Friday, December 4, 2015
បទថ្មីរបស់ Taetiseo ជាប់លេខមួយគ្រប់តារាងចម្រៀងទាំងអស់
Taetiseo ក្រុមចម្រៀងសមាជិកបីរូបរបស់ SM Entertainment កំពុងតែនាំមុខនៅលើតារាងបទចម្រៀងទាំង ៨ របស់កូរ៉េខាងត្បូង។កាលពីថ្ងៃទី៣ ខែធ្នូម្សិលមិញនេះ Taetiseo ក្រុមតូចរបស់ក្រុមចម្រៀងស្រីកូរ៉េខាងត្បូង Girls’ Generation បានបញ្ចេញវីដេអូចម្រៀងថ្មីសម្រាប់រដូវរងារបស់ខ្លួនដែលមានចំណង ជើងថា “Dear Santa”។ មុនពេលបទនេះចេញជាផ្លូវការ អ្នកគាំទ្រជាច្រើនបានរង់ចាំការត្រលប់មកវិញរបស់តារាចម្រៀងស្រី ទាំងបីនេះយ៉ាងអន្ទះសា ដោយសារតែអាល់ប៊ុមមុនៗរបស់ក្រុមនេះទទួលបានប្រជាប្រិយភាពយ៉ាង ខ្លាំង។ ដូចអ្វីដែលទស្សនិកជនរំពឹងទុកមែន “Dear Santa” ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណង។
តារាងបទចម្រៀងធំជាងគេទាំង ៨ របស់កូរ៉េរួមមាន Melon, Naver Music, Genie, Bugs, Olleh Music, Mnet, Soribada និង Monkey3 គឺសុទ្ធតែស្ថិតក្រោមការគ្រប់គ្រងរបស់បទ “Dear Santa” ទាំងអស់នៅពេលនេះ។ ព័ត៌មានល្អមួយទៀតនោះគឺ Taetiseo នឹងសម្ដែងបទ “Winter Song” និង “Merrry Christmas” បន្ថែមពីបទ “Dear Santa” ទៀតនៅក្នុងកម្មវិធី Music Core និង Inkigayo នៅថ្ងៃចុងសប្ដាហ៍ខាងមុខនេះ៕
English:
Taetiseo band's three members SM Entertainment is leading on 8 songs of South Korea.On December 3 yesterday Taetiseo small group of South Korean girl group Girls' Generation has released a new music video for Its Winter titled "Dear Santa". Before officially out a lot of fans waiting for the comeback of the three female singers anxiously because of the group's previous album gained tremendous popularity. Like what the audience expects, "Dear Santa" does not really make the fans disappointed.Management's "Dear Santa" all at the moment. Another good news is that Taetiseo will perform "Winter Song" and "Merrry Christmas" from "Dear Santa" program in Music Core and Inkigayo next weekend.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment