Powered by Blogger.

Sunday, July 26, 2015

ប្រយ័ត្ន! ជនបរទេស ប្រើល្បិចខ្ពស់ បន្លំបោកយកលុយ ពលរដ្ឋខ្មែរ 2000ដុល្លារ ដោយមិនដឹងខ្លួន (មានវីដេអូ)

No comments :
កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ អ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក បានបង្ហោះចែកចាយ នូវឃ្លីបវីដេអូ រយ:ពេលជាង ៥នាទី បង្ហាញអំពីសកម្មភាព ប្រើល្បិចបន្លំយកលុយ របស់ជនរងគ្រោះម្នាក់ អស់ចំនួនប្រមាណ ២,០០០ដុល្លារអាមេរិក ពីសំណាក់ជនបរទេស ។ នេះបើតាមការអះអាងពីប្រភពវីដេអូ។
នៅក្នុងវីដេអូ គេអាចមើលដឹងថាទីតាំងកើតហេតុ ស្ថិតនៅក្នុងផ្ទះដូរប្រាក់ និងមានលក់គ្រឿងភេសជ្ជ: តែយ៉ាងណាមិញ​ ប្រភពមិនបានបញ្ជាក់ទីតាំងលម្អិត ថាស្ថិតនៅក្នុងភូមិសាស្ត្រណា ឲ្យច្បាស់នោះទេ។
ប្រភពវីដេអូ បានសរសេររៀបរាប់ថា «ជនជាតិគេ ប្រុងដាក់ថ្នាំបងថ្លៃខ្ញុំ តែស៊យអតិថិជនគាត់ចូលមក វាឃើញមានលុយច្រើន វាប្តូរមកដាក់ថ្នាំអតិថិជនគាត់វិញ យកលុយអស់ប្រហែល 2000$ ។ លុយគាត់ ប្រមូលមកទុកបើកឲ្យកម្មករគាត់ (ស៊យណាស់) សូមជួយ Share ផង ដើម្បីប្រុងប្រយ័ត្នទាំងអស់គ្នា» ។
គេមិនទាន់អាចដឹងបានទេថា ជនបរទេសស្រីប្រុសទាំងនោះមកពីទីណា និងធ្លាប់បានបោកប្រាស់ ប្រជាពលរដ្ឋខ្មែរ អស់ប៉ុន្មាននាក់ទៅហើយទេ។ បើយើងក្រឡេកមកមើលការបញ្ចេញមតិផ្សេងៗ របស់អ្នកប្រើប្រាស់ហ្វេសប៊ុកវិញមានដូចជា៖ «វាអត់ដាក់ថ្នាំទេ វាប្រើល្បិចនិយាយនេះ និយាយនោះ អោយយើងវិលមុខ ហើយពេលដែរយើងប្រហេស វានឹងបត់លុយនោះ ដាក់ក្នុងបាតដៃរបស់វា ខ្ញុំធ្លាប់ ឃើញខ្លីបដូចអញ្ចឹងមួយដែរ វាគ្នា2រឺ3មកបង្វក់យើងយកលុយនេះយកលុយនោះ អានេះក៏មិនមែន អានោះក៏មិនមែន បើយើងជួបមនុស្សប្រភេទហ្នឹង ដេញវាចេញទៅមិនបាច់ដូរអោយវាទេ ហើយអាមួយមកឈរបាំងហ្នឹងគឺគ្នារបស់វា សូមប្រុងប្រយ័ត្នទាំងអស់គ្នា»។ ក៏មានម្នាក់ទៀត ផ្តល់ជាយោបល់ថា៖ «ផ្ទះខ្ញុំក៏ដូរលុយដែរ តែអ្វីដែលសំខាន់គឺមិនត្រូវអោយនណារមកឈរក្បែរទូ ជាដាច់ខាត ក្នុងវីដេអូនេះខ្ញុំឃើញស្ត្រីបរទេសនោះចូលមកជិតទូណាស់ ហើយបងប្រុសនោះគាត់ថែមទាំងអោយស្រ្តីនោះកាន់លុយដែលកំពុងតែដូរទៀត»។
ទោះជាយ៉ាងណា យើងក៏មិនទាន់ដឹងបានដែរថា ពួកជនបរទេសខិលខូចទាំងនោះ បានប្រើប្រាស់ថ្នាំ ឬវិធីសាស្ត្រអ្វី ឲ្យប្រាកដ ក្នុងការបោកប្រាស់បន្លំយកប្រាក់ពីជនរងគ្រោះ។ តែយ៉ាងនេះក្តី សូមប្រិយមិត្តខ្មែរឡូតទាំងអស់ មេត្តាជ្រាបជាដំណឹង និងប្រុងប្រយ័ត្ន ជាសវាងការខាតបង់ ដូចករណីនេះស្រាប់។
UPDATE: មានវីដេអូទី២
«ក្រោយពេល ត្រូវថ្នាំគាត់ឈរនិយាយ​ជាមួយនិងមនុស្សស្រី ខាងក្រោយ និងដូចធម្មតា ហើយមនុស្សស្រីនិងយកលុយពីការបូបរបស់គាត់ ដូចជាគ្មានរឿងអ្វីកើតឡើង ក្រោយពេលគាត់ដឹងថាដូចជាបាត់លុយ ក៏គាត់នៅសឺៗដែរ គាត់មកសុំ Video ពីខ្ញុំគាត់ថាអត់ដឹង គេយកដៃចាប់សក់គាត់ទេ ....» ។ នេះយោងតាមការ សរសេររៀបរាប់បន្ត ពីប្រភពវីដេអូ៕


    កាមេរ៉ាទី១
      

កាមេរ៉ាទី២
      

ប្រភព៖ Facebook

English:
Be careful! Foreigners using fraudulent tricks Fake people unconsciously $ 2,000 (video)
On 25 July 2015, social network users Facebook has posted a video clip distribution: more than 5 minutes shows the action used fraudulent tricks the victim's money for approximately US $ 2,000 by foreigners. According to the video source.
In the video, they can see that the location of the money-changers in the house scene and beverage sales: However, the source did not specify the details that are geographically located.
Video sources described Abate alert and raise me in the worst his clients come to see there is a lot of money changing customer Abate he took the money, about $ 2,000. He collected money to his workers (in the worst case) Share to alert all.
They could not know that these foreigners come from and had cheated many Khmer people. If we kralekamok see the expression of other user's Facebook back, such as: 'It's whether Abate, it uses tricks talking this talk that we may be dizzy, and when we commit Hezbollah it will fold the money placed in the palm of it, I have seen short as so one it together 2 or 3 fooled us money, this money, the United States, nor American, nor if we meet such people perfectly cast it forth, no need for forced it and the one to come CHHON barrier it is of it, please be careful all.' Also someone suggested that: 'The house I also Xchange, but what is important is not to give starts stood beside cabinets absolutely in this video, I see women overseas, coming close to the closet, and older brother, he also gave the woman more money being traded again.'
However, we still do not know that those foreigners perverse use drugs or methods to make sure fraudulent deception took money from the victim. But, the fans all logical Khmer aware news carefully and avoid losses, as the case began.
UPDATE: Video 2
'After were drugs he stood talking with a woman back and as usual, and women and taking money from the purse of his, like nothing had happened after he realized that such missing money, he at Lucero, too, he came and asked for Video of me, he said, do not know where they have a hand on the hair of him ....'.

No comments :

Post a Comment