Powered by Blogger.

Thursday, September 24, 2015

សម្រស់ ឈិ​ត សុជាតា ខុស​ឆ្ងាយ​ពីមុន ប្រហែលជា​ត្រូវ​មុខកាំបិត​

No comments :

រាជធានី​ភ្នំពេញ : តារា​សម្តែង និង​ជា​ពិធី​ការិនី​រូប​ស្រស់​កញ្ញា ឈិ​ត សុជាតា ថ្មីៗ​នេះ​ត្រូវ​ទស្សនិកជន​បាននាំគ្នា​ដាក់​សង្ស័យថា ធ្លាប់​ឆ្លងកាត់​លួច​ចេញទៅ​ចាក់​ថ្នាំ វះកាត់​កែ​សម្ផស្ស​នៅក្រៅ ​ប្រទេស​ស្ងាត់ៗ ខណៈ​រូបថត​របស់​នាង​កាលពី​គ្រា​មុន និង​ឥឡូវ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​លក្ខណៈ​ខុសគ្នា​នៃ​ការផ្លាស់ប្ដូរ​ទម្រង់​ ស្ទើរតែ​មើល​មិន​ស្គាល់​ថា​ជា​នាង​ទៅហើយនោះ​។​
​ជាការ​ពិតណាស់​នៅក្នុង​សង្គម​ខែ្មរ​នាពេល​បច្ចុប្បន្ន​ហាក់​កំពុង មានការ​ផុលផុស និង​រំជើបរំជួល​ខ្លាំង​លើ​ការប្រណាំង​ប្រជែង​បង្អួត​រូប​សម្រស់​ពី​សំណាក់ យុវវ័យ​តាមបែប​វិធីសាស្ត្រ​សម័យ​ទំនើប ដោយ​វិធីសាស្ត្រ​វះកាត់​កែ​សម្ផស្ស​។ មិនតែប៉ុណ្ណោះ​សូម្បីតែ​អ្នក​សិល្បករ​ក៏​និយម​ការ​ជ្រើស​យកតាម​បែប វិធីសាស្ត្រ​មួយ​នេះដែរ​។ ប៉ុន្តែ​បើទោះជា​បែបនេះ​ក្ដី​គឺ​តារា​តិចតួច​ណាស់​ដែល​ប្រឈមមុខ​ហ៊ាន ទទួលស្គាល់​ការពិត​នៃ​រឿងនេះ​។​
 ជាក់ស្ដែង​ដូចជា​តារា​សម្តែង និង​ពិធី​ការិនី​សម្បូរ​មន្ត​ស្នេហ៍​លើ​ផ្ទៃមុខ​កញ្ញា ឈិ​ត សុជាតា ថ្មីៗ​នេះ​ឮដំណឹង​ថា នាង​ធ្លាប់​ចេញទៅ​ក្រៅប្រទេស​ធ្វើការ​វះកាត់​ត្រង់​ច្រមុះ​ចង្កា​ព្រមទាំង ទម្រង់​មុខ​ស្ទើរ​ទាំងស្រុង​តែម្តង ហើយ​បើ​ប្រៀបធៀប​រូបថត​មុន និង​ក្រោយ​នៃ​ការកែ​សម្ផស្ស​របស់​នាង​ហាក់ដូចជា​មនុស្ស​ពីរ​ផ្សេងគ្នា​។ ប៉ុន្តែ​បើទោះបីជា​នាង​បានធ្វើ​ការវះកាត់​កែ​សម្ផស្ស​ស្រស់ស្អាត​ជាង មុន​យ៉ាងនេះ​ក៏ពិតមែន ប៉ុន្តែ​ក៏មាន​សំឡេង​នៃ​ការរិះគន់ និង​សរសើរ​ផងដែរ​សម្រាប់​ភ្នែក​មហាជន​។​
 ប្រភព​មួយចំនួន​បាន​និយាយថា ឈិ​ត សុជាតា អាច​ចំណាយលុយ​ខ្ទង់​រាប់ពាន់​ដុល្លារ​ដើម្បី​ធ្វើការ​វះកាត់​កែខៃ​សម្ផស្ស ទម្រង់​មុខ​ពី​សម្រស់​ធម្មជាតិ​ឲ្យ​ក្លាយ​មកជា​នារី​វ័យក្មេង​ស្រស់ស្អាត​ ជាង​មុន​។ ការផ្លាស់ប្ដូរ​រូប​សម្ផស្ស​តាមរយៈ​ការវះកាត់​នេះ​បានធ្វើ​ឲ្យ​មហាជន អ្នកគាំទ្រ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​ខ្លាំង ព្រោះ​ការ​កាត់​វះកាត់​នោះ ធ្វើ​ឲ្យ​នាង​មាន​ភាពខុសប្លែក​ជាង​មុន​ស្ទើរ​ទាំងស្រុង​ត្រង់ចំណុច​ទម្រង់​ មុខ​៕

English:

 Chin beauty Socheata distant past may be moukhkeabet

Phnom Penh: actor and MC Miss Jackie fresh Socheata recently, audiences were suspected of passing stolen out surgical injections overseas cosmetic quietly while her photos in the time before and now shows the difference of almost invisible profile changes Known as she goes.

Of course, in the Cambodian society today seems to have a very active and excited to race off youthful beauty from the modern method Modern cosmetic surgery method. Moreover, even those artists also choose this method. However, very few dare face the reality of the story.


For example, actor and MC-rich facial charming Miss Jackie Socheata recent rumors that she ever went abroad straight nose surgery chin and face almost the whole thing, and compared before and after photos of her beauty seems to be two different people. But even if she had cosmetic surgery more beautiful than before, but there are also voices of criticism and praise, too, for the eyes of the masses. Some sources Chin said Socheata can cost tens of thousands of dollars to correct facial cosmetic surgery from the natural beauty becomes a beautiful young girl


 Changes through cosmetic surgery makes people very interested and surprised fans because the surgery makes her different than almost completely straight face.

No comments :

Post a Comment