Powered by Blogger.

Friday, July 31, 2015

ដាក់​គុក​ផ្កាយ​ពីរ និង​មាន​ងារ​ជា​ឧកញ៉ា​ ​មួយ​ជីវិត​ពី​បទ​សម្លាប់​ប្រពន្ធ​និង​កូន​ស្រី​ខ្លួន​ឯង

No comments :
ភ្នំពេញ៖ លោក ឡុង កេសរោ ប្រធាន​ចៅក្រម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​ប្រកាស​សាលក្រម​លើ​សំណុំ​រឿង​ក្តី​ឧក្រិដ្ឋ​របស់​ជាប់​ចោទ​ជា​អតីត​ ឧត្តម​សេនីយ៍​ទោ​ ​គឹម ម៉ាវិន្ថា អាយុ ៥៧​ឆ្នាំ មាន​មុខ​ងារ​ជា​ឧកញ៉ា និង​ជា​អគ្គ​នាយក​ក្រុម​ហ៊ុន ជី អេស ធី (ដឹក​ជញ្ជូន​អ្នក​ដំណើរ) កូន​ប្រសារ​ប្រុស និង​កូន​ប្រុស​បង្កើត​ម្នាក់ ពី​បទ​ «មនុស្ស​ឃាត​មាន​ស្ថាន​ទម្ងន់​ទោស» ជា​ប់ពាក់​ព័ន្ធ​នឹង ​ករណី​អំពើ​ឃាតកម្ម​ សម្លាប់ ជនរង​គ្រោះ​​ ២ នាក់​ម្តាយ​និង​កូន​ដែល​ត្រូវ​ជា​ប្រពន្ធ​ចុង និង​កូនស្រី​របស់​គាត់​ ប្រព្រឹត្ត​កាល​ពី​ពាក់ កណ្តាល ខែ កុម្ភៈ ឆ្នាំ​២០១៤។
តុលាការ​បាន​សម្រេច​ផ្តន្ទា​ទោស​ជាប់​ចោទ​ឈ្មោះ គឹម ម៉ាវិន្ថា ភេទប្រុស អាយុ ៥៧ ឆ្នាំ មាន​មុខរបរ​មុន​ចាប់​ខ្លួន ជា​មន្ត្រី​យោធា​ថ្នាក់​ឧត្តម​សេនីយ៍​ទោ​ ​ជា​អគ្គ​នាយក​ក្រុម​ហ៊ុន ជី អេស ធី និង​មាន​ងារ ជា​ឧកញ៉ា (ស្ថិត​នៅ​ក្នុង​ឃុំ) ដាក់​គុក​អស់​មួយ​ជីវិត និង​បង្គាប់​ឲ្យ​សង​ប្រាក់​ចំនួន ២០​ម៉ឺន​ដុល្លារ​អាមេរិក​ឲ្យ​ទៅ​ម្តាយ​របស់​ជន​រងគ្រោះ ជា​ភាគី​ដើម​ចោទ។
ចំណែកឯ ​ជន​ជាប់​ចោទ ២ នាក់​ទៀត​ឈ្មោះ ជា សំណាង ហៅ សុខ សំណាង ភេទប្រុស អាយុ ៣៦ ឆ្នាំ ជា​កូន​ប្រសារ​ប្រុស​របស់​ឈ្មោះ គឹម ម៉ាវិន្ថា (នៅ​ក្នុង​ឃុំ) ត្រូវ​ជាប់​ពន្ធនាគារ​កំណត់ ១៨ ខែ និង​ឈ្មោះ គឹម សែនរិទ្ធី ភេទ​ប្រុស​ អាយុ ៣៧ ឆ្នាំ​ត្រូវ​ជា​កូន​បង្កើត​របស់​ឈ្មោះ គឹម ម៉ាវិន្ថា (រត់​គេច​ខ្លួន) ត្រូវ​បាន​កាត់​ទោស​កំបាំង​មុខ ដាក់​ពន្ធនាគារ​កំណត់ ៣០ ខែ​ព្រម​ទាំង​ចេញ​ដីកា​តាម​ច្បាប់​ខ្លួន​ផង​ដែរ។
លោក​ចៅក្រម​បាន​បញ្ជាក់​ថា ជន​ជាប់​ចោទ​ទាំង ៣ នាក់​នេះ​ត្រូវ​បាន​តំណាង​អយ្យការ​ចោទ​ អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់​ពី​បទ «មនុស្ស​ឃាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ និង សមគំនិត ​ក្នុង​អំពើ​មនុស្ស​ឃាត​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស»។
នៅ​ក្នុង​ចំណោម ជន​ជាប់​ចោទ​ទាំង ២ នាក់​ដែល​ត្រូវ​បាន​ចាប់​នេះ ជន​ជាប់​ចោទ​ឈ្មោះ ​គឹម ម៉ាវិន្ថា ត្រូវ​បាន​ចាប់ ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​ស្ថិត​ក្នុង​ព្រំដែន ថៃ-ឡាវ តាម​កិច្ច​សហការ​រវាង ភាគី​កម្ពុជា-ថៃ និង​ត្រូវ​បាន​បញ្ជូន​ប្រគល់​ឲ្យ​សមត្ថកិច្ច​កម្ពុជា​កាល​ពី​ថ្ងៃ​សុក្រ ទី ១២ ខែ កញ្ញា ២០១៤។
ចំណែក​ឯ ឈ្មោះ ជា សុខសំណាង ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃទី ៨ ខែ​សីហា ២០១៤។ រីឯ ជន​រងគ្រោះ​មាន​ឈ្មោះ វ៉ា ដាវី ភេទស្រី អាយុ ២៧ឆ្នាំ និង ឈ្មោះ គឹម ថាវិជ្ជដា ភេទ​ស្រី អាយុ ៦ឆ្នាំ៕


   English:

Jailed two stars and the title of Duke of killing his wife and daughter, self
: Long alarm boxes, president of the Council of Chambers Judge Phnom Penh Municipal Court on Friday morning announced the verdict on the criminal case The accused, a former Major General Kim Chantha, 57-year-old tycoon and functions as the chief executive officer of the company GST (transport passengers), son-in-law, brother and son on charges of murder with aggravating circumstances involved in the murder case killed 2 victims were mother and son, the late wife and his daughter take place in mid-February 2014.
The court sentenced the accused Kim Chantha, 57-year-old male occupations before arresting military officers Major General Director General GST and Duke (in detention) jailed for life and ordered to pay 20 thousand dollars to the victim's mother, as the prosecution.
2 The defendants named luck lucky male, 36, the son-in-law, his son Kim Chantha (in detention), was jailed 18 Kim Sen and Rati male 37-year-old son's name Kim Chantha (escape) was sentenced in absentia to imprisonment determine and issued 30 warrants in accordance with the law itself.
Judge confirmed that the 3 defendants were represented prosecution accompanied Phnom Penh Municipal Court charged intentional homicide with aggravating circumstances and conspiracy in the deliberate murder with aggravating circumstances.
Among the 2 defendants who were accused Kim Chantha, was arrested in Thailand In Thailand and Laos border cooperation between Cambodia and Thailand, and was handed over to the competent Cambodia on Friday, 12 September 2014.
The luck was arrested on 8 August 2014. The victims named Nevada and 27-year-old female named Kim positive that 6-year-old female.

No comments :

Post a Comment