Sunday, July 26, 2015
សមត្ថកិច្ចពិនិត្យឃើញស្នាមវាយ និងច្របាច់កលើរាងកាយសពនារីម្នាក់ដែលគេរុំអង្រឹងប្លុងចោលក្នុងដីឡូត៍
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា សពស្ត្រីម្នាក់ដែលគេសម្លាប់រួចរុំនឹងអង្រឹងប្លុងចោលក្នុង ដីឡូត៍ជិតក្លិបផ្កាយផត ត្រូវបានសមត្ថកិច្ចពិនិត្យធ្វើកោសល្យវិច័យឃើញមានស្នាមបែកមាត់ ស្នាមច្របាច់ក និងស្នាមខាំនៅលើកំភួនដៃស្តាំ។សពនេះត្រូវគេសង្ស័យថា ជានារីបម្រើការនៅហាងខារ៉ាអូខេ ឬកោសជប់ណាមួយក្បែរៗកន្លែងកើតហេតុ។
ប្រភពពីកន្លែងកើតហេតុបានសង្ស័យថា ឃាតករសម្លាប់ស្ត្រីរងគ្រោះអាចជាមនុស្សស្រីដូចគ្នា ហើយមានទំនាស់គ្នាក្នុងកន្លែងធ្វើការ។
សពនារីរងគ្រោះកំពុងស្ថិតនៅកន្លែងកើតហេតុ ហើយសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យនៅឡើយ៕
English:
Police check found beaten and strangled scars on the body, the body of a woman who was wrapped in a hammock Plong land plots
Phnom Penh: The report said the body of a woman who killed him, and wrapped it in a hammock Plong star in a plot of land close to the club Export capacity was conducted autopsy found bruises track strangled mouth and bite mark on his right calf.
Body is suspected, women serve in karaoke shops or scratch any enclosure around the scene.
Sources from the scene suspected that the murder of women victims may be the same and there are conflicts in the workplace.
Body of female victims were still at the scene, and capacity are conducted autopsy yet.
Subscribe to:
Post Comments
(
Atom
)



No comments :
Post a Comment