Thursday, August 13, 2015
ផ្លាស់ប្តូរកាគិត និងសកម្មភាពដើម្បីផ្លាស់ប្តូរលទ្ធផលក្នុងថ្ងៃអនាគត
មានមនុស្សច្រើនណាស់ដែលមានការខិតខំប្រឹងប្រែងក្នុងជីវិត ប៉ុន្តែលទ្ធផលដែលពួកគេទទួលបានគឺមិនសូវជាខុសពីលទ្ធផលកាលពីអតីតកាលឡើយ។ កត្តានេះមិនមែនមកពីពួកគាត់គ្មានចំនេះដឹង និងបទពិសោធន៏នោះទេ តែវាកើតឡើងដោយសារតែពួកគាត់មានការគិត និងសកម្មភាពដដែរៗទើបលទ្ធផលដែលទទួលបានមកនោះនៅតែដដែរ។ ប្រសិនបើអ្នកមិនចង់មានបទពិសោធន៏ក្នុងការទទួលលទ្ធផលដដែរៗទេនោះ ជំហានដំបូងគឺអ្នកគួរតែផ្លាស់ប្តូរការគិត និងសកម្មភាពរបស់អ្នកជាមុនសិន។ វីធីសាស្ត្រ ៤ ក្រោមអាចជួយអ្នកបានក្នុងការផ្លាស់ប្តូរ។1) បង្កើតការមានទំនួលខុសត្រូវ
ការមានទំនួលខុសត្រូវមិនត្រឹមតែធ្វើឱ្យមនុស្សម្នាក់មានការអភិវឌ្ឍន៏ខ្លួនទៅរកភាពជោគជ័យប៉ុននោះទេ តែថែមទាំងធ្វើឱ្យមនុស្សដែលនៅជុំវិញខ្លួនមានការគោរពរាប់អានច្រើនទៀតផង។ ទំនួលខុសត្រូវទាំងនោះសំដៅទៅលើជំរើស ការគិត សកម្មភាព និងឥរិយាបថរបស់អ្នក។
2) បង្កើតសកម្មភាពស្របទៅនឹងគោលដៅ
រាល់ថ្ងៃអ្នកធ្លាប់បានពិនិត្យមើលសកម្មភាពប្រចាំថ្ងៃរបស់អ្នក ថាតើវាជាសកម្មភាពដែរស្របទៅនឹងគោលដៅរបស់អ្នកហើយឫនៅ? បើសិនជាសកម្មភាពទាំងនោះផ្ទុយពីអ្វីដែលអ្នកបានកំណត់ទុកនោះ អ្នកនឹងត្រូវចំណាយពេលវេលាយូរ និងមិនងាយឈានទៅរកភាពជោគជ័យឡើយ។ ចាប់ផ្តើមជាមួយនឹងសកម្មភាពប្រចាំថ្ងៃ អ្នកនឹងមើលឃើញពីភាពផ្លាស់ប្តូរក្នុងរយ:ពេលយ៉ាងយូរ ៦ ខែ។
3) បង្កើតក្តីសុបិន្តធំ
ក្នុងការជំរុញខ្លួនឱ្យទៅដល់ចំនុចជោគជ័យខ្ពស់នោះ អ្វីដែលអ្នកត្រូវធ្វើមុនគេគឺពង្រីកក្តីសុបិន្តរបស់អ្នកជាមុនសិន។ សុបិន្តទៅដល់រូបភាពដែលអ្នកទទួលបានជោគជ័យ អ្វីដែលអ្នកចង់បាន និងភាពរីករាយប្រកបដោយទំនុកចិត្ត និងភាពជឿជាក់។
4) បន្តការរៀន
កុំពេញចិត្ត និងមានអំនួតនូវអ្វីដែលអ្នកបានចេះ និងដឹង។ ចំនេះវិជ្ជាគឺគ្មានព្រំដែនកំណត់ឡើយ ហើយអ្វីៗបានអភិវឌ្ឍន៏ទៅមុខឥតឈប់ឈរ ដូច្នេះបើសិនជាអ្នកមិនព្រមដាក់ចិត្តបន្តការរៀនទេនោះ អ្នកនឹងត្រូវដើរថយក្រោយពីមួយថ្ងៃទៅមួយថ្ងៃ។
ប្រភព៖ v-shared.com
Changes to keep thinking and actions in order to change the results in the future
There are a lot of people that has been a struggle in life, but the results they get are not very different from the results in the past. This factor, not because they have no knowledge and experience, but it happened because they thought and action that results obtained. If you do not want to have the experience to get the result, the first step is that you should change your thinking and actions first. 4 methods can help you to change.
1) create responsibly
Responsible not only makes a person developing how to find success, but also make the people around more with regard to traditional. Responsibility refers to the choice your actions and behavior.
2) create a parallel to the target
Every day you ever look at your daily activities whether it is consistent with your goals, or? If these actions contrary to what has been determined, you will be spending a long time and do not lead to success. Begins with daily activities, you will see a change in percent: a long time 6 months.
3) create a big dream
In promoting its highly successful to the point, what you have to do first is to expand your dreams first. Dream to the image you get what you want success and the enthusiasm, confidence and credibility.
4) to continue learning
Do not be satisfied and proud of what you have and know. Professional knowledge is limitless and forward the continuous development, so if you are not placed to continue to learn, you will have backslid from day to day.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment