Powered by Blogger.

Friday, July 31, 2015

អត់​លុយ​ឱ្យ​ថ្លៃ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ​រត់​ចេញ​មក​ដេក​ញាក់​នៅ​តាម​ផ្លូវ​

No comments :
ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រត់ចេញ​ពី​មន្ទីរពេទ្យ​កាល់ម៉ែត​ទាំង​មាន​ជំងឺ​គ្រុនញាក់​ ធ្ងន់ធ្ងរ​ ហើយ​បាន​មក​ដេក​នៅ​តាម​ដង​ផ្លូវ ដោយសារ​គ្មាន​លុយ​ឱ្យ​ថ្លៃ​ពេទ្យ បន្ទាប់ពី​មាន​ជំងឺ​គ្រុនក្តៅ​ញាក់​ចូល​ព្យាបាល​នៅ​មន្ទីរ​រយៈពេល​១​យប់​ រួចមក។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី ​រសៀល​ ថ្ងៃ​ទី​៣០​ ខែ​កក្កដា ​ឆ្នាំ​២០១៥​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​កែវ​ចិន្តា ត្រង់​មុខ​ផ្ទះ​លេខ​១៣G​ក្រុម​៩​ ភូមិ​៣ ​សង្កាត់​ជ្រោយចង្វា​ ខណ្ឌ​ជ្រោយចង្វារ។​
តាម​ការសាកសួរ​របស់​ប្រជាជន​នៅ​ម្តុំ​នោះ​បុរស​ខាងលើ​និយាយ​ថា​ គេ​ឈ្មោះ ភោគ ផល្លី​អាយុ​៣០​ឆ្នាំ ​មុខរបរ​ជាង​សំណង់ ​ស្នាក់នៅ​ក្រុម​១០ ភូមិ​កើតហេតុ​ខាងលើ ​មាន​ទីលំនៅ​ភូមិ​បឹង​ទំនប់ ឃុំ​ព្រៃ​រំដេង ស្រុក​គី​រី​វង្ស ខេត្ត​តាកែវ​ ដែល​មាន​ប្រពន្ធ​ឈ្មោះ ​ទូច ចាន់ណា អាយុ​២០​ឆ្នាំ ​មុខរបរ​នៅ​ផ្ទះ ​មាន​កូន​ប្រុស​១​ អាយុ​១​ខួប​ជាង។​
ប្រភព​បន្ត​ថា កាលពី​ថ្ងៃ​ទី​២៩ ​ខែ​កក្កដា បុរស​ខាងលើ​មាន​អាការៈ​ដូចជា​ជំងឺ​គ្រុនក្តៅ​ស្រៀវ​ស្រាញ​ ហើយ​ត្រូវ​បាន​បងប្អូន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ។​
ប្រភព​បន្ថែម​ទៀត​ថា គ្រា​ដែល​សម្រាក​ដាក់​សេរ៉ូម​បាន​មួយ​យប់ ​លុះ​ព្រឹក​ឡើង​អត់​មាន​លុយ​ឲ្យ​ថ្លៃ​សេរ៉ូម​ពេទ្យ ​បុរស​ខាងលើ​បាន​លួច​ដោះ​សេរ៉ូម​រត់​មក​ផ្ទះ​ជួល​ទាំង​ជំងឺ​មិនទាន់​ជា​ នៅឡើយ។​
គ្រួសារ​បុរស​ខាងលើ​និយាយ​ថា គ្រា​ដែល​ប្រពន្ធ​បានមកពី​ស្រុកកំណើត​មក​មើល​ក៏បាន​បង្ខំ​ប្តី​ឲ្យ​ទៅ​ពេទ្យ ​វិញ​ តែ​ប្តី​នាង​បាន​ខឹង​ មិន​ព្រម​ទៅ ដោយ​និយាយ​ថា ​ចង់​ទៅ​ស្រុកកំណើត​នៅ​ឯ​ខេត្ត​ស្វាយរៀង ​ហើយក៏​បាន​ដើរ​ចេញពី​ផ្ទះ​ជួល​ដើម្បី​រក​រថយន្ត​ទៅ​ស្រុកកំណើត។ ខណៈ​ពេល​ដើរ​ចេញពី​ផ្ទះ​ជួល​ប្រហែល​ពី​២០០​ម៉ែត្រ​បុរស​ខាងលើ​ក៏​ទៅ​លែង​រួច ហើយ​ចូល​ដេក​ក្រោម​ដើមឈើ​ញាក់​ទទ្រើក​តែម្ដង។
បន្ទាប់​ពី​ឃើញ​សភាព​ជំងឺ​បុរស​រង​គ្រោះ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ក្រុម​គ្រួសារ​ក៏​ប្រញាប់ប្រញាល់​ហៅ​រថយន្ត​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ដឹក​យក ​ទៅ​ដើម្បី​សង្គ្រោះ​បន្ទាន់​វិញ៕​


    ប្រភព: http://kampucheathmey.com
English:

No money to Calmette Hospital securities run out chilled to sleep in the streets
Phnom Penh: A man ran away from Calmette hospital with severe amoebic and sleep on the streets because there is no money for fees hospital after a fever chill treatment at the hospital for 1 night before. The incident sparked a surprise 2 pm and 10 pm on 30 July 2015, is located along the Keo Chenda 13G 9 3 Va Va neighborhoods Khan village.
Questioning of the people around these men say they eat Phally, 30, construction employment remained above 10 village scene a resident of the village of Lake Commune, wild ginger, Kiri Vong district, Takeo province, who has a wife named Touch Channa, a 20-year-old business at home 1 1 year old son.The source added that on July 29, the above men with symptoms such as fever scary and was sent to treatment Calmette Hospital.The source added that the time of the break put the serum morning do not have money for medical fees serum above stealing serum rental home run yet.
Top male family said when his wife came from hometown also forced her husband to the hospital, but her angry husband refused to say want to go home at the Svay Rieng province, and walked out of the house to find a car rental to home. While walking out of the rental house, about 200 meters above already go to sleep under the trees ammonia totreuk.
After seeing the state of men suffer serious situation the family hurried call Calmette Hospital car transported to emergency .




No comments :

Post a Comment