Powered by Blogger.

Thursday, July 16, 2015

បុរសវ័យ២៦ឆ្នាំ ស្លន់ស្លោរ ដោយសារសុដន់កាន់ តែរីកធំ ដែលមូលហេតុវិញ គឺមិននឹកស្មានដល់

No comments :
ចិន៖ បុរសវ័យ ២៦ឆ្នាំម្នាក់ បានរត់ទៅរកគ្រូពេទ្យ ក្រោយពី យល់ថា សុដន់ចាប់ផ្ដើម រីកធំ។
តាមសម្ដីរបស់គ្រូពេទ្យ បានបង្ហាញឲ្យដឹងថា សុដន់ របស់បុរសខាងលើ ដែលមាន ឈ្មោះថា លោក លី នេះបានរីកធំ ដោយសារតែ អរម៉ូន មាននៅក្នុង​ស្លាប និងភ្លៅ មាន់បំពង ដែលជាសុទ្ធសឹងតែ ចំណី ដែលគាត់ចូលចិត្ដ បរិភោគនោះ។ នៅក្នុងនោះ គ្រូពេទ្យ បានព្រមាន លោកលី ឲ្យបញ្ឈប់ ការទទួលទាន​ចំណី ឬម្ហូបឆាប់រហ័ស ( fast food ) ទាំងអស់នេះ និងគួរតែ ទទួលទាន បន្លែ និងផ្លែឈើ ឲ្យបានច្រើន នេះបានការដកស្រង់ ចេញពី របាយការណ៍ en.people.cn ។ 
គួរបញ្ជាក់ថា មាន់បំពង គឺជាចំណី ដ៏មានប្រជាប្រិយភាពមួយ នៅលើពិភពលោក ខណៈដែល មានប្រជាជនចិន ជាច្រើន ចូលចិត្ដ ទទួលទាន ហើយបើតាម ការធ្វើតេស្ដពី បណ្ដាប្រទេសជាច្រើន បានបង្ហាញ ឲ្យដឹងថា មាន់មួយចំនួន និងផលិតផល សាច់ផ្សេងទៀតៗ មានផ្ទុកនូវសារជាតិអរម៉ូន ម្យ៉ាង ដែលធ្វើឲ្យ រាងកាយឆាប់លូតលាស់ និងមាន សារធាតុផ្សេងៗទៀត៕
ប្រភពពី បរទេស



No comments :

Post a Comment