Powered by Blogger.

Friday, October 30, 2015

ប្រទេស​ទាំង​១០​ដែល​មាន​ករណី​រំលោភ​ច្រើន​ជាង​គេ​ប្រចាំ​ឆ្នាំ ក្នុង​នោះ​ក៏​មាន​ថៃ​ដែរ

No comments :
ពិភពលោក​នេះ​ពោរពេញ​ទៅ​ដោយ​មនុស្ស​ចម្រុះ​ជាតិ​សាសន៍ ហើយ​ក្នុង​នោះ​ទឹក​ចិត្ត​ពួកគេ​ក៏​ចម្រុះ​គ្នា​ដែរ ពោល​គឺ​អ្នក​ខ្លះ​ល្អ និង​អ្នក​ខ្លះ​អាក្រក់ ហើយ​មនុស្ស​អាក្រក់​ទាំង​នោះ​ភាគ​ច្រើន​តែងតែ ប្រព្រឹត្ត​អំពើ​អសីលធម៌​ និង​អំពើ​ដែល​សង្គម​ស្អប់​ខ្ពើម​ជា​ច្រើន ដូចជា លួច ឆក់ ប្លន់ ឃាតកម្ម និង​រំលោភ​សេពសន្ថវៈ​ជា​ដើម ហើយ​ក្នុង​នោះ ករណី​រំលោភ​សេពសន្ថវៈ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ការ​កើន​ឡើង​ខ្លាំង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

ថ្ងៃ​នេះ​យើងនឹង​នាំ​មក​នូវ​បញ្ជី​ស្បែក​ខ្មៅ​ចំពោះ​ប្រទេស​ចំនួន​១០ ដែល​មាន​ករណី​ចាប់​រំលោភ​ច្រើន​ជាង​គេ ដោយ​ក្នុង​នោះ​មាន៖

១. អាមេរិក (United States of America)
ស្ថិត​ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​ការ​ជឿនលឿន​បំផុត​ផ្នែក​បច្ចេកវិទ្យា និង​ជា​មហាអំណាច​ពិភពលោក​ អាមេរិក​ក៏​ជា​ប្រទេស​ដែល​មាន​ករណី​រំលោភ​សេពសន្ថវៈ​ច្រើន​ជាង​គេ​បំផុត​ដែរ ។ បើ​យើង​ក្រឡេក​មើល​ស្ថិតិ​នៃ​ជនរងគ្រោះ គេ​ឃើញ​ថា​៩១%​នៃ​ជនរងគ្រោះ​ជា​មនុស្ស​ស្រី ខណៈ​ដែល​៩%​ទៀត​ជា​ក្មេង​ប្រុស ហើយ​មាន​តែ​១៦%​នៃ​ករណី​រំលោភ​សរុប​ប៉ុណ្ណោះ​ ដែល​ត្រូវ​គេ​រាយការណ៍​ជូន​អាជ្ញាធរ ។ វា​ពិតជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់​ដែល​មាន​ក្មេង​ប្រុស​ធ្លាក់​ខ្លួន​ជា​ជនរងគ្រោះ​នៃ​ការ​ចាប់​រំលោភ​ដែរ ។


២. ឥណ្ឌា (India)
បើ​និយាយ​នៅ​ក្នុង​ន័យ​ឧក្រិដ្ឋកម្ម​លើ​លោក​នេះ ឥណ្ឌា​ជា​ប្រទេស​ដែល​ឈាន​មុខ​គេ​បំផុត​មួយ ជាពិសេស​ផ្នែក​រំលោភ​សេពសន្ថវៈ​តែ​ម្ដង ។ ស្ត្រី​ៗ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ទោះ​ជា​នៅ​កន្លែង​ណា​ក៏​គ្មាន​សុវត្ថិភាព​ដែរ មិន​ថា​នៅ​តាម​ដង​ផ្លូវ នៅ​លើ​រថយន្ត​ក្រុង នៅ​លើ​រទេះ​ភ្លើង ឬ​នៅ​ក្នុង​បន្ទប់​ការិយាល័យ​ឡើយ ។ គិត​ចាប់​ពី​ភូមិ​តូច​ៗ ដល់​ទីក្រុង​ធំៗ កន្លែង​ណា​ក៏​មាន​ករណី​ចាប់​រំលោភ​កើត​មាន​ដែរ ។ ជាមធ្យម​ក្នុង​រយៈ​ពេល​២០​នាទី មាន​ករណី​ចាប់​រំលោភ​កើត​ឡើង​១​ករណី​ហើយ ប៉ុន្តែ​មិន​មាន​ការ​រាយការណ៍​ដល់​អាជ្ញាធរ​ទេ ដោយសារ​តែ​ខ្លាច​ខូច​កេរ្តិ៍ឈ្មោះ និង​ឋានៈ​ក្នុង​សង្គម ។

៣. អាហ្វ្រិកខាងត្បូង (South Africa)
អាហ្វ្រិកខាងត្បូង​ជា​ប្រទេស​មួយ​ដែល​មាន​ទេសភាព​យ៉ាង​ស្រស់​ត្រកាល ហើយ​ក៏​ជា​កន្លែង​លេង​កីឡា​បែប​ផ្សងព្រេង​ដ៏​ល្អ​ណាស់​ដែរ ប៉ុន្តែ​ស្ត្រី​ក្នុង​ប្រទេស​នេះ​ជាង​៥​ម៉ឺន​នាក់​ត្រូវ​គេ​រំលោភ​ជា​រៀងរាល់​ឆ្នាំ ដូច្នេះ​ហើយ​ប្រទេស​នេះ​មិន​មែន​ជា​កន្លែង​ដែល​មនុស្ស​ស្រី​គួរ​ទៅ​ដើរលេង​តែ​ឯង​នោះ​ទេ ។

៤. ម៉ិកស៊ីកូ (Mexico)
ម៉ិកស៊ីកូ​ជា​គោល​ដៅ​ទេសចរណ៍​មួយ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​យ៉ាង​ច្រើន​ក្នុង​មួយ​ឆ្នាំៗ ប៉ុន្តែ​ប្រទេស​នេះ​ក៏​មាន​អត្រា​ចាប់​រំលោភ​ច្រើន​ណាស់​ដែរ ជាក់​ស្ដែង​ថ្មីៗ​នេះ ករណី​ដ៏​គួរ​ឲ្យ​សង្វេគ​មួយ​បាន​កើត​ឡើង នោះ​គឺ​ភ្ញៀវ​ទេសចរ​ជនជាតិ​អេស្ប៉ាញ​៦​នាក់​ត្រូវ​គេ​ចាប់​រំលោភ ហើយ​អ្វី​ដែល​រឹត​តែ​សាហាវ​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ ពួកគេ​ត្រូ​បាន​គេ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ទៀត​ផង ។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ប្រទេស​នេះ​មិន​មែន​ត្រឹម​តែ​មិន​អាច​រក្សា​សុវត្ថិភាព​ចំពោះ​ប្រជាជន​ខ្លួន​ឯង​បាន​ទេ ប៉ុន្តែ​សូម្បី​តែ​ភ្ញៀវ​ទេសចរ​ក៏​មិន​អាច​ការពារ​សុវត្ថិភាព​គេ​បាន​ដែរ ។

៥. កាណាដា (Canada)
ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​មួយ​នេះ​មាន​ស្ថិតិ​មួយ​ដ៏​មិន​គួរ​ឲ្យ​ជឿ នោះ​គឺ​មនុស្ស​ស្រី​ម្នាក់​ក្នុង​ចំណោម​៣​នាក់ បាន​ក្លាយ​ជា​ជនរងគ្រោះ​នៃ​អំពើ​រំលោភ​សេពសន្ថវៈ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​ស្ថាន​ភាព​នៃ​ករណី​ចាប់​រំលោភ​ក្នុង​ប្រទេស​នេះ​កាន់​តែ​ដុនដាប​ទៅ​នោះ​គឺ មាន​តែ​៦​%​នៃ​ករណី​សរុប​តែ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ឲ្យ​ដឹង ។

៦. អាល្លឺម៉ង់ (Germany)
ប្រទេស​អឺរ៉ុប​ដែល​ស្គាល់​ការ​ជឿនលឿន​នៃ​វិស័យ​បច្ចេកវិទ្យា​មួយ​នេះ ហាក់​ដូចជា​គ្មាន​សមត្ថភាព​ការពារ​សុវត្ថិភាព​មនុស្ស​ស្រី​របស់​ប្រជាជន​ខ្លួន​សោះ ជាក់​ស្ដែង​អត្រា​នៃ​ការ​ចាប់​រំលោភ​មាន​ការ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ ។

៧. ស៊ុយអែត (Sweden)
មនុស្ស​ស្រី​ម្នាក់​ក្នុង​ចំណោម​៤​នាក់​នៅ​ប្រទេស​ស៊ុយអែត​បាន​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​ករណី​រំលោភ​ដ៏​សាហាវ​យង់ឃ្នង ហើយ​អត្រា​នៃ​ករណី​រំលោភ​នេះ​មាន​ការ​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ ដូច្នេះ​ហើយ​គេ​គិត​ទុក​មុន​ថា មិន​យូរ​មិន​ឆាប់​ទេ ស៊ុយអែត​នឹង​ឈាន​ទៅ​ឈរ​នៅ​លំដាប់​ថ្នាក់​លេខ​៥​នា​ពេល​ខាង​មុខ ។

៨. រុស្សី (Russia)
ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី​៨​នៃ​បញ្ជី​ស្បែក​ខ្មៅ​មួយ​នេះ រុស្សី​មាន​ប្រវត្តិ​នៃ​ការ​រំលោភ​សេពសន្ថវៈ​នេះ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ជាក់​ស្ដែង​តាំង​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី​២​មក​ម្ល៉េះ​ ដោយ​កាល​នោះ​កងទ័ព​ក្រហម​របស់​សហភាព​សូវៀត​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​រំលោភ​បូក​យ៉ាង​អាធិបតេយ្យ ។ ចាប់​តាំង​ពី​ពេល​នោះ​មក ករណី​អមនុស្សធម៌​មួយ​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​កើត​ឡើង​លើស​ពី​៦​ពាន់​ករណី​ក្នុង​មួយ​ឆ្នាំ ។


៩. ប្រទេស​ថៃ (Thailand)
ថៃ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​សមាជិក​អាស៊ាន​ទាំង​១០ ហើយ​ដោយសារ​លក្ខខណ្ឌ​ភូមិសាស្ត្រ​ដ៏​ល្អ​របស់​ប្រទេស​នេះ វា​បាន​ធ្វើ​ឲ្យ​ថៃ​ក្លាយ​ជា​កន្លែង​ដែល​មាន​ទេសភាព​ដ៏​ស្រស់​ត្រកាល​មួយ​ក្នុង​លោក ប៉ុន្តែ​ស្រប​គ្នា​នឹង​ភាព​ល្បីល្បាញ​នៃ​វិស័យ​ទេសចរណ៍​ប្រទេស​នេះ ថៃ​បាន​ក្លាយ​ជា​ប្រទេស​ទី​៩ ដែល​មាន​ករណី​រំលោភ​សេពសន្ថវៈ​ច្រើន​ជាង​គេ ពោល​គឺ​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ ករណី​រំលោភ​កើត​មាន​ដល់​ទៅ​៨៧​ករណី ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ សូម្បី​តែ​ក្មេង​ស្រី​តូច​ៗ​ក៏​ទទួល​រង​ការ​រំលោភ​សេពសន្ថវៈ​ដែរ ។.

១០. បែលហ្ស៊ិក (Belgium)
សេចក្ដី​រាយការណ៍​ជា​ច្រើន​បាន​ចុះ​បញ្ជី​ប្រទេស​អឺរ៉ុប​មួយ​នេះ​ទៅ​ក្នុង​ចំណាត់​ថ្នាក់​ខុស​គ្នា ដោយ​មាន​ខ្លះ​ចាត់​ទុក​ប្រទេស​នេះ​ក្នុង​លំដាប់​ទី​៩ និង​ខ្លះ​ទៀត​ទី​១០​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អំពើ​រំលោភ​សេពសន្ថវៈ​ច្រើន​ជាង​គេ ដោយ​ក្នុង​នោះ​ចន្លោះ​ពី​ឆ្នាំ​២០០៩ ដល់​២០១១ បែលហ្ស៊ិក​ស្គាល់​ការ​កើន​ឡើង​នៃ​ករណី​រំលោភ​សេពសន្ថវៈ​ដល់​ទៅ​២០​% ហើយ​ស្ថាន​ភាព​នៃ​ករណី​មួយ​នេះ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ។




10 countries which have the most cases, including annual Thailand


This world is full of people and that the multinational incentive They also mixed, some good and some bad, and most of those bad people always commit immoral and disgusting society, such as theft, robbery, murder and rape and in rape cases was seen that there was a strong increase in the last few years.

Today we will bring the black list to the 10 countries that are most rape cases, including:

1. US (United States of America)
As a country which has the most advanced technology and world powers the US is also a country that has a lot of rape cases most. If we look at the statistics of the victims was found that 91% of victims are women, while 9 percent are boys and only 16% of the total cases that were reported to the authorities. It is really surprising that the boy fell a victim of rape.


2. India (India)
Speaking on crime in the sense that India is one of the leading time, especially rape. Women in India, however, where there is no safety in the streets, on the buses on Chariots of fire or in the office. Since small villages to big cities where there are also cases of rape occur. Within 20 minutes there occurred 1 rape cases, but not reported to the authorities because of fear of damage reputation and status in society.

3. South Africa (South Africa)
South Africa is a country with beautiful landscapes and also where the best adventure sports, but women in More than 5 thousand people are raped every year, so this is not where she should go for a walk alone.

4. Mexico (Mexico)
Mexico as a tourist destination that attracts many visitors each year, but the country also has a lot rape rates This new realities dismal case occurred was 6 Spanish tourist was raped what is even more vicious than the other is that they must have been brutally killed. This shows clearly that this is not only unable to maintain safety for the people themselves, but even Tourists will not be able to protect their safety.

5. Canada (Canada)
Countries with a comprehensive development statistics incredible is one of 3 women people have become victims of rape, and what makes the situation of rape cases in the country are deteriorating That is only 6 percent of the total cases were only reported.

6. Germany (Germany)
European countries that recognize the progress of the technology sector seems to have no ability to protect its people's safety realities rates of rape have increased every year.

7. Sweden (Sweden)
One in 4 women in Sweden has become a victim of a horrific rape and rape rates This is an increase every year, and is anticipating Soon Sweden will reach standing Tier 5 in the future.

8. Russia (Russia)
Lies 8th in the rankings of a black list, Russia has a history of rape, since very long And obviously since World War 2 has been created by the Red Army of the Soviet Union began plus athibtey violations. Since then, the inhumane cases were reported to have occurred more than 6 thousand cases a year.


9. Thailand (Thailand)
Thailand is one of the 10 ASEAN members and excellent geographic conditions of the country it has to make Thailand become where there is a beautiful landscape in the world, but in line with famous country of tourism, Thailand has become the country 9, most rape cases, the average per day rapes occur for up to 87 case and not only even small girls suffered rape ..

10. Belgium (Belgium)
Many reports have been down this list of European countries into different ranks, with some considered the country in order 9th and 10th among countries with the largest rape in the interval from 2009 to 2011 Belgium acknowledged the increase of rape cases up to 20%, and the situation of the more serious cases to a year-on-year.

No comments :

Post a Comment