Powered by Blogger.

Friday, October 30, 2015

ក្រុមក្មេងទំនើង ឈ្លោះគ្នាចេញ ពីក្លឹបហ្គោលថោន កាប់គ្នាដាច់ដៃម្នាក់ និងបែកក្បាលម្នាក់

No comments :
បន្ទាយមានជ័យ ៖ ក្រុមក្មេងទំនើងចំនួន២ក្រុម ចេញពីរាំក្នុងក្លឹបហ្គោលថោន បានវាយ និងកាប់ចាក់គ្នាបណ្តាលឲ្យក្រុមភាគីម្ខាងរងរបួសដាច់ដៃខាងស្តាំ និងម្នាក់ទៀតរបួសបែកក្បាលយ៉ាងដំណំ។ ជនរងគ្រោះទាំង២នាក់ បន្ទាប់មកបានដឹកគ្នាតាមម៉ូតូ១គ្រឿង រត់គេច និងយួរដៃដែលដាច់ម្ខាងហូរឈាមដាបពេញដីមកកន្លែងការិយាល័យចរាចរណ៍ខេត្ត នៅក្បែរនោះឲ្យជួយអន្តរគមន៍ ក៏ប៉ុន្តែសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ក្រុមជនបង្កបាននាំគ្នារត់គេចខ្លួនបាត់អស់។

ជនរងគ្រោះទាំង២នាក់ នៅពេលនោះត្រូវបានកម្លាំងនគរបាលចរាចរណ៍ដឹកតាមរថយន្តទៅកាន់មន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណដើម្បីសង្រ្គោះ ក៏ប៉ុន្តែមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណថា គ្មានលទ្ធភាពសង្រ្គោះ នគរបាលចរាចរក៏ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី ដើម្បីសង្រ្គោះបន្ត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជិត២រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្លូវចេញពីក្លឹបហ្គោលថោន ក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងហេតុការណ៍ក្មេងទំនើងបង្កការវាយកាប់ចាក់គ្នារហូតដល់ដាច់ដៃ និងបែកក្បាលបែបនេះ មកដល់ពេលនេះ សមត្ថកិច្ចពុំទាន់ដឹងថាមកពីបញ្ហាអ្វីនៅឡើយនោះទេ ហើយមុខសញ្ញាជនល្មើស ក៏មិនទាន់កំណត់បាននៅឡើយនោះដែរ ដោយសមត្ថកិច្ចមិនអាចរកការសាកសួរពីជនរងគ្រោះទាំង២នាក់ បាននៅឡើយខណៈ ជនរងគ្រោះកំពុងតែស្ថិតក្នុងស្ថានភាពសន្លប់បាត់ស្មារតីនៅមន្ទីរពេទ្យ។

ក៏ប៉ុន្តែករណីនេះ គេសង្កេតឃើញនៅព្រឹកថ្ងៃទី៣០ ខែតុលា​ឆ្នាំ២០១៥​ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត និងកម្លាំងនគរបាលសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ក្រោមការដាក់ចេញនូវបទបញ្ជារបស់លោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាលខេត្ត ធ្វើយ៉ាងណាតាមដាន ស្រាវជ្រាវស្វែងរកចាប់ឃាត់ខ្លួនក្រុមជនល្មើសដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ជនរងគ្រោះទាំង២នាក់ ទី១.ឈ្មោះ កេង ឡៃស៊ីម ភេទប្រុស អាយុ ១៨ឆ្នាំ រងរបួសដាច់ដៃ រស់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងទី២.ឈ្មោះ វ៉េង ឡុង ភេទប្រុស អាយុ ២១ឆ្នាំ រងរបួសបែកក្បាល រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

បើតាមប្រភពព័ត៌មានពីអាណាព្យាបាលរបស់ជនរងគ្រោះដែលដាច់ដៃបានប្រាប់ឲ្យដឹងថា កូនគាត់បានដើរលេងចេញពីផ្ទះចាប់តាំងពីល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ គាត់មិនដឹងកូននោះទៅទីណានោះទេ ដោយឳពុកម្តាយខំប្រឹងហៅតាមទូរស័ព្ទចូលក៏មិនលើកជាច្រើនដង ក៏កូនគាត់មិនលើកទូរស័ព្ទនោះដែរ។ លុះដល់យប់អធ្រាត្រថ្ងៃដដែលទើបដឹងថា កូនគាត់ត្រូវគេកាប់ដាច់ដៃ ៕

Gang fight out of the golf club Town cutting one arm and a co

Banteay: gang 2 teams out of the dance in Town Golf Club and cutting cause side injured right arm and another blow to the head badly. Victim 2 then take each other by motorbike 1 fugitive and laptops that breaks the side bleeding Nadab full ground where Office Traffic province nearby for help, intervention, but the cops to the scene groups pose they had fled away.

Victim 2 at the time was police accident by ambulance to the hospital referral City Sereisophoun to save but Referral Hospital City Sereisophoun that there is no possibility save traffic police also take victims to hospitals Referral friends Cambodia - Japan domestic Mongkol to save continued. The incident occurred at about 2 precancerous midnight October 30, 2015. At this point the road from the golf club Town Spean village Sophorn tent city neighborhoods.

The incident gangster pose assessments cutting each other up to arm and a co-such date, the cops do not yet know from the matter yet, and targeted offenders do not set yet by the cops can not find the inquiries from victims of these 2 people have yet while the victim is in a state blacked hospitalized.

But this case, it is observed on the morning of October 30, 2015, police offices serious crimes and provincial police neighborhood tabernacle City Sereisophoun under laid down the Regulations of the General Ace months the provincial police do follow up research Search arrested the offenders to be sentenced legally.

2 victims 1. Keng Lai Sim, 18-year-old male injured arm tabernacle tent city neighborhoods Sereisophoun and 2. West London 21-year-old male suffered a blow to the village 4 tent Sereisophoun.

According to sources from the guardian of the victim, which arm was revealed that the son he walks out of the house since the evening of October 29, 2015. He did not know the child where to go, but with parents strive call caller also does not raise many times have you, he does not pick up the phone, too. Midnight the same day, when he knew that his son was cut arm.

No comments :

Post a Comment