Thursday, July 16, 2015
កាដូដ៏សិចស៊ី ដាស់អារម្មណ៍គូស្នេហ៍
វេជ្ជបណ្ឌតិ ម៉ារទីន ស្តូន នៅទីក្រុងហូស្តុន រដ្ឋតិកសាស់ សហរដ្ឋអាមេរិក បានថ្លែងថា “ចំណុចសំខាន់នៃការជូនកាដូដ៏សែនសិចស៊ីបំផុត គឺការដឹង និងស្គាល់នូវក្តីស្រមើស្រមៃក្នុងរឿងផ្លូវភេទរបស់បុរសដែលអ្នកព្យាយាមធ្វើឲ្យគេកើតមានអារម្មណ៍ឡើង។ អ្វីដែលអ្នកនឹងត្រូវយកមកធ្វើជាកាដូនេះ ចាំបាច់ត្រូវឲ្យមានប្រយោជន៍ដល់អ្នកទាំងពីរផង។ កាដូ៩ប្រភេទដូចតទៅនេះ នឹងជួយឲ្យបុរសគូស្នេហ៍របស់អ្នក នៅតែចិញ្ចឹមចិត្តស្រឡាញ់អ្នកបានយូរអង្វែង…។
១-ប្រេងម៉ាស្សាខ្លួន : ការធ្វើម៉ាស្សា គឺជារឿងដែលស្តែងឲ្យឃើញនូវភាពស្និទ្ធស្នាលស្នេហា ព្រមទាំងផ្តល់ឱកាសឲ្យអ្នកបានប៉ះពាល់នូវអ្វីដែលអ្នកប្រាថ្នា។ នៅពេលយក ប្រេងសម្រាប់រឹតខ្លួនមកប្រើ សីតុណ្ហភាពលើគ្រែ នឹងពុះពោរឡើងភ្លាមមួយរំពេច។ អ្នកគួរជ្រើសប្រើប្រេងរឹតម៉ាស្សាខ្លួន ក្លិនដែលអ្នក និងបុរសគូស្នេហ៍ចូលចិត្ត ដើម្បីធ្វើឲ្យអារម្មណ៍ស្រស់ស្រាយសប្បាយ។
២-កំណាព្យកាព្យឃ្លោង : ជាកាដូដ៏សែនវិសេសវិសាល សម្រាប់បុរស ឬស្ត្រីដែលចូលចិត្តពាក្យពេចន៍ដ៏សែនពីរោះរណ្តំ។ អត្ថន័យនៃកំណាព្យ មានឥទ្ធិពលផ្លាស់ប្តូរអារម្មណ៍ ឲ្យអណ្តែតអណ្តូងទៅរកភាពរ៉ូមែនទិកបានភ្លាម។ កំណាព្យគួរតែងឡើងដោយស្នាដៃខ្លួនឯង តែបើមិនអាចទេ ជ្រើសយកស្នាដៃរបស់កវីនិពន្ធល្បីៗ មកជំនួសក៏បាន។ អ្នកត្រូវរិះរកវិធីធ្វើឲ្យគូស្នេហ៍បានសប្បាយចិត្ត ទើបនៅពេលស្តាប់កំណាព្យនាំឲ្យអារម្មណ៍គេអណ្តែតអណ្តូងទៅតាមនោះដែរ។
៣-កាដូប័ណ្ណរង្វាន់ : ជាកាដូដែលមិនចាំបាច់ចំណាយអ្វីច្រើន តែទទួលបាននូវភាពពុះកញ្ជ្រោល រោលរាលអារម្មណ៍បំផុត ដោយគ្រាន់តែសរសេរប័ណ្ណមួយសន្លឹកជូនបុរស កំពូលស្នេហ៍ ទុកជារង្វាន់ដែលក្នុងនោះមានអត្ថន័យថា អ្នកសុខចិត្តបម្រើរឿង លើគ្រែមួយយប់ និងយល់ព្រមធ្វើអ្វីក៏ដោយតាមតែគេត្រូវការ។
៤-សម្លៀកបំពាក់ឈុតក្នុង : ជាអាថ៌កំបាំងដ៏សែនចំណាស់បំផុត។ បើធ្វើបានត្រឹមត្រូវតាមក្បួនវិធីកាដូប្រភេទនេះ នឹងជួយសាងនូវភាពអស្ចារ្យដល់អ្នក និងគូស្នេហ៍ ហើយ មិនចាំបាច់សិចស៊ី ឬដាស់អារម្មណ៍សិចពេកទេ។ ជួនកាលឈុតក្នុង ឬឈុតខោអាវទ្រនាប់ ដែលពាក់ទៅធ្វើឲ្យកើតមានអារម្មណ៍សប្បាយៗ ក៏នឹងធ្វើឲ្យអ្នកគិតថា សិចស៊ីបានដែរ។ ពេលខ្លះបើបានគូស្នេហ៍ទិញជូនហើយអ្នកពាក់វា នេះក៏ជាចំណុចចាប់ផ្តើមដ៏សែនសិចស៊ីបំផុតដែរ។
៥-ស្នាដៃសិល្បៈ : ដើម្បីបំពេញចិត្ត និងទាក់ទាញអារម្មណ៍គូស្នេហ៍ ចូរអ្នកសាកល្បងគូរ ផាត់ជារូបភាព ឬទេសភាពលើរាងកាយខ្លួនឯងម្តងមើលពិសេសគូរនៅត្រង់បរិវេណដែលគិតថា អាចដាស់អារម្មណ៍សិចគូស្នេហ៍របស់អ្នកបាន។ នេះក៏ជា កាដូពិសេស សម្រាប់គូស្នេហ៍ផងដែរ។
៦-ដំណើរកម្សាន្តដ៏រ៉ូមែនទិក : ការទៅកម្សាន្តនៅរមណីយដ្ឋានណាមួយ ដែលមានបរិយាកាសល្អ បែបធម្មជាតិ ជាចំណែកមួយដ៏សែនរ៉ូមែនទិកបំផុត សម្រាប់សេចក្តីស្នេហា។ វាអាចផ្តល់ឱកាសឲ្យអ្នកទាំងពីរបានស្ថិតនៅជាមួយគ្នាសាងនូវភាពផ្អែមល្ហែម និងធ្វើឲ្យអារម្មណ៍បានធូរស្បើយ។ ប៉ុន្តែកុំភ្លេចយកប្រេងរឹតខ្លួន និងសម្លៀកបំពាក់ដំណេកដ៏សិចស៊ីទៅជាមួយផង។
៧-បទភ្លេង និងចម្រៀងដាស់អារម្មណ៍ : បច្ចុប្បន្ននេះ ស៊ីឌីបទចម្រៀង មានលក់ស្ទើរគ្រប់ទីកន្លែង ដែលអ្នកអាចជ្រើសទិញបាននូវបទដែលស្តាប់ទៅអាចដាស់អារម្មណ៍ឲ្យពុះកញ្ជ្រោលបាន។ ដូច្នេះគួរចាក់បទចម្រៀងណាដែលអ្នក និងបុរសកំពូលស្នេហ៍ចូលចិត្ត។
៨-អាប៉ោងសិច : នេះជាតិចនិកកម្តៅម៉ាស៊ីន មុននឹងឈានដល់ដំណាក់កាលនៃការរួមរ័ក និងមិនចាំបាច់ចំណាយអ្វីច្រើនឡើយ។ អ្នកអាចរកទិញអាប៉ោងប្រភេទនេះបាន នៅតាមហាងលក់ឧបករណ៍សិច ដែលគ្រាប់អាប៉ោងនោះមានពាក្យជំនួសដោយ តួលេខដូចជា “លិទ្ធ” “ខាំញេញ” ឬ “បឺតមាត់។ ប៉ុន្តែបើអាប៉ោងប្រភេទនេះ មិនមានលក់ទេ អ្នកអាចកែច្នៃធ្វើដោយខ្លួនឯងបាន បន្ទាប់មកចាប់ផ្តើមលេងវាជាមួយគូស្នេហ៍។
ប្រភព៖ knn-news
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment