Powered by Blogger.

Tuesday, July 28, 2015

ម្ចាស់​ភោជនីយដ្ឋាន​វាយ​ក្មេង​ប្រុស​លក់​ក្រដាស​ជូត​មាត់​ល្បី​ដល់​នាយករដ្ឋមន្ត្រី​ទួរគី

No comments :
រូប​ថត​ប៉ុន្មាន​សន្លឹក​បង្ហាញ​ពី​ម្ចាស់​ភោជនីយដ្ឋាន​មួយ​នៅ​ទួរគី​វាយ​ ក្មេង​ប្រុស​លក់​ក្រដាស​ជូត​មាត់​យ៉ាង​សាហាវ បាន​បែក​សាយ​ពេញ​បណ្ដាញ​សង្គម និង​នាំ​ឲ្យ​ឲ្យ​មតិ​ទូទៅ​រិះ​គន់​យ៉ាង​ចាស់​ដៃ។ ពេល​នេះ​ដំណឹង​ខាង​លើ បាន​លេច​ឮ​ដល់​នាយក​រដ្ឋមន្ត្រី​ទួរគី និង​ប្រកាស​ឲ្យ​មាន​ការ​តាម​ស៊ើប​រក​ក្មេង​ប្រុស​នោះ​បន្ទាន់។


ក្មេង​ប្រុស​ដ៏​កម្សត់​នៅ​ក្នុង​រូប​ថត​ឈ្មោះ Ahmed Hamdo Abeyd គឺ​ជា​ជន​ភៀសខ្លួន​ស៊ីរី​ដែល​រត់​មក​ជ្រក​កោន​ក្នុង​ប្រទេស​ទួរគី បន្ទាប់​ពី​ប្រទេស​កំណើត​ញាំញី​ដោយ​ភ្លើង​សង្គ្រាម​ស៊ីវិល​គ្មាន​ ស្រាកស្រាន្ត។ ដើម្បី​ចិញ្ចឹម​ជីវិត ក្មេង​ប្រុស​រូប​នេះ​ត្រូវ​ដើរ​លក់​ក្រដាស​ជូត​មាត់​តាម​ផ្លូវ​នៅ​ក្រុង Izmir ភាគ​ខាង​លិច​ប្រទេស​ទួរគី។

ថ្ងៃ​កើត​ហេតុ Ahmed បាន​ឈាន​ចូល​ទៅ​លក់​ក្រដាស​នៅ​មុខ​​ភោជនីយដ្ឋាន​មួយ ក៏​ត្រូវ​ម្ចាស់​ភោជនីយដ្ឋាន​វាយ​យ៉ាង​ទ្រោម​ខ្លួន​តែ​ម្ដង។ “ខ្ញុំ​គ្រាន់​តែ​លក់​ក្រដាស​ទេ… ពេល​ខ្ញុំ​ទាញ​កញ្ចប់​ក្រដាស​លក់​ទៅ​ឲ្យ​នារី​ម្នាក់​នៅ​ទី​នោះ ពួក​គេ​ស្រាប់​តែ​ទាញ​ខ្ញុំ​ចេញ ហើយ​វ៉ៃ​ខ្ញុំ”។ នេះ​បើ​តាម​កាសែត Hurriyet Daily ដក​ស្រង់​សម្ដី​ក្មេង​ប្រុស។ ក្មេង​ប្រុស​ជា​ជន​ភៀស​ខ្លួន​រូប​នេះ​បាន​បន្ត​ទៀត​ថា “ពួក​គេ​ជាន់​ខ្ញុំ… ពេល​នោះ​ជនជាតិ​ស៊ីរី​ម្នាក់​ទៀត​ដែល​នៅ​ម្ខាង​ផ្លូវ ប្រញាប់​រត់​មក​ហើយ​ស្រោច​ទឹក​លើ​ខ្ញុំ ទើប​ខ្ញុំ​ដឹង​ខ្លួន​វិញ”។ ​​

1


ចំណែក​ម្ចាស់​ហាង​វិញ​ខឹង​ក្មេង​ប្រុស​យ៉ាង​ខ្លាំង ព្រម​ទាំង​និយាយ​ថា​ក្មេង​ប្រុស​នេះ​រំខាន​អតិថិជន​របស់​គេ។ នៅ​ពេល​ដែល​ក្មេង​ប្រុស​រឹង​ទទឹង​មិន​ព្រម​ចេញ ម្ចាស់​ភោជនីយដ្ឋាន​បាន​ទះ​កំផ្លៀង និង​បន្ត​វាយ​យ៉ាង​ចាស់​ដៃ បើ​ទោះ​បី​អតិថិជន និង​អ្នក​ឆ្លង​កាត់​ប្រឹង​ឃាត់​យ៉ាង​ណា​ក្ដី។ ក្រោយ​រង​អំពើ​ហិង្សា ក្មេង​ប្រុស​បាន​ហូរ​ទឹក​ភ្នែក​រហាម អម​ជាមួយ​ឈាម​ស្រក់​តាម​ច្រមុះ ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​ជិត​កន្លែង​កើត​ហេតុ​កើត​ក្ដី​អាណិត​យ៉ាង​ខ្លាំង។

ក្រោយ​មក​ភាព​ល្បី​រន្ទឺ​នេះ បាន​លេច​ឮ​ដល់​នាយករដ្ឋមន្ត្រី​ប្រទេស​ទួរគី លោក Ahmet Davutoglu ដែល​ទាម​ទារ​ឲ្យ​តាម​ស្វែង​រក​ក្មេង​ប្រុស​នោះ ដើម្បី​ផ្ដល់​ការ​មើល​ថែ។ យ៉ាង​ណា​ក្ដី ប្រភព​ព័ត៌មាន​មិន​បាន​បញ្ជាក់​ថា ម្ចាស់​ភោជនីយដ្ឋាន​ត្រូវ​ទទួល​ទោស​ឬ​យ៉ាង​ណា​នោះ​ទេ៕

ប្រភព៖ dailymail

English:

Restaurant owners boy selling tissue known to the Turkish Prime MinisterHow many photos show the owner of a restaurant in the Turkish boy violently tissue breaking up social network websites and lead to consensus old criticism. When this news was heard to the Turkish prime minister and announced an investigation found the boy immediately.Sad boy in the photo is named Ahmed Hamdo Abeyd Syrian refugees who fled to take refuge in Turkey after home country plagued by civil war, without relief. To feed the boy was walking tissue street in the western city of Izmir, Turkey.Ahmed reached into a paper in front of the restaurant is also the owner of the dilapidated restaurant only once. "I just sold my paper ... paper download package sold to a woman there, they suddenly pulled me out and beat me. " According to Hurriyet Daily newspaper quoted the boy. A refugee boy, who added that "their stories ... The Syrian side Rush Run Road and watered on me, I know it. "
The owner very angry young boy, and the boy said, annoying their customers. When the boy defiant restaurant owner was slapped and beaten old, even though consumers and through retention efforts. After violence boy swept bitterly along with the blood shed by the nose that makes you near the scene a great pity.Later this renowned heard the Prime Minister of Turkey Ahmet Davutoglu demanded to search the boy to give care. However, sources confirmed that the owner of the restaurant not be punished or not.

No comments :

Post a Comment