Powered by Blogger.

Sunday, August 9, 2015

នាង​អីុត​បាន​ល្បី​ ចោល​ប្តី​នៅ​ស្រុក

No comments :


រាជធានី​ភ្នំពេញ៖ ព្រោះតែ​ល្បីឈ្មោះ​ ក្នុង​នាម​ជាតា​រា​កំប្លែង នាង​អីុត​​មិន​បាន​នៅ ​រួមរស់​ជាមួយ​ប្តី​ឡើយ គឺ​ប្តី​នៅ​ឯ​ស្រុក​កំណើត ចំណែក​នាង​រស់នៅ​ភ្នំពេញ ។ ប្តី​នៅ​ដោយ​ប្តី ប្រពន្ធ​នៅ​ដោយ​ប្រពន្ធ ។ រយៈពេល​យូរ​ខែ​មក​ហើយ​ដែល​តារា​កំប្លែង​ នាង​​អីុត​​រស់នៅ​ឆ្ងាយ​គ្នា​ ពី​ស្វាមី​របស់​នាង ខុស​ពី​ប្តី​ប្រពន្ធ​ទូទៅ​ ដែល​ចាំបាច់​ត្រូវ​តែ​នៅ​កៀក​មើលថែ​គ្នា។
ចាប់តាំងពី​នាង​​អីុត​ឡើង​កូដ​ក្នុង​ទីផ្សារ​សិល្បៈ​មក តារា​ស្រី​រូប​នេះ ​មិន​មាន​ពេលវេលា​គ្រប់គ្រាន់ ​រស់នៅ​ជាមួយ​ស្វាមី​ទេ ។ នាង​​អីុត​​បង្ខំចិត្ត ​ធ្វើ​បែប​នេះ ព្រោះតែ​ចង់​ក្រសោប​ យក​ទីផ្សារ​សិល្បៈ​ដែល ​កំពុង​ហុច​ផល​ចំណូល​ឱ្យ​ជា​បន្តបន្ទាប់ ។ ប្តី​នាង​​អីុត​​រស់នៅ​ឯ​ស្រុក​កំណើត​ខេត្តកំពង់ស្ពឺ ចំណែក​នាង​រស់នៅ​ភ្នំពេញ​បែក​គ្នា​រាល់ថ្ងៃ ។ ទោះជា​យ៉ាងណា​ក្តី​នាង​​អីុត​ ប្រើ​មធ្យោបាយ​លួងលោម​ប្តី​តាម​រយៈ​ទូរស័ព្ទ និង​ហ្វេ​ស​ប៊ុ​ក​ជា​ប្រចាំ ។
សមាជិក​របស់​ក្រុម​កំប្លែង​ទូរទស្សន៍​ស៊ី​ធី​អិន នាង​​អីុត​​បាន​និយាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា នាង​នៅ​ឆ្ងាយ​ពី​ស្វាមី​ដោយសារ​តែ​នាង​មានផ្ទះ​នៅ​ខេត្តកំពង់ស្ពឺ ដូច្នេះ​បើ​រើ​មក​នៅ​ជុំ​គ្នា​ពិតជា​ចោល​ដីធ្លី និង​មុខរបរ​នៅ​ទីនោះ​មិន​ខាន ។ មូលហេតុ​បែប​នេះ​ហើយ​ ដែល​នាង​មិន​អាច​រៀបចំ​ក្រុម​គ្រួសារ​ឲ្យ​មក​នៅ​ជុំ​គ្នា​បាន ទាំង​មិនសូវ​ស្រឡះ​ចិត្ត​ដែរ ព្រោះ​នៅ​ម្ខាង​ម្នាក់ ។ បើ​ចោលផ្ទះ​នឹក​ស្តាយ​ព្រោះ​ជា​មរតក​កាលពី​នៅ​ក្រ ។
តារា​កំប្លែង​សាច់​ស​ស្រស់ថ្លា និង​ទើបតែ​ជាប់​ឈ្មោះ​ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ សាន់​ដេ​រូប​នេះ​និយាយ​ថា «​ប្តី​របស់ខ្ញុំ​ត្រូវ​ឲ្យ ​គាត់​នៅ​មើល​ផ្ទះ ព្រោះ​យើង​ទាំង​២​នាក់​ប្តី​ប្រពន្ធ បាន​សម្រេចចិត្ត​បង្កើត​មុខរបរ​ មួយ​ខាង​ជួល​តន្ត្រី សម័យ​ដែល​កំពុង​តែ​ដំណើរការ​ល្អ​តាំងពី​ខ្ញុំ​មាន​គេ​ស្គាល់​មក ។ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​គេ​ស្គាល់​ក៏​ហៅ ត​ៗ​គ្នា ដូច្នេះ​ហើយ​ប្តី​ខ្ញុំ​មិន​ អាច​រើ​កញ្ជើ​ទៅ​ឆ្ងាយ​ស្រុក​បាន​ទេ ។ នៅ​ឆ្ងាយ​គ្នា ខ្ញុំ​មិន​ភ័យ​រឿង​ប្តី​ប្រចណ្ឌ​ទេ ដោយសារ​តែ​យើង​បាន​ពិភាក្សា​គ្នា​ ដែរ​ចំពោះ​បញ្ហា​នេះ ។



English:

Phnom Penh: because of the well-known as a comedy star protein not in communion with her husband, but her husband at her hometown lives. Couple husband wife. Long months that Iraq comedian she lived away from her husband from the couple who need general close watch over each other.
 
Since protein codes in the art market, she did not have enough time to live with her husband. She Italy forced to do this because of the desire to embrace the art market, which entails a series of income. Iraq her husband lived at home Province while she lived separated for every day. However, her protein means comfort her husband through phone and Facebook.
 
Members of the television comedy CTN protein has said recently that she is far from her husband because of her Province so moved around and land occupations there. Such reasons, and that she could not prepare the family to come together less stark, because one side. Chaolophteah remembered sadly inherited.
 
Fresh meat and comedian recently named the Sunday Production singer has said, 'My husband is in his See 2 because we both spouses decided to create a music rental business, which is good since I have Unknown. From village to village, also known so called husband and I can not move to the basket away. Far, I will not be jealous husband because we have discussed this issue.

No comments :

Post a Comment