Powered by Blogger.

Tuesday, December 29, 2015

តើស្ត្រី​កំពុង​មាន​ផ្ទៃពោះ​អាច​រួមរ័ក​បាន​ទេ?

No comments :
ស្ត្រី​ខ្លះ​នៅ​តែ​មាន​មន្ទិល​តម​រួមរ័ក​ពេល​ខ្លួន​កំពុង​ពពោះ ខ្លាច​គ្រោះថ្នាក់​ដល់​គភ៌ ដែល​ភាព​មន្ទិល​នេះ​នៅ​តែ​កើត​មាន​រហូត​មក​ដល់​សព្វ​ថ្ងៃជា​ហេតុ​បង្ក​ឱ្យ​ប្ដី​ប្រពន្ធ​មួយ​ចំនួន​មាន​បញ្ហា​នឹង​គ្នា​ថែម​ទៀត​ផង ។

ចំពោះ​បញ្ហា​នេះ តាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​នៃ​គ្លីនិក​អង្គការ​រ៉ា​ក់ បាន​ប្រាប់​កោះសន្តិភាព​ថា ពិត​ណាស់ ការ​រួម​ភេទ​នៅ​ពេល​ស្ត្រី​កំពុង​ពពោះ គឺ​អាច​ប្រព្រឹត្ត​ទៅ​បាន​ធម្មតា​រវាង​គូ​ស្វាមីភរិយា តែ​មាន​ករណី​ហាមឃាត់​ខ្លះ​ដែរ​ចំពោះ​ស្ត្រី​ធ្លាប់​មាន​បញ្ហា​មូ​យ​ចំនួន​ដូច​ជា ៖

-​ធ្លាប់​មាន​ប្រវត្តិ​រលូត​កូន​ញឹកញាប់
-​ធ្លាប់​មាន​ប្រវត្តិ​កើតកូន​មិន​គ្រប់​ខែ
-​ធ្លាប់​មាន​ប្រវត្តិ​រំលូតកូន​ញឹកញាប់

នៅ​ពេល​ដែល​ស្ត្រី​ធ្លាប់​កើត​មាន​បញ្ហា​ទាំងនេះ គូ​ស្វាមីភរិយា​គួរតែ​តម​ការ​រួម​ភេទ នៅ​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ នៅ​ក្នុង​ត្រីមាស​ទី​១ និង​ត្រីមាស​ចុង​ក្រោយ ។ ប៉ុន្តែ​ប្រសិនបើ​ស្ត្រី​មិន​ធ្លាប់​កើត​មាន​បញ្ហា​រលូត​កូន ឬ​កើតកូន​មិន​គ្រប់​ខែ ឬ​ក៏​មិន​មានការ​ហាម​ប្រាណ​ពី​គ្រូពេទ្យ​ទេ​នោះ ស្ត្រី​អាច​រួមរ័ក​បាន​ធម្មតា​ទៅ​តាម​ស្ថានភាព តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​ផង​កុំ​សម្រុក​ទៅ​តាម​អារម្មណ៍​ពេក ព្រោះ​កំពុង​ពពោះ ។

គួរ​បញ្ជាក់​ថា ស្ត្រី​មិន​គួរ​រួមរ័ក​ឡើយ បើ​មានការ​សង្ស័យ​ថា ប្តី ឬ​ដៃគូ​មាន​ផ្ទុកមេរោគ ព្រោះ​ងាយ​ចម្លង​ទៅ​ទារក​ដែល​កំពុង​នៅ​ក្នុង​ផ្ទៃ​ខ្លាំង​ណាស់ ។ ក្នុង​ករណី​សង្ស័យ សូម​ណែនាំ​ឱ្យ​បុរស​ជា​ប្តី ឬ​ដៃគូ​ទៅ​ធ្វើ​រោគវិនិច្ឆ័យ​ជា​មុន​សិន ទើប​ជា​ការ​ប្រសើរ ៕



Pregnant women are able to lie?

Some women still have doubts go without sex while she was pregnant feared danger to pregnant women who doubts this still happens far to this day as cause some couples have problems with each other.

In this regard, according to Dr. rely Chuk director of clinic services organization Iraq told the Island of course sex When a woman is pregnant is normal may take place between couples, but in some cases prohibited for Muslim women experience problems such as:

- Often a history of miscarriage
- A history of premature birth
- A history of frequent abortion

When women have ever happened to these issues couples should go without sex during pregnancy in 1st quarter and the last quarter. But if women do not have ever happened miscarriage or premature birth or not banned from the doctor, women can casual sex to the situation, but also be careful not to rush to feel too because they're pregnant.

The woman should not have sex if there's any doubt that the husband or partner was HIV easily copied to babies who are strong in the background . In case of doubt, advise a spouse or partner to a first diagnosis is better.

No comments :

Post a Comment