Powered by Blogger.

Friday, July 17, 2015

សាសា ត្រៀម​ចេញ​ទៅ​ព្យាបាល​នៅ​បរទេស​ម្ដង​ទៀត

No comments :
សាសា នឹង​ចេញ​ទៅ​ព្យាបាល​នៅ​បរទេស​ម្ដង​ទៀត​ ដោយ​ត្រចៀក​ផ្នែក​ខាង​ឆ្វេង​របស់​នាង នៅ​មិន​ទាន់​ធូរ​ស្បើយ​នៅ​ឡើយ ពោល​មិន​អាច​ស្ដាប់​អ្វី​លឺ​នោះ​ទេ។ សាសា បញ្ជាក់​ដូច្នេះ​ក្រោយ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ព្រឹក​មិញ​នេះ។



សាសា និយាយ​ថា៖ “ប្រហែល​ជា​អាច​ល្ងាច​ហ្នឹង ឬ​ក៏​ស្អែក​ពេល​ព្រឹក ចំណុច​ហ្នឹង​មួយ(ទីតាំង) ខ្ញុំ​សុំ​អត់​​ប្រាប់​សិន”។ នាង​បន្ថែម​ថា គ្រូ​ពេទ្យ​តម្រូវ​ឱ្យ​នាង​ទៅ​ពិនិត្យ​ដង​ខ្លួន និង​ ក្បាល​ម្ដង​ទៀត ​ព្រោះ​ការ​លេប​ថ្នាំ​ព្យាបាល​មួយ​សប្ដាហ៍​មក​ហើយ ក៏​នៅ​តែ​មិន​ទាន់​ធូរ​ស្បើយ​នៅ​ឡើយ​ទេ ទាមទារ​ការ​ព្យាបាល​ម្ដង​ទៀត។

ជាមួយ​គ្នា​នោះ អតីត​ពិធី​ការិនី CTN បញ្ជាក់​ថា មិន​ទាន់​បាន​ទាម​ទារ​សំណង​អ្វី​ទាំង​អស់​ពី​លោក សុខ ប៊ុន នោះ​ទេ គ្រាន់​តែ​ចង់​ឱ្យ​លោក​ចេញ​មុខ​មក​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់។ អតីត​តារា​រូប​នេះ​អះអាង​ថា គ្រួសារ​របស់​នាង​មិន​ទាន់​បាន​និយាយ​អ្វី​នោះ​ទេ​ពាក់ព័ន្ធ​ទៅ​រឿងរ៉ាវ​ ទាមទារ​សំណង​។



“គ្រួសារ​ខ្ញុំ​អត់​ដែល​និយាយ​រឿង​សំណង​ទេ កុំ​ថា​ឡើយ​ខ្ទង់​លាន។ សុំ​ឱ្យ​និយាយ​ការ​ពិត ខ្ញុំ​អត់​ចង់​ឱ្យ​បង​ប្អូន​គិត​ថា ក្រុម​គ្រួសារ​ខ្ញុំ​ជា​មនុស្ស​លោភ ដើម្បី​ឆ្លៀត​ឱកាស​មាន​បញ្ហា​ហើយ ទារ​លុយ​គេ​យក​ក្លាយ​ជា​អ្នក​មាន”។ សាសា បញ្ជាក់​មុន​នេះ។

សាសា សង្ឃឹម​ថា ភាគី​លោក សុខ ប៊ុន នឹង​ចូល​ខ្លួន​បំភ្លឺ​ដូច​ការ​សន្យា។ ប៉ុន្តែ​ជន​រង​គ្រោះ​រូប​នេះ​អះអាង​ថា បាន​លឺ​សំដី​បែប​នេះ​តាំង​ពី​កើត​ហេតុ​បាន ៣ ​ថ្ងៃ​មក​ម៉េ្លះ ហើយ​បច្ចុប្បន្ន​នាង​មិន​ដឹង​ថា លោក​ឧកញ៉ា​នៅ​ទីណា​ពិត​ប្រាកដ​នោះ​ទេ។ នាង​ជឿជាក់​ថា យុត្តិធម៌​នៅ​តែ​មាន​ក្នុង​សង្គម ហើយ​តុលាការ​នឹង​ផ្ដល់​យុត្តិធម៌។ ពេល​នេះ​នាង​បាន​ដាក់​ពាក្យ​បណ្ដឹង​រួច​ហើយ៕

 ប្រភព​ Sabay News

English:

Mrs. SA SA will go abroad again by the left side of her ear still not better yet, can not hear heard. So to shine at Phnom Penh Municipal Court yesterday morning.
Sasa said: "Maybe this evening or tomorrow morning this point (where) I do not tell." She added that doctors require her head to check times and again since taking treatment a week ago still not recovering yet again required treatment.
 
Meanwhile, former MC CTN states that have not yet all claims from Sok Bun, just wanted to come forward to resolve legal. The former star has claimed that her family has not yet said anything relevant to the story claims.
"I never talk about family compensation digit million. Asked to speak the truth, I do not want you to think I'm a greedy family to opportunists and demanded money problems they have become rich. " This confirmed earlier.
 
Hope that the parties will Sok Bun light as promised. But the victim claimed to have heard such words from 3 days to apologize and now she does not know Where tycoon real. She believes that social justice and the court will give justice. This time, she had already filed a complaint.

No comments :

Post a Comment