Powered by Blogger.

Sunday, July 26, 2015

ហួសចិត្ត! នារីម្នាក់ ក្រាញននៀល ដេកកណ្តាលថ្នល់ ព្រោះតែឪពុក មិនព្រមទិញ ទូរស័ព្ទឲ្យ

No comments :
ចិន៖ វាជារឿងដ៏គួរ ឲ្យហួសចិត្តខ្លាំងមួយ ដែលមាន នារីវ័យក្មេងម្នាក់ ទៅយំក្រាញននៀល ដេកនឹងដី កណ្តាលផ្លូវថ្នល់ ទាំងដែល មានរថយន្ត ជាច្រើនបើក ឆ្លងកាត់ ដោយមិនមានការ ភ័យខ្លាចគ្រោះថ្នាក់ បន្តិចសោះ ព្រោះតែខឹងចិត្ត នឹងឪពុករបស់ខ្លួន មិនព្រមទិញ ទូរស័ព្ទស្មាតហ្វូន តាមការសំណូមពរ។
យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា នារីវ័យក្មេងម្នាក់នោះ មានអាយុ២០ឆ្នាំ ជាអ្នកស្រុកហួប៉ី នៃប្រទេសចិន ត្រូវបានគេឃើញ ដេក យំននៀលដីនៅ កណ្តាលផ្លូវដ៏ មមាញឹកមួយ តែជាសំណាងល្អ នាងមិនទទួលរង គ្រោះថ្នាក់អ្វីនោះទេ ដោយគ្រាន់តែបង្ក ឲ្យមានការកកស្ទះ ចរាចរណ៍ក្នុងរយៈពេល ខ្លីតែប៉ុណ្ណោះ ក៏ព្រោះតែក្រុម មន្ត្រីប៉ូលីសចរាចរ ដែលប្រចាំការ នៅទីនោះឃើញ ហើយក៏ស្ទុះទៅ ឈរការពាររូបនាង ដោយសារតែខ្លាច មានរថយន្តបើក បុកកិននារីរូបនេះ។
មូលហេតុដែលនាំ ឲ្យមានហេតុការណ៍ ដ៏គួរឲ្យហួសចិត្តបែបនេះ គឺផ្តើមចេញពី នារីវ័យក្មេង ដែលមិនបញ្ចេញអត្តសញ្ញាណ រូបនោះបានដើរផ្សារ ជាមួយនឹងឪពុករបស់នាង ហើយរូបគេ ក៏បានប្រទះឃើញ ទូរស័ព្ទដៃស្មាតហ្វូនមួយគ្រឿង ដែលមានតម្លៃជាង ៣០០ដុល្លារ ហើយក៏សុំឪពុក របស់នាងទិញឲ្យ តែដោយសារ តម្លៃវាថ្លៃពេក ទើបឪពុករបស់នាង មិនព្រមទិញឲ្យ បើទោះជាមានការ អង្វរកយ៉ាងណា ពីកូនស្រីរបស់ខ្លួន លុះបន្តិចក្រោយមក នារីម្នាក់នេះ ក៏ចាប់ផ្តើមបញ្ចេញ អាកប្បកិរិយាដូចជា កូនក្មេងម្នាក់ ដោយទៅយំ ដេកននៀល ទាំងកណ្តាលផ្លូវ បែបនោះតែម្តងទៅ។
ជាចុងក្រោយ បន្ទាប់ពីមានការ សម្រុះសម្រួលពី មន្ត្រីប៉ូលីសជាមួយ ឪពុករបស់នាង ក៏ដូចជាម្ចាស់ហាង លក់ទូរស័ព្ទដៃផងនោះ បញ្ហាក៏បានដោះស្រាយ ដោយអ្នកលក់យល់ព្រម បញ្ចុះតម្លៃ ដើម្បីអាចឲ្យឪពុក របស់នាងទិញទូរស័ព្ទ នោះឲ្យនាង ហើយក្រោយមក ចរាចរណ៍ក៏ ដំណើរការធម្មតាវិញ ចំណែកឯ ទាំងឪពុកនិងកូន ក៏ត្រឡប់ទៅផ្ទះវិញ និងរស់នៅដោយ មានសុភមង្គល៕

    ទិដ្ឋភាពដែលនារី វ័យក្មេងនោះ ទៅយំដេកននៀលនឹងដី ទាំងកណ្តាលថ្នល់

English:

Ironically! Sleeping woman keen middle of the road because his father refused to buy the phone
China: It's very exciting Ironically strong one with the girl to weep keen lying on the ground middle road, both who have cars drive through without fear danger nothing sake angry with his father refused to buy a smartphone, according to request.
According to sources, said the young man, 20 years old, a resident of Hubei, China was seen lying crying rolling land in the middle of a busy one, but Fortunately she did not suffer harm, except to cause traffic congestion in the short term only because officials traffic police stationed there saw it, stand to protect her because of fear of cars hit mill girls has.
The reason that led to the incident a Ironically this is stemming from the girl, who did not release the identity he had been shopping with her father, and he also found the cell phone smartphone units valued at more than $ 300, and ask for her father bought only because of the price it too expensive just her father refused to buy despite the plea from his daughter and when a little girl, this is starting to behave like a child by crying roll both the road like that straight away.
Finally, after a compromise from the police with her father, as well as the owner to sell the mobile phone, that the issue was also addressed by the vendors agreed to discount in order to be able to give her father bought it for her and then traffic is also normal operation, while both father and son as well go home and live in happiness.
 
 

No comments :

Post a Comment