Powered by Blogger.

Friday, December 4, 2015

ព្រីម លីហ្សា ៖ ដើមទ្រូង​មូល​ក្បំ​ទំហំ​៣៨ ជាការ​ពេញចិត្ត​របស់​ខ្ញុំ ព្រោះ​វា​ធំ​ដោយ​ធម្មជាតិ​

No comments :
​រាជធានី​ភ្នំពេញ : ជា​អ្នកសិល្បៈ ព្រីម លីហ្សា បញ្ជាក់ថា នាង​មិនមាន​អារម្មណ៍​ខ្មាសអៀន​ទេ ពេល​នាង​ចំហ​ដើមទ្រូង​បញ្ចេញ​សុដន់​មូល​ក្បំ​ទំហំ​៣៨​ឲ្យ​ជាង​ថតរូប​ថត​ ផ្សាយពាណិជ្ជកម្ម​អាវទ្រនាប់​ម៉ាក​អែល​លី​។ នាង​មាន​ចំណុច​ទាក់ទាញ​ច្រើន​ទៀត​ក្រៅពី​ដើមទ្រូង ហើយពី​ចំណុច​ទាក់ទាញ​នោះ នាង​មាន​ប្រុសៗ​តាម​សុំ​ស្នេហ៍​ច្រើន ហើយ​ឥឡូវនេះ​នាង​ចម្រាញ​បាន​បុរស​ម្នាក់​ដែលជា​មន្ត្រីរាជការ​មាន​វ័យ​៣០​ ឆ្នាំ​ប្លាយ​។​
 
​មួយរយៈ​ចុងក្រោយ​នេះ មាន​រូបថត​សិច​ស៊ី​របស់​ព្រីម លីហ្សា ជាច្រើន​សន្លឹក​បានបង្ហាញ​នៅលើ​ក្រប​ទស្សនា​វ​ដ្តី​ក្នុងស្រុក​មួយចំនួន​។ ព្រីម លីហ្សា បានបញ្ជាក់​ប្រាប់ថា រូបថត​ទាំងអស់នោះ​នាង​ថត​នៅក្នុង​ស្ទី​ឌី​យ៉ូ​ផ្ទាល់ខ្លួន​របស់​នាង ដែល​នាង​បាន​បង្កើត ស្ថិតនៅ​ម្តុំ​សំណង់​១២​។ នាង​បាន​និយាយថា ផ្ទះ​របស់​នាង​នោះ ជា​ប្រាក់​បានមកពី​កម្លាំង​ញើស​ឈាម​ក្នុង​ការងារ​សិល្បៈ របស់​នាង​មិនមែនជា​ប្រាក់​របស់​បុរស​ណា​ម្នាក់​ដែល​នាង​មាន​ទំនាក់ទំនង​ ស្នេហា​ជាមួយ​នោះឡើយ​។​
 
​និយាយ​ដល់​ការថតរូប​នៅក្នុង​ស្ទី​ឌី​យ៉ូ​ផ្ទាល់ខ្លួន​នាង ព្រីម លីហ្សា បានបញ្ជាក់​ប្រាប់ថា អ្នក​ដែល​ជួយ​តុបតែង​មុខ​ឲ្យ​នាង គឺ​ប្អូនប្រុស​ដែលជា​ជំនួយការ​ផ្ទាល់​របស់​នាង និង​ធ្វើ​សក់​ដោយ​អ្នកជំនាញ​មកពី​ប្រទេស​វៀតណាម​ម្នាក់​។ នាង​បាន​បន្ថែមថា នៅពេល​ថត ទោះបីជា​នាង​ត្រូវ​ចំហ​ដើមទ្រូង​ដូចជា​សិច​ស៊ី​បន្តិច​ក្តី ក៏​នាង​ពុំមាន​អារម្មណ៍​ខ្មាសអៀន​ដែរ ពីព្រោះ​នាង​គិតថា នាង​ជា​អ្នកសិល្បៈ​។ នាង​បាន​សង្កត់ធ្ងន់ថា " បើ​មានការ​ខ្មាសអៀន​មិនមែនជា​អ្នកសិល្បៈ​ទេ​"​។​
 
​មុន​ថតរូប​ចំហ​ដើមទ្រូង​នៅក្នុង​ស្ទី​ឌី​យ៉ូ​ផ្ទាល់ខ្លួន ព្រីម លីហ្សា ធ្លាប់បាន​ទៅ​ថតរូប​សិច​ស៊ី​ជាង​នេះ​នៅ ប្រទេស​វៀតណាម​ម្តង​រួចមកហើយ ប៉ុន្តែ​រូបថត​ទាំងនោះ​នាង​មិនបាន​ផ្តល់​ឲ្យ​អ្នកយកព័ត៌មាន​យើង​ទេ​។ នាង​បាន​និយាយថា កាលពី​ពីរ​ខែ​មុន នាង​ដែលមាន​ម្តាយ​និង​ប្អូនប្រុស​រួម​ដំណើរ បាន​ទៅ​ថត​ផ្សាយពាណិជ្ជកម្ម​អាវទ្រនាប់​ម៉ាក​អែល​លី​ឲ្យ​ក្រុមហ៊ុន​បារាំង​ មួយ​នៅ​ប្រទេស​វៀតណាម​រយៈពេល​៣​ថ្ងៃ​។ នាង​មិន​ចាំ​ឈ្មោះ​របស់​ក្រុមហ៊ុន​បារាំង​នោះទេ តែ​នាង​បាន​ប្រាប់ថា ក្រុមហ៊ុន​បារាំង​នោះបាន​ស្គាល់​នាង​តាមរយៈ​ការណែនាំ​ឲ្យ​ស្គា​ល់ពី​ មិត្តភក្តិ​របស់​នាង ហើយ​តាមរយៈ​មិត្តភក្តិ​នោះ​ក្រុមហ៊ុន​បានដឹង​ដែរ​ថា នាង​ជាតា​រា​មូ​យ​រូប​ដែល​និយម​ពាក់អាវ​ទ្រនាប់​ម៉ាក​អែល​លី​របស់​ក្រុមហ៊ុន ​ខ្លួន​។ នៅពេល​ដឹង​ដូច្នេះ ក្រុមហ៊ុន​ក៏​ទំនាក់ទំនង​មក​នាង​ឲ្យ​ទៅ​ថត​ផ្សាយពាណិជ្ជកម្ម​អាវទ្រនាប់​អែល ​លី​ឲ្យ​ក្រុមហ៊ុន​គេ​តែម្តងទៅ​។ នាង​លីហ្សា​និយាយថា " ខ្ញុំ​មិនមែន​ប្រើ​អាវទ្រនាប់​ម៉ាក​អែល​លី​តែមួយ​មុខ​នោះទេ ខ្ញុំ​នៅមាន​ប្រើ​អាវទ្រនាប់​ម៉ាក​ថ្លៃៗ​ជាច្រើន​ទៀត​"​។ នាង​បានបញ្ជាក់​បន្ថែមថា នាង​ពាក់អាវ​ទ្រនាប់​មិន​ចូលចិត្ត​ថែម​ប៉ុង​ទេ ព្រោះ នាង​មើលឃើញថា ដើមទ្រូង​របស់​នាង​ស្អាត​ស្រាប់ ដូច្នេះ​មិនចាំបាច់​ថែម​ប៉ុង​ទេ​។ នាង​និយាយថា " ដើមទ្រូង​ខ្ញុំ​ឥឡូវ​មាន​ទំហំ​៣៨ ហើយ​ខ្ញុំ​មិន​ចង់បាន​ទំហំ​ធំ​ជាងនេះទៀត​ទេ ពីព្រោះ​ទំហំ​ប៉ុណ្ណឹង​ខ្ញុំ​ពេញចិត្ត​ណាស់​ហើយ​។ ខ្ញុំ​មិនបាន​ចំណាយលុយ​ដើម្បី​កែកុន​ដើមទ្រូង​របស់ខ្ញុំ​ឲ្យ​ធំ​ប៉ុណ្ណឹង​ទេ វា​ធំ​ដោយ​ធម្មជាតិ "​។​
 
​កាល​ថតរូប​ផ្សាយពាណិជ្ជកម្ម​អាវទ្រនាប់​ម៉ាក​អែល​លី​នៅ​ប្រទេស​វៀតណាម​នោះ ព្រីម លីហ្សា បាន​អះអាងថា នាង​ថត​តែមួយ​ថ្ងៃ​ទេ តែ​បាន​រហូតដល់​១.៥០០​ប៉ុស្តិ៍​ឯណោះ​។ នាង​បាន​បញ្ជាក់ថា ការដែល​នាង​ថត​បាន​ច្រើន​ប៉ុស្តិ៍​យ៉ាងនេះ ដោយសារ​ការថត​នោះ គឺ​ថត​គ្រប់​សកម្មភាព​របស់​នា​ង​ទាំងអស់ ដែល​សូម្បីតែ​នាង​ផ្លាស់​សម្លៀកបំពាក់​ក៏​ជាង​ថត​ដែរ​។ ជាការ​ពិត ព្រីម លីហ្សា មិនមែន​មាន​ភាព​ទាក់ទាញ​តែ​នៅលើ​ដើមទ្រូង​មួយ​នោះទេ នៅលើ​ខ្លួន​របស់​នាង​នៅមាន​ចំណុច​ទាក់ទាញ​ជាច្រើន​ទៀត ហើយ​ផ្តើមចេញពី​ចំណុច​ទាក់ទាញ​នេះ នាង​មាន​ប្រុសៗ តាម​ស្រឡាញ់​នាង​ច្រើន​គួរ​ឲ្យ​មោទនភាព​៕



English:
Phnom Penh: Princess Elizabeth art that she did not feel ashamed when her open chest breast size 38 curves advertising photographer shooting bra brand Israel. She has attracted more than a chest and drew her male lover, and now she extracts a man who 30-year-old civil servants Supply.


Through this latest sexy photos of Princess Elizabeth sheet shown on the cover of a local magazine. Princess Elizabeth told her that all the photos taken in her own studio where she creates around 12 construction. She said her house from sweat blood in her artwork's not a man who she was romantic relationship.


It comes to photography in her personal Studio Princess Elizabeth's testimony, who helps her makeup, a brother and her personal assistant Hair experts from Vietnam. She added that when the camera despite her chest was open like a little bit sexy, she did not feel ashamed, because she thought she was an artist. She stressed that "embarrassment is not an art".

 

No comments :

Post a Comment