Thursday, July 16, 2015
រឿងអាម៉ាស់ៗមិនអាចបំភ្លេចបានរបស់តារាកូរ៉េល្បីៗ លើឆាកសម្ដែង
អ្នកគាំទ្រមួយចំនួនប្រហែលជាគិតថាតារាកូរ៉េក្នុងដួងចិត្តរបស់ពួកតែងសម្ដែងល្អឥតខ្ចោះនៅលើឆាកនៅពេលផ្សាយផ្ទាល់។ មុនចេញសម្ដែងម្ដងៗតារាទាំងនោះបានហ្វឹកហាត់ជុំគ្នាទាំងការរាំនិងច្រៀង។ ទោះយ៉ាងណា តារាទាំងនោះនៅតែមានកំហុសឆ្គងដោយសារស្ថានភាពលើឆាកនិងការភ្លេចខ្លួន។ ខាងក្រោមជាសកម្មភាពអាម៉ាស់របស់តារាកូរ៉េ៥នាក់៖
១. Heechul
អំឡុងពេលក្រុម Super Junior ធ្វើការប្រគំតន្ត្រីនៅទីក្រុងប៉េកាំងសមាជិកម្នាក់គឺ Heechul ភ្លេចឈានជើងថយក្រោយឡើងលើឆាកខណៈសមាជិកផ្សេងទៀតនាំគ្នាឡើងលើឆាកទាំងអស់គ្នា។ ទោះជាមានការស្រែកហ៊ោពីទស្សនិកជនយ៉ាងណាក៏ Heechul នៅធ្វើមិនដឹង។
២. Taeyang
នៅពេលដែលក្រុម Big Bang ទៅប្រគំតន្ត្រីនៅប្រទេសម៉ាឡេស៊ីស្របពេលមានភ្លៀងធ្លាក់ផង Taeyang បានរអិលដួលពេលដើរសំដៅទៅមុខឆាក។
៣. IU
អំឡុងពេលកំពុងសម្ដែងនៅលើឆាក IU បានរអិលព័ន្ធជើងគ្នានៅកណ្ដាលឆាកយ៉ាងអាម៉ាស់ទោះជាយ៉ាងណាក៏ដោយនាងនៅតែអាចបន្តការសម្ដែងបានទៅមុខធម្មតា។
៤. Taemin
នេះជារឿងអាម៉ាស់បំផុតសម្រាប់ Taemin នៅពេលដែលគេសម្ដែងក្នុងកម្មវិធីផ្សាយផ្ទាល់មួយដោយបញ្ចេញក្បាច់រាំហែកជើងខ្លាំងពេកធ្វើឲ្យរហែកខោកនៅមុខទស្សនិកជនរាប់រយនាក់។
៥. Bora
សមាជិកក្នុងក្រុម Sistar រូបនេះរាំថយក្រោយធ្វេសប្រហែសវិះនឹងធ្លាក់ពីលើឆាកតែសំណាងល្អបានសមាជិកក្នុងក្រុម Hyorin ចាប់ដៃទាន់។
ប្រភពព័ត៌មានគេហទំព័រសប្បាយ
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment