឬចូលចិត្តឪពុកម្ដាយដែលស្លូតបូតឲ្យកូនគោរពហើយស្ដាប់បង្គាប់? ប្រសិនបើចំណង់ចំណូលចិត្តរបស់អ្នកទាំងពីរដូចគ្នា នោះជារឿងល្អបំផុត ប៉ុន្តែបើផ្ទុយវាអាចបង្កឲ្យកើតជាជម្លោះ។ គួរពិភាក្សាគ្នា រកដំណោះស្រាយជាមុន។
៣. អាចបញ្ឈប់ការឈ្លោះទាស់ទែងគ្នាបានឬទេ?
នៅក្មេងចិត្តខ្លាំង តែងបង្កជាជម្លោះញឹកញាប់ បើទោះបីស្រលាញ់គ្នាយ៉ាងណាក៏ដោយ ប៉ុន្តែបើសម្រេចចិត្តថាយកកូនហើយ គួរបញ្ឈប់ការឈ្លោះទាស់ទែងគ្នា ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍កូន។
៤. អាចទទួលយកបានឬអត់?
ត្រូវជម្រុះទម្លាប់អាក្រក់ចោល ដើម្បីថែរក្សាគភ៌ក្នុងផ្ទៃរហូតដល់ពេលប្រសូត ត្រូវជម្នះការឈឺចាប់នៅពេលផ្ដល់កំណើត ត្រូវត្រៀមខ្លួននឿយហត់គ្រប់បែបយ៉ាង ត្រូវស្ដាប់សំឡេងកូនយំរាល់ថ្ងៃ…។ អ្វីទាំងអស់នេះ តើអ្នកអាចធ្វើបានឬទេ? ប្រសិនបើធ្វើបាន ចាំសម្រេចចិត្តថាគួរយកកូន ឬអត់។
៥. មានលុយកាក់គ្រប់គ្រាន់ឬនៅ?
គូស្នេហ៍ពីរនាក់ដែលរៀបការរួច សុទ្ធតែជាកម្លាំងស្នូលរកទ្រព្យចូលគ្រួសារ ប៉ុន្តែនៅពេលមានកូន ចំណូលត្រូវធ្លាក់ចុះឯចំណាយមានកាន់តែច្រើន។ ពេលខ្លះភាគីខាងស្រី ត្រូវលាឈប់ពីការការងារ ដើម្បីចំណាយពេលចិញ្ចឹមកូន ទុកឲ្យប្ដីរកចំណូលម្នាក់ឯង។ ដូចនេះត្រូវគិតជាមុនថា អ្នកមានកញ្ចប់ថវិកាគ្រប់គ្រាន់ទេ ហើយបុរសជាមេគ្រួសារអាចរកចំណូលម្នាក់ឯងគ្រប់គ្រាន់ឬអត់?
៦. តើគំនិតចង់បានកូនស្របគ្នាឬទេ?
ពេលខ្លះភាគីម្ខាងចង់បានកូនឆាប់ ឯភាគីម្ខាងទៀតហាក់ស្ទាក់ស្ទើរ មិនទាន់ចង់បាននៅឡើយ។ ប្រសិនបើភាគីម្ខាងជំទាស់ គួរពិភាក្សាគ្នារង់ចាំរហូតដល់គំនិតនោះស្របគ្នា ចាំសម្រេចចិត្តយកកូន។ ប្រសិនបើមិនដូច្នោះទេ សុភមង្គលដែលធ្លាប់រំពឹងទុក មិនអាចកើតឡើងបានឡើយ។
៧. អាចផ្លាស់ប្ដូរទម្លាប់លើគ្រែបានឬទេ?
ជាដំណឹងល្អពេលគូស្នេហ៍គ្រប់រូបដឹងថាខ្លួននឹងក្លាយជាឪពុកម្ដាយ ប៉ុន្តែក៏អាចជាបញ្ហាមួយដែរសម្រាប់ជីវិតលើគ្រែរបស់ពួកគេ។ ពេលពពោះជីវិតផ្លូវភេទនឹងត្រូវកាត់បន្ថយ ឯក្រោយពេលបង្កើតនឹងត្រូវកាត់ផ្ដាច់មួយរយៈ។ នេះអាចជារឿងតូចសម្រាប់គូស្នេហ៍មួយចំនួនដែលអាចទទួលយកបាន ប៉ុន្តែបុរសខ្លះឆ្លៀតពេលនេះផិតក្បត់ព្រោះទ្រាំមិនបាន។ ដូចនេះបើគិតថា មិនទាន់ផ្លាស់ប្ដូរទម្លាប់នេះបាន ១០០ភាគរយទេ គួរកុំទាន់គិតរឿងយកកូន៕
ប្រភព៖ womenshealthmag
English:
The newlywed couple should answer the previous question 7 decided to take the children
Married with people who love and create a bond of love to build happiness is the desire of all human beings. However, it is not an easy thing, because the children and takes care of and think about their future. This should not be reluctant regret should try to think of the 7 questions first:
1. Do you two have a clear plan or not?
Pregnancy really makes you both happy smiles not close the mouth, but to think about the future too clear . You have much knowledge as parents and ready to be parents? Here's what to consider before deciding to take the children.
2. Truly himself as a kind of mother and father?
Would you like strict parents to educate their children to fear or dislike gentle parents children to respect and obey? If your tastes the same two that's the best thing, but if the contrary, it can cause a conflict. Should discuss solutions.
3. Can stop nagging divided against each other?
In the very young, always caused frequent conflict Although love anyway, but decided that children and should stop the conflict, because it can make an impact on memory.
4. Acceptable or not?
Qualifying was a bad habit to take care of the fetus in the womb until birth to overcome the pain when giving birth are ready tired everything to listen to the sound of children crying every day .... What all this, what can you do? If you do decide to take the child or not.
5. There is enough money yet?
Two married couples are the very core assets into the family, but when revenues are falling at more spending and more. Sometimes side she must resign from work to spend time raising children leave her husband earned alone. This was regardless of the fact that you have enough budget and the man's family could earn enough alone or not?
6. How did the idea want to agree or not?
Sometimes, one side wants to have children soon at the other side seems reluctant not want. If the opposition side should wait until debate ideas that coincided decision. If it does not, never expected happiness can not happen.
7. Can change habits on the bed?
Gospel lovers, everyone knows that it's going to be parents, but can also be a problem for the bed Their. When pregnancy sex life will be reduced at a later time will be cut off for a while. This may be a small thing for a couple that may be acceptable, but some men like to take this time, adultery, because they can not . So if that does not change the habits 100 percent, but it is not yet thought.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment