Powered by Blogger.

Friday, October 30, 2015

រាជរដ្ឋាភិបាលចេញសារាចរឲ្យ ផ្អាកការប្រារព្ធ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៥នេះ

No comments :
(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារាចរឲ្យ ផ្អាកការប្រារព្ធ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៥នេះ ដោយឆ្នាំនេះទឹកទន្លេមានកម្រិតទាបពេក ហើយចំពោះមុខ ព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងជួបប្រទះគ្រោះរាំងស្ងួត នេះបើយោងតាមសារាចររបស់រាជរដ្ឋាភិបាល ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥នេះ។

រាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចតទៅ៖

១៖ ផ្អាកការរៀបចំព្រះរាជពិធីបុណ្យអ៊ុំ បណ្តែតប្រទីប​ និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាបមុខព្រះបរមរាជវាំង ដែលគ្រោងប្រព្រឹត្តនៅថ្ងៃទី២៤-២៥ និង២៦ ខែវិច្ឆិកា ឆ្នាំ២០១៥។

២៖ ការរៀបចំព្រះរាជពិធីបុណ្យអ៊ុំ បណ្តែតប្រទីប​ និងសំពះព្រះខែ អកអំបុក នៅតាមខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតា​តាមទំនៀបទម្លាប់ ប្រពៃណី និងតាមលទ្ធភាពរបស់អាជ្ញាធរដែលជាអ្នករៀបចំ។

៣៖ ការឈប់សម្រាករបស់មន្រ្តីរាជការ និយោជិត កម្មករចំនួន០៣ថ្ងៃ ក្នុងព្រះរាជពិធីនេះ នៅរក្សាដដែល។

៤៖ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ រាជធានី និងខេត្ត ត្រូវបន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ក្នុងការជួយដោះស្រាយបញ្ហាកង្វះខាតទឹក ដើម្បីជៀសវាងការខូចខាតដំណាំប្រជាកសិករ នៅតាមបណ្តាខេត្ត ជាពិសេសនៅរដូវប្រាំងនេះ៕

ខាងក្រោមនេះជាសារាចរ​ឲ្យ ផ្អាកការប្រារព្ធ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៥នេះ>



Government directive to suspend celebrations Water Festival Water Festival 2015

(Phnom Penh): Head of Government of Cambodia Samdech Techo Hun Sen issued a directive to suspend the celebration of the water festival floating lights and Festival 2015, with this year the river is low, too, and before the Kingdom of Cambodia has been experiencing drought, according to the circular of the Royal released on October 31, 2015.

Royal Please consider the following guidelines:

1: suspension arrangements floating Royal Festival and Festival lights along the Tonle Sap River Palace, scheduled to take place on 24-25 and 26 November 2015.

2: Royal Festival arrangements and Water Festival in the provinces can do normal routine considered a tradition, and the ability of the authorities, the organizers said.

3: recess, officers, employees, workers 03 days in the royal remains intact.

4: all relevant ministries and institutions is the provincial capital and careful attention to help solve water shortages to avoid damage to the crop farmers in the provinces, especially in the dry season.


No comments :

Post a Comment