Powered by Blogger.

Saturday, September 5, 2015

តិចនិក​ Business​ ថ្មី!​ យក​រូប​តួ​សិច​ស្រី​លេខ​១​នៅ​ជប៉ុន​ដាក់​លើ​កាត​រថភ្លើង​ លក់​ភ្លាម​អស់​ភ្លាម!

No comments :
កាត​សម្រាប់​ប្រើប្រាស់​រថភ្លើង​ក្រោម​ដី​ ដែល​មាន​ភ្ជាប់​ជាមួយ​រូប​តារា​សិច​ស្រី​ដ៏​ល្បី​ ប្រមាណ​រាប់​មឺុន​​កាត​ ត្រូវ​បាន​លក់​ដាច់​អស់​គ្មាន​សល់​ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ក្រោយ​ពេល​ដាក់​លក់​ដោយ​ក្រុមហ៊ុន​ ដែល​មាន​មូលដ្ឋាន​នៅ​តៃវ៉ាន់​មួយ​។​ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ គេហទំព័រ​ព័ត៌មាន​ Focus Taiwan។​
កាត​ EasyCard​ (កាត​សម្រាប់​ប្រើប្រាស់​ផ្លូវ​រថភ្លើង​ក្រោម​ដី)​ ដែល​​មាន​ចំនួន​ប្រមាណ​១៥០០០​កាត​នេះ​ ត្រូវ​បាន​គ្រប​ពី​លើ​ជិត​ឈឹង​ ដោយ​រូបភាព​របស់​អ្នកនាង​ Yui Hatano​ ជា​ពិសេស​កាត​នេះ​មាន​តម្លៃ​ដល់​ទៅ​៥០០​ដុល្លារ​ ហើយ​វា​ត្រូវ​បាន​លក់​អស់​ក្នុង​រយៈពេល​ ត្រឹម​តែ​បួន​ម៉ោង​ប៉ុណ្ណោះ។​
កាត​ដ៏​ពិសេស​នេះ​ ត្រូវ​បាន​បែងចែក​ជា​ពីរ​ប្រភេទ ​គឺ​មួយ​មាន​រូប​អ្នកនាង​ Hatano​ ពាក់​រ៉ូប​ពណ៌ខ្មៅ​ ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ “Demons”​ និង​មួយ​ទៀត​មាន​ឈ្មោះ​ថា​ “Angels”​ ដោយ​នាង​បាន​ពាក់​រ៉ូប​ពណ៌ស​ ហើយ​ប្រាក់​មួយ​ផ្នែក​ ដែល​បាន​មក​ពី​ការ​លក់​កាត​ នឹង​ត្រូវ​បរិច្ចាគ​ទៅ​ឲ្យ​អង្គការ​សប្បុរសធម៌។​
ទោះបី​ជា​យ៉ាង​នេះ​ក្ដី​ កាត​នេះ​បាន​ទទួល​ការ​រិះគន់​ជាច្រើន​ ជាពិសេស​​​កាត​ដែល​មាន​ឈ្មោះ​ថា​ “Angels”​ ព្រោះ​មាន​អតិថិជន​មួយ​ចំនួន​និយាយ​ថា​ រូប​នេះ​បាន​យក​មក​ពី​សំបក​ឌីស​ ហើយ​ទន្ទឹមគ្នា​នោះ​ សូម្បី​តែ​អភិបាល​ក្រុង​តៃប៉ិ​ក៏​សួរ​ដេញ​ដោល​ក្រុមហ៊ុន​នេះ​ ទាក់​ទង​វិធីសាស្ត្រ​ក្នុង​ការ​ធ្វើ​ជំនួញ​នេះ​ដែរ។​
យ៉ាងណា​មិញ​ក៏​សូម​បញ្ជាក់​ផង​ដែរ​ថា​ អ្នកនាង​ Yui Hatano​ គឺ​ជា​ម្ចាស់​ពានរង្វាន់​តារា​សិច​ស្រី​ដ៏​ល្អ​ជាង​គេ​ ប្រចាំ​ឆ្នាំ​២០១៤​ នៅ​ក្នុង​កម្មវិធី​ Sky PerfecTV! ​Adult ​Broadcasting​ Awards ​ហើយ​ដោយ​សារ​កេរ្តិ៍ឈ្មោះ​ដ៏​ល្បី​បែបនេះ​ វា​ក៏​បាន​ក្លាយ​ជា​តិចនិក​ធ្វើ​ជំនួញ​ដ៏​អស្ចារ្យ​មួយ​ ក្នុង​ការ​ធ្វើ​អាជីវកម្ម​ផ្សេង​ៗ​ផង​ដែរ។



English:

Business new techniques! Sexy girls No. 1 in Japan, put the train on the card immediately, immediately!

Card for using the subway, which is associated with the famous female porn stars around tens of thousands of cards have been sold No rest within a few hours after the sale by a company based in Taiwan. According News website reports Focus Taiwan.
Card EasyCard (cards for use underground railway), with approximately 15,000 cards are covered nearly calm Yui Hatano this particular card worth up to $ 500, and it was sold out within only four hours.

This special card is divided into two types Hatano wearing a black dress, called "Demons "and another called" Angels ", she wore a silver and white dress that came from the sale of the card will be donated to charity.
However, the card has received a lot of criticism, especially the cards with the name "Angels" because customers Some say that this has been taken from the disc casing and the same time, even Taipei mayor also asked this debate Contacted this method of doing business.

However, yesterday also confirmed that she Yui Hatano is the winner the best female porn stars in 2014 Sky PerfecTV! Adult Broadcasting Awards, and because of such a well-known reputation, it also became a great business techniques to do business other.


No comments :

Post a Comment