Powered by Blogger.

Thursday, August 13, 2015

១០ មេរៀនដែលអាចជួយអ្នកឱ្យក្លាយជាមហាសេដ្ឋីដូចលោក BILL GATES

No comments :
កាលពីអំឡុងឆ្នាំ ១៩៧៥ ក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័រមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិចត្រូវបានបង្កើតឡើងដោយមានឈ្មោះជាផ្លូវការថា​ “Microsoft”។ ស្ថាបនិករបស់ Microsoft បច្ចុប្បន្នជាមហាសេដ្ឋីដែលមានជាងគេលើលោក និងក៏ត្រូវបានពិភពលោកចាត់ទុកថាជាមនុស្សដែរជោគជ័យបំផុតផងដែរ។ បុរសដែលបានរៀបរាប់ខាងលើមានឈ្មោះថា Bill Gates ដែលសហគ្រិនភាគច្រើនទូទាំងពិភពលោកធ្លាប់លឺ និងស្គាល់រូបលោក។ លោកមិនត្រឹមតែជាមនុស្សដែលជោគជ័យទេ ប៉ុន្តែថែមទាំងជាអ្នកចែករំលែកចំនេះដឹងនៃភាពជោគជ័យដ៏អស្ចារ្យផងដែរ។ លោកបានចែករំលែកមេរៀន ១០ ដែលលោកធ្លាប់ធ្វើ និងទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។

1) សំណាង

ការនិយាយពីពាក្យថា “សំណាង”ប្រហែលជាមានមនុស្សជាច្រើនមិនជឿឡើយ។ ប៉ុន្តែចំពោះលោក Bill Gates ជឿទៅលើរឿងនេះ។ សំណាងនោះហើយដែលបណ្តាលចិត្តលោកបង្កើតក្រុមហ៊ុន Microsoft បាន។ វាកើតឡើងនៅពេលដែលលោកអាយុ ១៣ ឆ្នាំ និងរៀននៅថ្នាក់ទី ៨។ សាលារបស់លោកបានទិញកុំព្យូទ័រសំរាប់ឱ្យសិស្សអនុវត្តន៏ដែលជារឿងមួយមិនធ្លាប់មានសំរាប់វិទ្យាល័យផ្សេងៗ។ ការដាក់កុំព្យូទ័រឱ្យសិស្សប្រើប្រាស់នេះហើយ ដែលបានឆក់ចិត្តលោកឱ្យស្រលាញ់និងចូលចិត្តកុំព្យូទ័រ។​

2) ធ្វើឱ្យសំណាងដែលទទួលបានកាន់តែមានតំលៃ

មិនមែន Bill Gates តែម្នាក់ទេដែលទទួលបានសំណាងនោះ ប៉ុន្តែសិស្សទាំងអស់សុទ្ធតែទទួលបានវា ប៉ុន្តែអ្វីដែលធ្វើឱ្យលោកជោគជ័យនោះគឺការខិតខំប្រឹងប្រែងចាប់យក និងធ្វើឱ្យសំណាងនោះមានតំលៃ។ លោកបានដឹងថាក្នុងសម័យនោះបច្ចេកវិទ្យាកុំព្យូទ័រជាពិសេសកម្មវិធីសំរាប់ប្រើប្រាស់មិនទាន់មានច្រើនដូចសព្វថ្ងៃឡើយ ដូច្នេះបើសិនជាលោកខិតខំប្រឹងប្រែងសិក្សានិងចាប់យកឱកាសនេះ លោកនឹងទទួលបានភាពជោគជ័យជាក់ជាមិនខាន។

3) ស្វែងរកអតិថិជន

គន្លឹ:ជោគជ័យ និងបរាជ័យនៅក្នុងអាជីវកម្មគឺស្ថិតលើចំនុចនេះ បើសិនជាអ្នកមានភាពខ្ចិលច្រអូសក្នុងការស្វែងរកអតិថិជន អាជីវកម្មរបស់អ្នកក៏នឹងមិនអាចជោគជ័យបានដែរ។ នៅពេលដែលចាប់ផ្តើមបង្កើត Microsoft ដំបូង Bill Gates និង ដៃគូរសហការរបស់លោកគឺ Paul Allen  បានខិតខំយ៉ាងខ្លាំងក្នុងការទាក់ទងស្វែងរកអតិថិជន ហើយចុងក្រោយលោកបានទទួលការបញ្ជាទិញពី MITS និងបង្កើតក្រុមហ៊ុនជាផ្លូវការក្នុងខែ មេសា ឆ្នាំ ១៩៧៥។

4) គុណភាពគឺជាកត្តាចំបង

ទោះជាលោក Bill Gates ជាអគ្គនាយកក្រុមហ៊ុន Microsoft ក្តី ក៏លោកមិនដែលបណ្តោយឱ្យផលិតដែលក្រុមហ៊ុនបញ្ចេញទៅមិនមានការពិនិត្យពីលោកឡើយ។ លោកតែងធ្វើការពិនិត្យរាល់ផលិតផលទាំងអស់ ហើយធ្វើការកែសំរួលរហូតក្លាយជាផលិតផលមួយដែលល្អឥតខ្ចោះទើបលោកអនុញ្ញាតឱ្យដាក់លក់លើទីផ្សារ។

5) គំនិតដែលមានគឺត្រូវបង្ហាញ មិនមែនគ្រាន់តែនិយាយឡើយ

រាល់គំនិតដែលអ្នកមានគួរតែធ្វើវាឱ្យចេញជារូបរាង មិនមែនគ្រាន់តែនិយាយហើយទទួលបានជោគជ័យនោះទេ តួយ៉ាងដូចលោក Bill Gates ធ្លាប់ធ្វើការប្រាប់ទៅកាន់មនុស្សទូទៅអំពីផលិតផលរបស់លោក ប៉ុន្តែគ្មាននណារម្នាក់ជឿឡើយ ទាល់តែផលិតផលនោះចេញជារូបរាង។

6) សេចក្តីព្យាយាម

មនុស្សគ្រប់រូបប្រហែលជាបានដឹងច្បាស់ថា ជោគជ័យមិនមែនកើតឡើងដោយគ្មានការព្យាយាមឡើយ។ មេរៀនដែលលោក Bill Gates បានទទួលហើយចែករំលែកនោះគឺការចាប់ផ្តើមប្រតិបត្តិការ OS ដំបូង។ window 1.0 គឺជា OS ដំបូងដែលក្រុមហ៊ុនបានបង្កើត ប៉ុន្តែវាមិនបានទទួលជោគជ័យឡើយ ហើយ ២ ឆ្នាំក្រោយមកជាមួយនឹងការកែប្រែនិងបង្កើត window 2.0 ប៉ុន្តែវានៅតែបរាជ័យ។ រហូតមកដល់ឆ្នាំ ១៩៩០ ជាមួយការបង្កើត window  3.0ទើបមានការទទួលស្គាល់ និងគាំទ្រ។

7) ចែករំលែកទស្សន:វិស័យ

លោក Bill Gates មិនដែលលាក់ទុកនូវអ្វីដែលខ្លួនដឹង និងយល់ឡើយ ប៉ុន្តែលោកថែមទាំងយករឿងទាំងនោះធ្វើការចែកចាយទៀតផង។ ការចែករំលែកនូវទស្សន:វិស័យមិនត្រឹមតែគ្មានអ្វីបាត់បង់ ហើយថែមទាំងជួយពង្រីកនៅការមើលឃើញទៀងផង ព្រោះមនុស្សម្នាក់គំនិតមួយ មនុស្សច្រើនគំនិតច្រើន។

8) ទីផ្សារការពិតមិនស្មុគស្មាញដូចអ្វីដែលអ្នកគិតឡើយ

លោក Bill Gates បាននិយាយថា មនុស្សមិនទិញផលិតផលព្រោះតែ Logo និងតំលៃទាបឡើយ ប៉ុន្តែមនុស្សទិញផលិតផលព្រោះតែអត្ថប្រយោជន៏ និងតំរូវការរបស់ពួកគេ។

9) កុំរៀនពីភាពជោគជ័យ

វាប្រហែលជាមានភាពប្លែក និងផ្ទុយពីគំនិតរបស់មនុស្សជោគជ័យដទៃ។ លោក​Bill Gates បាននិយាយថាការសិក្សាពីភាពជោគជ័យរបស់អ្នកដទៃមិនអាចជួយអ្នកឱ្យជោគជ័យឡើយ ព្រោះបទពិសោធន៏របស់អ្នកនិងពួកគេមិនដូចគ្នាឡើយ។ ម្យ៉ាងវិញទៀតការរៀនពីភាពជោគជ័យរបស់អ្នកដទៃ និងបាំងអ្នកមិនឱ្យមើលឃើញច្បាស់ពីគោលដៅពិតរបស់អ្នក។

10) រៀនពីអតិថិជនដែលមិនសប្បាយចិត្ត

ការសិក្សាពីការមិនពេញចិត្តរបស់អតិថិជនចំពោះផលិតផលពិតជាមានសារ:សំខាន់បំផុត ព្រោះអតិថិជនដែលមិនសប្បាយចិត្តនឹងនិយាយ ក៏ដូចជាធ្វើគ្រប់សកម្មភាពតាមអារម្មណ៏របស់ពួកគេ។ ដូច្នេះអ្វីដែលអ្នកទទួលបានពីអតិថិជនប្រភេទនេះនឹងជួយអ្នកក្នុងការកែលំអផលិតផលរបស់អ្នកកាន់តែល្អ។
ប្រភព៖v-shared.com



10 lessons that can help you become a billionaire like Bill Gates

During 1975, a software maker based in the United States was founded, officially named "Microsoft". Billionaire founder of Microsoft is now the world's richest and the world are regarded as the most successful as well. Above-mentioned man named Bill Gates, most entrepreneurs all over the world have heard and known him. He is not only a success but also a sharing of knowledge of great success as well. He shared 10 lessons which were successful and today.

1) lucky

Talk about the word "luck" may have a lot of people do not believe it. But for Bill Gates believe in this thing. That luck that caused Microsoft. It happened when he was 13 years old and studying in the 8th grade. His school to buy computers for students to undertake a thing ever for the school. The students use computers, and who claimed to love and likes computers.

2) make a fortune worth

Bill Gates not only one who got lucky, but all students get it, but what makes his success is the effort to capture and make a fortune. He said the modern technology, especially computer software for use when there is no more today, so if he studies and efforts to capture this opportunity will actually be successful.

3) Customers

Sheets: success and failure in this business is the point if you are Being lazy to find customers, your business will not be successful. When first launched Microsoft Bill Gates and his collaborative partner, Paul Allen has worked very hard to contact customers and last, he received orders from the MITS and officially founded in April 1975.

4) the quality is a major factor

Even Bill Gates, CEO of Microsoft, he did not let the company release from him. He always checks all products, and revised up to be a perfect product that allows the sale on the market.

5) The idea is to show not just talk

Any idea that you should not do it out of shape, not just talk and be successful, such as Bill Gates once told people about your product, but no one believed until the product appearance.

6) Try

Everyone may know that success does not happen without trying. Lesson that Bill Gates and sharing is to begin operating the first OS. Windows 1.0 was the first OS that the company was established, but it did not succeed, and 2 years later, with the changes and the new Windows 2.0, but it still failed. Until 1990, with the creation of Windows 3.0 support and recognition.

7) shared philosophy:

Bill Gates did not hide what they know and understand, but also distribution. Sharing a vision: not only have nothing to lose and will help expand the regular sight, because a person a lot more ideas.

8) complex market reality not like what you think

Bill Gates has said that people do not buy products because of the Logo and low price, but people buy products because of the advantage and benefit their needs.

9) Do not learn from success

It may be strange and contrary to the idea of ​​the success of others. Bill Gates has said that learning from the success of others can help you to succeed because your experience and they are not the same. On the other hand, learning from the success of others and hide, you do not see clearly from your real goal.

10) learned from the unhappy customers

The study from the customer satisfaction for the product is: the most important for customers who are not happy with activities as well as all their emotions. So what you get from this type of customer will help you to improve your product better.

No comments :

Post a Comment