Powered by Blogger.

Thursday, July 30, 2015

មូលហេតុអ្វី​ បានជា​សុដន់មនុស្សស្រីធ្លាក់យារ?

No comments :
មនុស្សស្រីភាគ​ច្រើន​មាន​ ការភ័យខ្លាចចំពោះ​សុដន់​ធ្លាក់យារ ប៉ុន្តែ​ពួកគេ​មិនអាច​បញ្ឈប់បញ្ហា​មួយនេះ​បាន​ ព្រោះមិន​ទាន់ដឹងពីមូលហេតុ​សំខាន់ៗដែល​ធ្វើឲ្យ​បញ្ហា​មួយនេះ​កើត​មាន​ឡើង។ ខាង​ក្រោម​នេះ​គឺជា​មូលហេតុ​សំខាន់ៗ​មួយចំនួន​ដែល​ស្ត្រីគរប់​រូបគួរតែដឹង៖ 

១. ការបំបៅដោះកូន
យោង​តាមការសិក្សាមួយបង្ហាញថា ការបំបៅដោះកូនមិន​មែន​ជាហានិភ័យដែលធ្វើឲ្យសុដន់ធ្លាក់យារនោះទេ តែ​ការ​មាន​គត៌ទើប​ជាហេតុ​ផល​ដ៏សំខាន់។ ក្នុងអំឡុងពេលមាន​ផ្ទៃពោះទំហំសុដន់មាន​ការកើន​ឡើង ហើយទំហំរបស់វា​នឹងត្រូវបាន​រក្សា​រហូតពេល​បំបៅដោះកូន។ បន្ទាប់ពី​ស្ត្រីបញ្ឈប់ការបំបៅដោះ​កូន​សុដន់​នឹងត្រូវធ្លាក់យារ ព្រោះទំហំរបស់វា​ចាប់ផ្តើម​ស្រកវិញ។

២. ការពាក់អាវទ្រនាប់
មិនទាន់មាន​ពត៌មានឲ្យប្រាដកថា អាវទ្រនាប់​អាចការពារ​សុដន់​មិន​ឲ្យ​ធ្លាក់យារនោះទេ។ ការគេង​ពាក់អាវ​ទ្រនាប់វាមិនមា​នបញ្ហា​អ្វីទេ ប្រសិន​បើអ្នកយល់ថា មាន​ផាសុខភាព ប៉ុន្តែ​មិន​ប្រាដកថា វាអាចជួយឲ្យ​សុដន់មិន​ធ្លាក់យារនោះដែរ។

ទោះជាយ៉ាងណា​អ្នក​ជំនាញ​ជាច្រើន​បាន​ផ្តល់​អនុសាសន៍​ថា ស្ត្រី​គួរពាក់អាវទ្រនាប់ពេល​លេង​កីឡា។ ការធ្វើសកម្មភាព​ខ្លាំងៗ និង​រំញ័ររាងកាយ ខណៈបេល​ដែល​លេងកីឡាអាច​ធ្វើឲ្យ​ជាលិកាសុដន់យឺត។ ដូច្នេះហើយ​អ្នក​គួរតែពាក់អាវ​ទ្រនាប់ ដើម្បីការពារកុំឲ្យ​សុដន់​មាន​ការប្រែប្រួល។

៣. ធ្វើលំហាត់ប្រាណ
សុដន់គ្មាន​សាច់ដុំ ដូច្នេះគ្មាន​លំហាត់ពិសេស​ដែល​អាច​ជួយឲ្យសុដន់ល្អ​ឥតខ្ចោះនោះទេ។ ប៉ុន្តែ​ការសាកល្បង​ធ្វើលំហាត់ប្រាណសាច់ដុំទ្រូង ជាពិសេស​ដុំសាច់ស្ថិតនៅក្រោម​សុដន់​​ដែលអាច​ជួយឲ្យ​រុញសុដន់ឲ្យពើងឡើង​មើល​ ទៅហាក់ដូចជាតឹងណែនល្អ។

៤. សុដន់ធំ​ងាយ​ធ្លាក់យារ
ដើមទ្រូងតូចមាន​ការធ្លាក់យារ​តិច​ជាង​ដើមទ្រូងធំ ដោយសារតែវាមាន​ជាលិកា​សុដន់​តិចជាង។ មូលហេតុដ៏សំខាន់មួយដែលធ្វើឲ្យសុដន់​ធ្លាក់យារ គឺអាស្រ័យ​ដល់​ជាលិកា​សុដន់​ដែល​បាន​បំលែង​ទៅជា​ជាតិខ្លាញ់។ មាន​ន័យថា ប្រសិនបើ​អ្នកមាន​ដង់ស៊ីតេ​នៃជាលិកា​សុដន់​ខ្ពស់ ហើយ​បន្ទាប់មក​ពួកវា​បាន​ក្លាយទៅជា​ខ្លាញ់ ​សុដន់របស់អ្នក​នឹងកាន់តែ​ធ្លាក់។

៥. គ្មានវិធីការពារ
បើ​ទោះបីជាសុដន់ធ្លាក់យារ​ជៀស​មិនរួច​សម្រាប់ស្ត្រីភាគច្រើន តែអ្នក​នៅតែអាច​ចាត់វិធានការ​ដើម្បីកាត់បន្ថយបាន។

ការសិក្សាមួយបាន​រកឃើញថា នៅក្នុងរាងកាយ​មាន​សន្ទស្សន៍ម៉ាស BMI ខ្ពស់ និង​ប្រវត្ត​នៃការជក់បារី គឺជា​កត្តា​ចម្បងដែល​ធ្វើឲ្យ​សុដន់​មាន​ភាព​ធ្លាក់យារ។ ជាមួយគ្នា​នេះ​ផងដែរ​អ្នក​គួរតែ​ជៀសវាងអាហារ​ដែលចម្អិន​លឿន និង​អាហារ​ដែល​មិន​អំណាយ​ផលដល់សុខភាព។

​ប្រសិន​បើស្ត្រីម្នាក់ឡើងទម្ងន់ ដើមទ្រូង និងស្បែក​គ្រប់​កន្លែង​នៃរាង​កាយ​ចាប់ផ្តើម​រីកតាម​នោះដែរ។ ប៉ុន្តែ​ក្រោយ​ពេល​ស្រក​ទម្ងន់​មកវិញ ស្បែក​ និងដើម​ទ្រូងចាប់ផ្តើម​មាន​ភាព​ធ្លាក់យារ។ ដូច្នេះ​ដើម្បី​រក្សា​ដើមទ្រូងឲ្យ​នៅមាន​ភាព​ស្រស់ស្អាតគួរតែ​រក្សាទម្ងន់​ នៅនៅថេរ៕
 

   ប្រភព: កំណើតថ្មី

 English:

 That is why women sagging breasts?Most women are afraid of sagging breasts, but they can not stop this problem because they do not yet know the main reason that this problem occurs. Below are some of the main reasons women piled everyone should know:
1. BreastfeedingAccording to a study showing that breast-feeding is not a risk that breast sagging, but the information was the main reason. During pregnancy, an increase in breast size, and the size of it will be kept until breastfeeding. After women stop breastfeeding breast size will be deferred because it began to recede.
2. Wearing brasNo information that could prevent breast bra harassment. Sleep wear underwear, it does not matter what, if you feel comfortable, but not sure it helps the breast sagging.
However, many experts recommend that women should wear a sports bra. The act loud and physical vibration while playing sports can make breast tissue more slowly. Therefore, you should wear underwear to prevent breast changes.
3. ExerciseBreast muscles, so no special exercises that can help perfect breast. But the trial chest muscle exercises, especially under the breast tumors that may help push breast revealing looks like the best density.
4. Sagging breastsSmall breasts have less sagging breasts because there is less breast tissue. The main reason that makes breasts sag depends breast tissue, which has been transformed into fat. This means that if you have a high density of breast tissue, and then they become fat, your breasts will fall.
5. No wayDespite sagging breasts inevitable for most women, but you can still take steps to minimize.
One study found that in a high body mass index, BMI, and history of smoking were the main factors that cause breast sagging. At the same time, you should avoid foods that cook quickly and not about any health effects.
If a woman gained weight and chest skin of the body begin to grow. But after weight back and chest skin starts sagging. So to keep the chest at a beauty should maintain a constant weight.

No comments :

Post a Comment