Powered by Blogger.

Friday, October 30, 2015

កំពុង​ក្រាប​សំពះ​ផ្ទឹម​ឪពុក​ម្ដាយ​ខាង​ស្រី​​​តាម​ទាន់ ​កូន​កំលោះ​កូន​​ក្រមុំ​ដឹក​ដៃ​​គ្នា​ចូល​សង្កាត់​​

No comments :
រាជធានី​ភ្នំពេញ​៖​ មង្គលការ​ដ៏​ភ្ញាក់ផ្អើល​មួយ​​នៅ​ក្រុង​ភ្នំពេញ ​រវាង​កូន​កំលោះ​ក្រមុំ​មួយ​គូ​ចូល​រោង​ជ័យ​ ​​បែរ​ជា​ឪពុក​ម្ដាយ​ខាង​ស្រី​មក​តាម​ទាន់​​ឃើញ​កូន​ក្រមុំ​កំពុង​ក្រាប​សំពះ​ផ្ទឹម ​ជាមួយ​កូនកំលោះ​ ​ដែល​ជា​អ្នក​ភ្នំពេញ ​​ព្រោះ​​ឪពុក​ម្ដាយ​​ខាង​​ស្រី​មិន​យល់ព្រម ​ឲ្យ​​​អ្នក​ទាំង​ពីរ​រៀប​ការ​នឹង​គ្នា​នោះ​ឡើយ​។​

​ហេតុការណ៍​នេះ​ បង្ក​ការ​ភ្ញាក់ផ្អើល​​ឡើង ​កាល​ពី​វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក ​ម្សិល​មិញ​នេះ ​ដែល​​​​ស្ថិត​នៅ​​ក្នុង​ភូមិ​​សាមគ្គី​៣​ សង្កាត់​ត្រ​ញំ​ង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។

​កូន​កំលោះ​កូន​ក្រមុំ​​កម្សត់​ទាំង​​ពីរ​នាក់​នេះ ​ដោយ​ខាង​​​កូនប្រុស​មាន​​ឈ្មោះ​ អឿ​ន​ វិសាល​ អាយុ​២៣​​និង​​កូន​ស្រី​ឈ្មោះ​ លី​ គឹ​ម​អឿ​ន​ អាយុ​២៣​ឆ្នាំ​ ជា​និស្សិត​ឆ្នាំ​​ទី​៤​ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ថ្ម​ស​ ស្រុក​ បទុម​សាគរ​ ខេត្ត​កោះកុង​ ហើយ​​​គូ​ស្នេហ៍​ពួក​គេ ត្រូវ​​ឪពុក​ម្ដាយ​ខាង​ស្រី​​មិន​ព្រម​ឲ្យ​​រៀប​ការឡើយ ​ខណៈ​សំឡេង​ភ្លេង​ការ​បាន​បន្លឺ​ ឡើង​លាន់ឮ​រងំ​ពេញ​ភូមិ ទើប​ពួក​គេ​​​សម្រេច​​ដឹក​ដៃ​គ្នា​ទៅ​​​នៅ​សាលាសង្កាត់​ទាំង​សំលៀកបំពាក់​អាពាហ៍ពិពាហ៍ ដើម្បី​ឲ្យអាជ្ញាធរជួយដោះ​ស្រាយ​។​

​ប្រភព​ព័ត៌មាន​ពី​​ភ្ញៀវ​ដែល​​ចូលរួម​មង្គលការ​ខាងលើ​ បាន​ឲ្យ​ដឹង​ថា​ ​បន្ទាប់​ពី​​​ពិធី​ហែ​ជំនូន​​ត្រូវ​បាន​ចប់​សព្វ​គ្រប់​ ស្រាប់​​តែ​លេច​មុខ​​ឪពុក​ម្ដាយ​ខាង​ស្រី​ ចុះ​ពី​​​ក្នុង​រថយន្ត​ស្រែក​អុកឡុក​​ក្នុង​ពិធី​​មង្គល​ការ​  ​​​និង​ស្រែ​គំរាម​ឲ្យ​ឪពុក​ម្ដាយ​ខាងកូន​​ប្រុស​​ថា​ ​ម៉េច​​ហ៊ាន​លួច​​យក​កូន​ស្រី​របស់​គាត់​មក​រៀប​ការ​ដោយ​ គ្មាន​​ការ​អនុញ្ញាត​ពី​ខាង​កូន​ស្រីដូច​នេះ​​។

​បន្ទាប់​មក ​នាង​ លី​ គឹ​ម​អឿ​ន​ ​ដែល​ជា​កូន​ក្រមុំ​​បាន​ចេញ​មុខ ​លុត​ជង្គង់​សម្រក់​ទឹកភ្នែក​អង្វរ​​ចំពោះមុខ​ម្ដាយ ​សុំ​កុំ​​ឲ្យ​ធ្វើការ​បំបែក​បំបាក់​ពួក​គេ ទាំង​​​រូប​នាង​​​​​​​​ស្ទុះ​ឱប​កូន​កំលោះ​យ៉ាង​ណែន​ដៃ។​​ ​​

​ខណៈ​នោះ​ឪពុក​ម្ដាយ​​​ទាំង​​​សងខាង​​ បាន​ជជែក​គ្នា​យ៉ាង​ខ្លាំង ដោយ​ឪពុក​ម្ដាយ​ខាង​កូន​ប្រុស​បាន​សុំ​អង្វរ​​ឪពុក​ម្ដាយ​​​ខាង​ស្រី​ឲ្យ​កូន​ទាំង​ពីរ​បាន​រៀប​ការ​តាម​ប្រពៃណី​ តែ​​ភាគី​​ខាង​ស្រី​បដិសេធ​យ៉ាង​ដាច់ខាត​ ​ដោយ​មិន​ឲ្យ​​កូនស្រី​ របស់​ខ្លួន​រៀប​ការ​ជាមួយ​កំលោះ​​នោះ​ឡើយ​​។​

​​ហេតុការណ៍​កាន់​តែ​ក្ដៅ ហើយ​នៅ​តែ​មិន​មាន​ការ​ចុះ​សម្រុងនឹង​គ្នា​នៅ​ក្នុង​រោងការ​​នោះ ​ទើប​កូនកំលោះ​និង​​កូនក្រមុំ​សុខ​ចិត្ត​ដឹក​ដៃ​គ្នា​ចូល​សាលា​​សង្កាត់​ ​​ដើម្បី​សុំ​ឲ្យ​​មន្ត្រី​សង្កាត់​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​​ឲ្យ​ពួក​គេ​ទាំង​ពីរ​នាក់​តាម​ផ្លូវច្បាប់​ បើ​ទោះបីជា​ពិធី​​​មង្គល​ការ​នេះ ​មិន​​បាន​ទាន់​ចប់​សព្វគ្រប់​ ឬ​ឪពុក​ម្ដាយ​​ខាង​ស្រី​មិន​យល់​ព្រម​យ៉ាងណា​ក៏​ដោយ​។

​សូម​បញ្ជាក់​ផង​ដែរ ​ករណី​ដែល​ពូក​គេ ឈាន​ដល់​​ថ្ងៃ​ចូល​រោងការ​ដូច​​​​នេះ ​​ព្រោះ​​តែ​អ្នក​​ទាំង​ពីរ​បាន​​ស្រលាញ់​គ្នា​យ៉ាង​ស្មោះស្ម័គ្រ​​ជា​យូរ​មក​ហើយ​ ​ខណៈ​ដែល​​នាង​ លី​ គឹ​ម​អឿ​ន​ ​ជា​កូន​ក្រមុំ ​បាន​ចាក​ចេញ​ពី​ខេត្ត​​មក​បន្ត​​​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​ ​​ហើយ​នា​ពេល​​កន្លង​មក​នោះ​ដែរ​​ ឪពុក​ម្ដាយ​ខាង​ស្រី​ ​តែង​តែ​​​ព្យាយាម​បំបែក​​បំបាក់​​ពូក​គេ​​ជា​ច្រើន​លើក​ច្រើន​សារ​ ​ទើប​ពួក​គេ​សម្រេច​ចិត្ត​មក​រៀបការ​ជា​មួយ​គ្នា​​​តាម​ប្រពៃណី ​នៅ​ផ្ទះ​ខាង​លើ​ប្រុស​ដូច​នេះ​​៕


Bowed like father, mother, sister bride groom neighborhood

Phnom Penh: a surprise wedding in between a pair of young children into factories turning parents female bride bowed compared with the groom's parents daughter the two do not agree to marry each other.

The incident caused a surprise last time 08 hours and 30 minutes yesterday morning, which is in 3 Solidarity Village neighborhood ponding Krasaing Por Sen Chey district, Phnom Penh.

Sad bride groom two sons named Oeun scope age 23 and children Kim Oeun, 23, a 4th year student a resident of the village commune battery Botum waters Koh and lovers, they are parents, she refused to marry while the sound of loud music Carol Bell clanging through the village, so they decided to council wedding dress, to help authorities deal.

Sources from guests who attended the wedding, according to the above gifts after the parade was finished suddenly appearing from parents in the car screaming criminals wedding and lands threatened the father, mother, son, how dare steal his daughter to marry without permission This same daughter.

She then Kim Oeun bride knees mother wept and prayed before Do not split them got up and hugged her groom talents.

While both parents seriously talking with parents son begged parents Both children marry traditional side firmly denied without daughter his marriage to a young man.

Facts even more hot and still not have a harmonious wedding, the groom and the bride are willing to take school officials to ask the district marriage registration neighborhoods they were both legal Although the wedding has not yet been completed or her parents do not agree.

Also if they reach the day getting married because you both unfeigned love as long as she Kim Oeun bride left Province to study in Phnom Penh and in the past, the parents always try to split them many times before they decide to get married together Traditional male upper house.


No comments :

Post a Comment