Wednesday, December 16, 2015
ធ្វើយ៉ាងណាដើម្បីបង្កើនមេជីវិតឈ្មោលរបស់អ្នក?
នៅក្នុងទឹកកាមបុរស(sperme)១មីល្លីលីត្រ មានមេជីវិតឈ្មោល(spermatozoïde)រហូតដល់ទៅ២០លានឯណោះ។ កាលណាបរិមាណមេជីវិតឈ្មោលថយចុះក្រោមនេះ គេនិយាយថាមាន oligospermie ដែលអាចធ្វើឱ្យមិនមានកូនបាន។មូលហេតុដែលធ្វើឱ្យកើតជំងឺនេះឡើងមានច្រើនណាស់ មានតាំងពីភាពមិនប្រក្រតីរបស់អ័រម៉ូន ការបង្ករោគនៅក្នុងក្រពេញប្រូស្តាត ការរីកធំនៃសរសៃវ៉ែននៅជុំវិញពងស្វាស ការលេបឱសថដែលបង្កើនស្តេរ៉ូអ៊ីត រហូតដល់ការផឹកសុរាឬថ្នាំញៀនច្រើនពេក និងការជក់បារី ជាដើម។ ជួនកាល ប្រេងរំអិលដែលគេលាបនៅលើមាត់ទ្វារមាសក៏ពុលចំពោះ sperme ដែរ។
មានឱសថធម្មជាតិមួយចំនួនដែលអាចជួយបង្កើនបរិមាណមេជីវិតឈ្មោលបាន។
១- តែបៃតង
តែបៃតងគឺជាអង់ទីអុកស៊ីដង់មួយ ដែលអាចជួយធ្វើឱ្យមានកូនបាន ដោយការធ្វើប្រតិកម្មទៅលើពពួករ៉ាឌីកាល់សេរីដែលបំផ្លាញមេជីវិតឈ្មោល។ ការសិក្សាមួយដែលគេចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រMolecular Nutrition and Food Research កាលពីឆ្នាំ២០១២ និយាយថាតែបៃតងមានសមាសភាគគីមីមួយមានឈ្មោះថា épigallocatéchine ដែលអាចជួយបង្កើនគុណភាពទឹកកាម និងការធ្វើចលនារបស់មេជីវិតឈ្មោល បាន។
ក៏ប៉ុន្តែការផឹកតែបៃតងច្រើនខ្លាំងពេកអាចមានផលអាក្រក់ទៅវិញទេ។ យកល្អត្រូវផឹកត្រឹម១ឬ២ពែងបានហើយ ក្នុង១ថ្ងៃៗ។
២- មើមយិនសិន
យិនសិនច្រើនមានប្រើនៅក្នុងវេជ្ជសាស្ត្របុរាណចិនសម្រាប់ព្យាបាលស្ត្រេស។ ក៏ប៉ុន្តែមើមថ្នាំនេះក៏មានប្រសិទ្ធភាពណាស់ដែរនៅក្នុងការបង្កើនគុណភាពនិងការធ្វើចលនារបស់មេជីវិតឈ្មោល ដោយការជំរុញឱ្យអត្រាតេស្តូស្តេរ៉ូនកើនឡើង។
៣- ខ្ទឹមស
ខ្ទឹមសគឺជាថ្នាំបង្កើនចំណង់រួមភេទធម្មជាតិមួយ ដែលជួយបង្កើនការបញ្ចេញទឹកកាមដែរ។ ខ្ទឹមសមាន allicine ដែលធ្វើឱ្យមេជីវិតឈ្មោលធន់រឹងមាំ ហើយក៏ជួយសម្រួលចលនាឈាមរត់ផងដែរ។ ម្យ៉ាងទៀតខ្ទឹមសមាន sélénium ដែលជួយដល់ការធ្វើចលនារបស់មេជីវិតឈ្មោល ថែមទៀត។
ក្រៅពីរុក្ខជាតិជាឱសថខាងលើ អ្នកក៏អាចបង្កើនបរិមាណមេជីវិតឈ្មោលបានដែរ ដោយ៖
ញ៉ាំផ្លែឈើ និងបន្លែសរីរាង្គ
ញ៉ាំគ្រាប់ល្ពៅ សណ្តែកបាយ សណ្តែកបណ្តុះ ស៊ុត ប្រូកូលី ប៉េងប៉ោះ អូមេហ្គា៣
ជៀសវាងការប្រើផលិតផលតុបតែងខ្លួនដែលពុល
ជៀសវាងការប្រើដបឬថង់ផ្លាស្ទិកដែលធ្វើឱ្យមានបញ្ហាដល់ក្រពេញអង់ដូគ្រីនដោយសារសារជាតិ xénoestrogènes
កុំស្លៀកខោក្នុងរិបខ្លាំងពេក
កុំងូតទឹកក្តៅខ្លាំងពេក ដែលអាចបង្កគ្រោះថ្នាក់ទៅដល់ពងស្វាសបាន
គ្រប់គ្រងស្ត្រេស
និងគេងឱ្យបានគ្រប់គ្រាន់។
How to increase the number of your sperm?
In male semen (sperme) 1 mm liters of sperm (spermatozoïde) up to $ 20 million, it said. When sperm volume decreases below said oligospermie who can not have children.
Why make this disease a lot since hormonal irregularities infection in prostate enlargement of veins around the testicle swallowed drugs that increase the steroid until too much alcohol or drugs and smoking. Lubricants sometimes painted on the mouth of the vagina also toxic to sperme.
There are some natural remedies that can help increase the amount of sperm.
1. Green tea
Green tea is an antioxidant that can help make a child by the reaction to the free radicals that damage sperm. A study published in the newsletter Molecular Nutrition and Food Research in 2012 said that green tea has a chemical component called épigallocatéchine that can help improve the quality of semen and sperm movement.
However, too much drinking green tea could have a bad back. It's best to drink 1 or 2 cups and 1 day.
2. ginseng
Yin much used in traditional Chinese Medicine for the treatment of stress. However, this drug tubers are also very effective in increasing the quality and movement of sperm by boosting testosterone rate increased.
3. Garlic
Garlic is a natural increase sex drive, which helps to increase ejaculation. Garlic allicine make sperm strong resistance and also to facilitate circulation. In addition, garlic contains selenium, which help the movement of sperm.
Besides medicinal plants as above, you can also increase the amount of sperm:
Eating organic fruits and vegetables
Eat pumpkin seeds soy bean training tomato eggs Hebron Goliath omega-3
Avoid the use of toxic products makeup
Avoid using bottles or plastic bags, which makes the problem to endocrine substances xénoestrogènes
Do not wear too much in Zarephath
Do not shower too hot, which can be harmful to the testicles
Stress management
And enough sleep.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment