Powered by Blogger.

Tuesday, December 29, 2015

ធ្លាប់លឺទេ! អាថ៌​កំបាំង​មឈូស​ស៊ី​សាច់​គួរ​ឱ្យ​ខ្លាច

No comments :
សាកសព​មនុស្ស​ពេល​បញ្ចុះ​ក្នុង​មឈូស ទោះ​មឈូស​ឈើ ឬ​ម​ឈួ​ស​ថ្ម ទាល់តែ​៥០​ឆ្នាំ​ឡើង​ទៅ​ទើប​រលេះរលួយ​អស់សាច់ ។ ចម្លែក​អី​តែម​ឈូស​ថ្ម​នៅ​ទីប្រជុំជន​បុរាណ Assos របស់​ប្រទេស​ទួ​រ​គី សាកសព​មិន​ថា​ប្រុស ឬ​ស្រី​ឡើយ​ដាក់​ចូល​បាន​តែត្រឹម​៤០​ឆ្នាំ​ប៉ុណ្ណោះ អស់សាច់​រលីង​សល់​តែ​ឆ្អឹង ។ រឿងហេតុ​ដ៏​ចម្លែក​នេះ មឈូស​នៅ​ទីប្រជុំជន​បុរាណ Assos ត្រូវ​គេ​នាំ​គ្នា​ហៅ​ថា «​មឈូស​ស៊ី​សាច់​គួរ​ឱ្យ​ខ្លាច​» ហើយ​អាថ៌​កំបាំង​ដែល​នាំ​ឱ្យ​មានរឿង​ចម្លែក​ដូច្នេះ បាន​ធ្វើ​ឱ្យ​អ្នក​វិទ្យាសាស្ដ្រ​ជា​ច្រើន​រូប​ឈឺក្បាល​រហូត​ដល់សព្វថ្ងៃ​ព្រោះ​រក​ចម្លើយ​មិន​ទាន់​ឃើញ ។

កម្រាស់​ប្រវត្តិសាស្ដ្រ
Assos ជាទី​ប្រជុំជន​បុរាណ​យូរយារ​ណាស់​មក​ហើយ​ក្នុង​ខេត្ត Canakkale ប្រទេស​តួរ​គី ឃ្លាត​ពី Lesvos របស់​ប្រទេស​ក្រិ​ច តែត្រឹម​១១​គីឡូម៉ែត្រ​ប៉ុណ្ណោះ ។ ទីប្រជុំជន​នេះ កសាង​ដោយ​ជនជាតិ​ក្រិ​ច​ដែល​ធ្លាប់​ប្ដូរ​ទីលំនៅ​កាលពី​១០​សតវត្ស​មុន​គ្រឹ​ស្ដ​សករាជ ។ ឆ្នាំ​៥៣០ មុន​គ្រឹ​ស្ដ​សករាជ ជនជាតិ​ក្រិ​ចក​សាង​ទី​សក្ការៈ Athena នៅ Assos ហើយ​អ្នកដឹកនាំ​ដែល​ធ្វើ​ឱ្យ​ទីនោះ​រុងរឿង គឺ Hernias (​ប្រមាណ​ឆ្នាំ​៤២៧-៣៤៧ មុន​គ្រឹ​ស្ដ​សករាជ​) ដែល​ត្រូវជា​សិស្ស​របស់​ទស្សនវិទូ Ploto ។ ក្រោយមក​ជនជាតិ​ពែ​រ្ស៍ (​អីុរ៉​ង់​) ឈ្លានពាន​កាន់កាប់ Assos ព្រមទាំង​សម្លាប់ Hermias ។ បន្ទប់​មក​ទៀត ទីប្រជុំជន Assos ត្រូវ​អធិរាជ Alexan កាន់កាប់​វិញ ។ បន្ត​ពី​អធិរាជ Alexan ដល់ Pergamon ម្ដង ។ Pergamon ត្រួតត្រា Assos ដល់​ឆ្នាំ​១៣៣ មុន​គ្រឹ​ស្ដ​សករាជ ក៏​មានការ​ប្រែប្រួល​ថ្មី​ទៀត គឺ Assos ត្រូវ​បាន​ចក្រភព​រ៉ូ​ម៉ាំ​ង​ដាក់​បញ្ចូល​ក្នុង​ផែនទី​ចក្រភព​របស់​ខ្លួន​វិញ ។

ប៉ុន្ដែ​ក្រោយ​ពេល​ចក្រភព​រ៉ូ​ម៉ាំង​ដួល​រលំ Assos ដែល​ជា​កំពង់​ផែ​ដ៏​មមាញឹក​កាលពី​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ចក្រភព​រ៉ូ​មាំ​ុ​ង បាន​ប្រែ​ក្លាយជា​ភូមិ​នេសាទ​តូចតាច​រហូត​ដល់​សព្វថ្ងៃ​ដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ​២.០០០​នាក់​ប៉ុណ្ណោះ ។

មឈូស​ថ្ម​ដ៏​អាថ៌​កំបាំង
ក្រៅពី​មាន​ប្រ​វ​តិ្ត​សាស្ដ្រ និង​វប្បធម៌​ដ៏​យូរលង់ ទីប្រជុំជន Assos សព្វថ្ងៃ​នៅ​តែ​ល្បីល្បាញ​ទាក់ទាញ​អ្នកទេសចរ​ជិត​ឆ្ងាយ​ទៅ​ទស្សនា​ទាំង​ក្រុម​ៗ ដោយសារ​មឈូស​ថ្ម​នៅ​ទីនោះ ខុស​ឆ្ងាយ​ពី​មឺ​ឈូស​ថ្ម​នៅ​ទី ណា​ៗ​ទាំងអស់ គឺ​ដាក់​សាកសព​ចូល​តែត្រឹម​៤០​ថ្ងៃ សាច់​បាត់​អស់​សល់​តែ​ឆ្អឹង ។

ទី​ស្មសាន​កប់​សព​របស់ Assos ស្ថិត​នៅ​ខាងក្រៅ​ទីប្រជុំជន តាម​បណ្ដោយ​គ្នា​ពី​ខាងកើត​ទៅ​លិច ។ សព្វថ្ងៃ​មាន​តែ​ទី​ស្មសាន​ចំហៀង​ខាងលិច​ប៉ុណ្ណោះ ដែល​អ្នក​បុ​រា​ញ​វិទ្យា​ធ្វើ​កំណាយ​ស្រាវជ្រាវ​រក​អាថ៌​កំបាំង​នេះ ។ ផ្នូរ​ដែល​មាន​ចំណាស់​ជាងគេ​ក្នុង​ទី​ស្មា​សាន គឺ​ផ្នូរ​ដែល​ខាងក្នុង​មាន​មឈូស​រូបរាង​ដូច​នាវា​ធំ ។ ផ្នូរ​ទាំងនោះ ភាគច្រើន​មាន​អាយុកាល​តាំងពី​សតវត្ស​ទី​៧ មុន​គ្រឹ​ស្ដ​សករាជ ។

ដល់​សតវត្ស​ទី​៥ មុន​គ្រឹ​ស្ដ​សករាជ ចាប់ផ្ដើម​មាន​មឈូស​ថ្មី គឺ​មឈូស​ថ្ម​ដាប់​រាបស្មើ​ដូច​ប្រអប់​រាង​បួន​ជ្រុង​ទ្រវែង អត់​មាន​ក្បាច់ក្បូរ​អ្វី​ទាំងអស់ ។ មឈូស នីមួយ​ៗ​មាន​ទម្ងន់​ប្រហែល​៣​តោន ។

មឈូស​ដែល​មាន​ក្បាច់ក្បូរ​ច្រើន​ជាងគេ គឺ​មឈូស​សម័យ​ចក្រភព​រ៉ូ​មាំ​ុ​ង​កាន់កាប់ Assos ។ មឈូស​ថ្ម​ជំនាន់​នោះ ឆ្លាក់​ក្បាច់ក្បូរ​ព័ទ្ធ​ជុំវិញ​ពីលើ​ដល់​ក្រោម និង​មាន​ឆ្លាក់​ឈ្មោះ​សព​នៅ​ខាងក្នុង ព្រមទាំង​ឆ្លាក់​ព័ត៌មាន​មួយ​ចំនួន​ពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​អ្នក​នោះ​ផង ។

អ្នក​វិទ្យាសាស្ដ្រ​ជា​ច្រើន​រូប​ចំណាយពេល​រក​ចម្លើយ​នៃ​អាថ៌​កំបាំង​របស់​មឈូស​នៅ Assos ប៉ុន្ដែ​រហូត​ដល់​សព្វថ្ងៃ​មិន​ទាន់​មាន​អ្នកប្រាជ្ញ​រូប​ណា​បកស្រាយ​បាន​ជាក់លាក់​នៅឡើយ ។ អ្នក​ស្រាវជ្រាវ​ខ្លះ​សង្ស័យ​សាច់ញាតិ​អ្នក​ស្លាប់​ចង់ឱ្យ​ឪពុក ឬ​ម្ដាយ​របស់​ខ្លួន​ឆាប់​បាត់​អស់ពី​ផ្នូរ​កុំ​នៅ​រលេះរលួយ​យូរ​ពេក ក៏​ដាក់​គ្រឿង​លោហៈ​ខ្លះ​ចូល​ក្នុង​មឈូស ដូច​យ៉ាង​អាលុយមីញ៉ូម​ជាដើម ប៉ុន្ដែ​ពេល​រក​មើល​អត់​ឃើញ មាន​មឈូស​ណា​មាន​គ្រឿង​លោហៈ​អ្វី​សោះ ។

ចុង​ក្រោយ​គេ​សង្ស័យ​ក្រែង​ថ្ម​នៅ Assos មាន​លក្ខណៈ​ពិសេស​អ្វី​ម្ស៉ា​ង​ខុស​ពី​ថ្ម​នៅ​តំបន់​ផ្សែង តែ​ក៏​មិនមែន​ទៀត​ព្រោះ​យក​ថ្ម​ទៅ​ពិសោធ​មើល​អស់ហើយ​ថ្ម​នៅ Assos និង​ថ្ម​នៅ​តំបន់ ផ្សែង​ៗ​ដូច​គ្នា​ទាំងអស់ ។ បើ​ដូច្នេះ​តើ​មាន​អាថ៌​កំបាំង​អ្វី​ទៀត? ដោយសារ​ហេតុ​ការ​ចម្លែក​រក​ចម្លើយ​មិន​បាន​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ទីប្រជុំជន​បុរាណ Assos ដែល​មាន​មនុស្ស​រស់នៅ​ប្រហែល​២.០០០​នាក់​នេះ​កាន់តែ​ល្បី​ឡើងជា​លំដាប់ ទាក់ទាញ់​អ្នកទេសចរ​គ្រប់​ទិស​ទី​លើ​ពិភពលោក​ចង់ទៅ​មើល​ឱ្យ​ស្គាល់ ឱ្យ​ឃើញ​ផ្ទា​ស់​ភ្នែក ។ អ្នកខ្លះ​ទៀត​ទៅ​ហើយ​ទៅ​ទៀត​បួន​ប្រាំ​ដង​ក៏​មាន ៕



Mystery coffin scary

Human bodies buried in coffins, although Sichuan wooden coffin or stone until 50 years rlihrluoy asasach. Okay but strange clearing rocks in the ancient town of Assos Turkey, whether male or female bodies into by only 40 years asasach gone left but bones. This bizarre incident in the town of Assos ancient coffins are they called coffin scary mystery a strange thing, so make a lot of scientists headache until today because the answers have not yet seen.

Thickness history
Assos ancient town long been in the Turkish province of Canakkale Turkey away from Lesvos Greece tends to be only 11 kilometers. This town was built by the Greek move in the 10th century BC Nera. 530 BC Greek Nera built sanctuary Athena Assos and glorious leaders that there is Hernias (approximately 427-347 Christianity Nera), who was a disciple of philosopher Ploto. Later atomic (Iran) invaders occupied Assos and killed Hermias. Assos town Alexan imperial occupation. Emperor Alexan Pergamon. Pergamon Assos control until 133 BC Nera also adapted new Assos was invigorating Empire's map included in the UK .

But after the fall of the Roman Empire Assos, which is the busiest port in the UK under the influence Roman city turned to be a small fishing village, until today, which has a population of about 2,000 people.

Stone coffin mystery
In addition to history a long cultural history and the famous town of Assos today still attracts tourists far and wide to visit the stone coffin There, far from Merkel clearing rocks at all the bodies into meat tends to be 40 days away remaining bones.

Desolate graveyard for Assos located outside the town along from east to west. Today there is only desolation west side only traditional excavation search for this mystery. The oldest grave in San shoulder is inside a coffin tomb looks like a big ship. Most of these graves has been in existence since the 7th century BC Nera.

5th century BC Nera start a new coffin is evenly cut stone coffin like a rectangular box, not what the motif All. Each coffin weighs about 3 tons.

Motif largest coffin coffins Roman Empire in the occupied Assos. Stone coffin carved motif surrounded generation from the top throughout and carved body inside and carved a number of reasons your death.

Many scientists take the time to find the answer of the mystery of the coffin in Assos, but until today, there are no scholars interpret yet certain. Some researchers suspect dead relatives want their mother or father soon disappeared from the tomb rlihrluoy too long metal units Some coffin as aluminum, etc., but when looking for whether a metal coffin nothing.

The last suspected lest battery Assos what msaea features differ from batteries in the smoke, but not because quarrying battery to fully examined in Assos and the battery in the smoke, all the same. So What's the secret? Because why not strange to find answers and make the ancient town of Assos, about 2,000 people are living around this famous grease steadily attracts visitors everywhere in the world want to see the eye surface. Others go to four or five times.

No comments :

Post a Comment