Powered by Blogger.

Thursday, July 30, 2015

ក្រុមចម្បំាង អង្គរ​ U16​ អាចប្រមាញ់ សត្វកង់ហ្គូរូ​ បានទេ នៅយប់នេះ ?

No comments :
រាជធានីភ្នំពេញ ​៖ ​​បន្ទាប់ពីទទួលជោគជ័យ​លើក្រុមជម្រើជាតិហ្វីលីពីន​ក្រោមអាយុ១៦ឆ្នាំ ​១-០ ​កាលពីយប់ថ្ងៃទី២៨​កក្កដានោះរួចមក​​ ក្រុមជម្រើសជាតិ​កម្ពុជាក្រោមអាយុ១៦ឆ្នាំ (U 16)​ ​ដែលគេឲ្យរហ័សនាម"ក្រុមចម្បំាងអង្គរ​"​នឹងត្រូវធ្វើការប្រកួត​លើកទី២ ​របស់ខ្លួន​ក្នុងពូល​ B​ ​ប្រឆាំង​នឹងក្រុម ​U16 អូស្រ្តាលី​​ដែលមាននិមិត្តសញ្ញា​សត្វកង់ហ្គូរូ​​នៅម៉ោង៦និង៣០នាទី​​ យប់ថ្ងៃទី៣០​ ​កក្កដា ២០១៥ ​​នៅពហុកីឡដ្ឋានជាតិ​អូឡំាពិក​ ​ក្នុងរាជធានីភ្នំពេញ ។
ការប្រកួតបាល់ទាត់ពានរង្វាន់​​ ​AFC BIDC U16​ Championship ​ ​​ដែលមាន១១ប្រទេស​ចូលរួម​​និងកម្ពុជា​ធ្វើជាម្ចាស់ផ្ទះក្នុងពូល​ ​B នាថ្ងៃនេះដែរ ក្រុម សិង្ហបូរី ​និង​ ត្រូវប្រកួតជាមួយក្រុមហ្វីលីពីន​ ​នៅម៉ោង៣និង៣០នាទីរសៀល ​​នៅពហុកីឡដ្ឋាន​​​ជាតិអូឡំាពិក​ផងដែរ ។
ដោយឡែកនៅក្នុង​​ការ​ប្រកួត​លើកទី២នៅក្នុងពូល​​​ A កាលពីរសៀលថ្ងៃទី២៩​ ​​កក្កដាម្សិលមិញ​ ​ក្រុមជម្រើសជាតិឡាវ​ ​​បានយកឈ្នះ​​ទីម័រខាងកើត ៣-២ ​នៅ​ស្តាតចាស់ ​និង ​ក្រុមថៃបានយកឈ្នះម៉ាឡេស៊ី​​៤​-១នៅលើទីលានស្មៅសិប្បនិម្មិត​ ពហុកីឡដ្ឋានជាតិអូឡំាពិក ។
នៅក្នុងពូលAនេះមាន​ ​៖​ ថៃ វៀតណាម ​ឡាវ ​ម៉ាឡេស៊ី ​(ម្ចាស់ពានឆ្នាំទៅ) ​​​ទីម័រខាងកើត ​និង ប្រ៊ុយណេ​​ ​។ ចំណែកក្រុមជម្រើស​ជាតិ​​កម្ពុជា​នៅក្នុងពូល B ដែលរួមមាន៖​​ ​កម្ពុជា ហ្វីលីពីន​​​ អូស្រ្តាលី​ សិង្ហបូរី​​ និង ​ ប្រទេសមីយ៉ាន់ម៉ា​ (ភូមា) ​។
តើក្រុមកម្ពុជាអាច​ប្រមាញ់សត្វកង់ហ្គូរូក្នុង​វគ្គសន្សំពិន្ទុដើម្បី​ ឈរនៅកំពូលតារាង​បណ្តោះអាសន្នបាន​​​ដែរឬទេនាយប់ថ្ងៃព្រហស្បតិ៍នេះ ? ។
សូមកុំភ្លេចទៅ​​លើកទឹកចិត្តក្រុមកម្ពុជា​​ដែលជាឈុតស៊ីហ្គេមឆ្នាំ២០២៣​​ដែលកម្ពុជាធ្វើ​ជាម្ចាស់ផ្ទះរៀបចំ​ផងដែរ ៕


       ផ្តល់សិទ្ធដោយ កោះសន្តិភាព
English:

Angkor suit the U16 can have kangaroo hunting tonight?
Phnom Penh: After success on option Filipinos under the age of 16, 1-0 on the night of July 28, the then national team Kampuchea 16 years old (U 16) heated nicknamed "The King precious gifts for Angkor" will be first game 2 of their Group B against group U16 Australian kangaroo symbol rupee at 6 and 30 pm on 30 July 2015 at the Olympic Stadium in Phnom Penh.
BIDC Cup trophy AFC U16 Championship with 11 participants and host countries in Group B today, Singapore and Philippines at 3 pm and 30 pm at Olympic Stadium.
In the 2nd match in Group A on the afternoon of July 29, yesterday, the Lao team defeated East Timor 3-2 at the Stadium, Malaysia and Thailand won 4 -1 on the artificial grass pitch Olympic Stadium.
In Group A: Thailand, Vietnam, Laos, Malaysia (winners), East Timor and Brunei. The national team in Group B, including: Cambodia, the Philippines, Australia, Singapore and Myanmar (Burma).
How can hunt animals in savings kangaroo points to stand at the top of the table temporarily, this Thursday night? .


No comments :

Post a Comment