Powered by Blogger.

Friday, July 17, 2015

DJ កូន​កណ្ដុរ បង​ប្រុស​បង្កើត​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​

No comments :
DJ កូន​កណ្ដុរ កំពុង​ជួប​ទុក្ខ​ធំ​ផ្ទួនៗ​គ្នា ដោយ​សារ​បង​ស្រី​បង្កើត​ស្លាប់​មិន​ទាន់​បាន ១ ឆ្នាំ​ស្រួល​បួល​ផង ស្រាប់​តែ​មាន​បង​ប្រុស​បង្កើត​​ម្នាក់​ទៀត ជា​ទាហាន​ពលបាលទោ បាន​ស្លាប់​​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​យប់​មិញ​នេះ នៅ​ក្រុង​តាខ្មៅ។


កូន​កណ្ដុរ បញ្ជាក់​ថា ពេល​សព​បង​ប្រុស​តម្កល់​នៅ​វត្ត ព្រែក​សំរោង ក្រុង​តាខ្មៅ ដោយ​មាន​រូប​គេ​ជា​ជំហរ ទោះ​បី​ជា​គ្មាន​លុយ​កាក់​ជាប់​ខ្លួន​យ៉ាង​ណា​ក្ដី។ “ខ្ញុំ​គ្មាន​លុយ ១ រៀល​ក្នុង​ហោប៉ៅ​ទេ​បង ទម្រាំ​តែ​សុំ​លោក​បាន​តម្កល់​សព និង​ រក​អាចារ្យ​បាន ឥឡូវ​រំលាយ​សព​មិន​ទាន់​ដឹង​ថា បាន​លុយ​ពី​ណា​មក​ឱ្យ​ថ្លៃ​មេន​ទេ”។ កូន​កណ្ដុរ បញ្ជាក់​មក​កាន់ Sabay។

DJ រូប​នេះ​បន្ថែម​ថា មាន​ភាព​ឯកា​នៅ​ពេល​ជួប​ទុក្ខ​ផ្ទួនៗ​គ្នា​ដូច្នេះ ខណៈ​បង​ថ្លៃ​ត្រូវ​ជា​ភរិយា​សព​មាន​ជំងឺ​បេះដូង និង​កំពុង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅ​ឡើយ​ដែរ។ នាយ​បញ្ជាក់​ថា សូម្បី​ឪពុក​បង្កើត​របស់​នាយ ដែល​សព្វ​ថ្ងៃ​ស្ថិត​ក្នុង​ភេទ​ជា​ព្រះ​សង្ឃ​នៅ​ខេត្ត​ព្រៃវែង ក៏​កំពុង​មាន​អាពាធ​ធ្ងន់​ត្រូវ​យក​ថ្នាំ​ព្យាបាល​ជា​ចាំបាច់​ដែរ។

ចំណែក សព្វ​ថ្ងៃ​រូប​គេ​កំពុង​ចិញ្ចឹម​ក្មួយ​ប្រុស​ស្រី ៣ នាក់​ក្នុង​បន្ទុក ក្រោយ​ពី​ម្ដាយ​របស់​ពួក​គេ​ជា​បង​ស្រី​បង្កើត​បាន​ទទួល​មរណភាព​កាល​ពី​ ឆ្នាំ​ទៅ។ នាយ​អះអាង​ថា៖ “ហើយ​លើក​នេះ​ប្រហែល​យក​ឡាន​អា​កញ្ចាស់​ខ្ញុំ​ទៅ​បញ្ចាំ​ទៀត​ហើយ ដើម្បី​ធ្វើ​បុណ្យ​សព​ឱ្យ​បង​ប្រុស​”។

ប្រភព​ Sabay News

English:

DJ mouse sons are big again and again because of her death has not yet pleasantly 1 year, the brother create another polbalto soldiers died in a traffic accident last night at Gap.
Mouse children confirmed dead brother enshrined at Wat Samrong canal Takmao City, with a position even though no money However. "I have no money, 1 Realty in the pocket until he morgue and teachers of the now dissolved bodies do not know Money from the authentic ". Mouse to Sabay.
DJ added that loneliness when to meet again and again, so as a brother-wife with heart disease and body treated in hospital. Beyond that even his father spent today in sex monks in Prey Veng is also heavy apath The drug treatment is necessary.
 
Today he is raising her nephew 3 people in charge after their mother's sister died last year. Officers said: "This might take my old car to the collateral, and to make the funeral, brother."


No comments :

Post a Comment