Powered by Blogger.

Tuesday, July 28, 2015

អាថ៌កំបាំង ៩យ៉ាង​ដែល​ភរិយា​លាក់មិន​ឲ្យ​ស្វាមីដឹង

No comments :
មានរឿងរ៉ាវមួយ​ចំនួនដែល​ ភរិយាតែងតែលាក់បាំង​នឹងស្វាមី ហើយ​មិនចង់​ឲ្យ​ដឹងការសម្ងាត់នេះជារៀង​រហូត។ បើទោះបីជា​ភរិយាស្រឡាញ់ស្វាមីយ៉ាង​ណាក៏ដោយ ក៏នាង​នៅតែ​មិនលាតត្រដាង​នូវរឿង​អាថ៌កំបាំងទាំងនេះដែរ។ នាងនឹង​រក្សា​ជាសម្ងាត់ ហើយ​នាងរក​ហេតុផលផ្ទាល់ខ្លួន ដើម្បី​ដោះសារ​យក​រួចខ្លួន។

តើមានហេតុផល​ណាខ្លះបាន​ជាភរិយាចូលចិត្តលាក់បាំងនឹងស្វាមី? វាអាច​មានហេតុផល​ច្រើនយ៉ាង។ វាអាច​ដោយសារតែ​ភាពភ័យខ្លាច​ការបាត់បង់​ស្វាមី ឬវា​អាច​គ្រាន់តែ​ជាភាព​ស្ទាក់ស្ទីរ។ ប៉ុន្តែ​ចំពោះ​ស្វាមីវិញ អ្នកមិនចាំបាច់​ត្រូវព្រួយបារម្ភ​ច្រើនអំពីអាថ៌កំបាំង​របស់ភរិយា​អ្នក​ឡើយ។ គួរធ្វើឲ្យ​ភរិយា​មានក្តីសុខ​រហូតដល់នាង​ហ៊ាន​លាតត្រដាង​នូវ​អាថ៌កំបាំង​ របស់​នាង​ចេញ​មក​ដោយ​ខ្លួន​ឯង។ ប្រសិនបើនាង​មិនទម្លាយ​អាថ៌កំបាំងរបស់នាងទេ អ្នកក៏គួរតែ​បន្តស្រឡាញ់​នាង ព្រោះ​ក្តីស្រឡាញ់​របស់នាង​ចំពោះ​អ្នកនឹង​មិន​ដែល​សាបសូន្យ​ឡើយ។ ខាងក្រោមនេះ​ជាអាថ៌កំបាំងមួយ​ចំនួនរបស់​ភរិយា៖

ចំណង់ចំណូលចិត្ត​រឿងលើគ្រែ
ទោះបីជា​ភរិយាមួយចំនួន​ចង់ប្រព្រឹត្តរឿង​ក្តៅសាច់​នៅលើគ្រែ​ជាពិសេស​ ក៏ដោយ ក៏ពួកនាង​មិនបង្ហាញពី​ចំណង់នេះ​ដោយបើកចំហរ​ដែរ ព្រោះ​ជាទូទៅ ស្វាមី​អាចដឹង​ពីចិត្ត​របស់​ភរិយា។

សម្ភារៈ​និយម
ភរិយាស្អប់នឹងការទម្លាយអាថ៌កំបាំង​នៃការ​ប្រើប្រាស់សម្ភារៈនិយម​ ប្រាប់ដល់ស្វាមី​ណាស់។ ដូច្នេះ ពួកនាង​​មួយចំនួន​​លាក់បាំងចំណង់​ចំណូលចិត្ត​​របស់នាង​​នឹង​ស្វាមី។

ស្រឡាញ់គូស្នេហ៍ចាស់
បើទោះបីជានាង​នឹងតែ​មានអារម្មណ៏​ស្និតស្នាល​នឹងគូស្នេហ៏​ចាស់របស់នាង​ក៏ដោយ តែនាង​នៅតែមិន​លាតត្រដាងប្រាប់​ដល់អ្នកដែរ។

វិបត្តិ
មនុស្សស្រី​គ្រប់រូបតែងតែ​មានវិបត្តិ​ជាអាថ៌កំបាំង​ដូច​នឹង​បុរសដែរ។ ប៉ុន្តែភរិយារបស់អ្នកនឹងមិនបង្ហាញរឿងនេះ​ដល់អ្នកឡើយ។

មិនឯកភាព មិន​យល់ស្របតាម
មានបញ្ហាមួយចំនួន​ដែលភរិយារបស់អ្នក​នឹងមិនឯកភាព​តាម ព្រោះនាង​ភ័យខ្លាចថា នាងជា​មនុស្ស​អាត្មានិយម។ ប៉ុន្តែត្រូវ​ធ្វើចិត្ត​ឲ្យស្ងប់ បើទោះបីជា​នាង​មិនពេញ​ចិត្តនឹងការ​សម្រេចចិត្ត​របស់អ្នក​ក៏ដោយ។ ឧទាហរណ៍៖ អ្នកចង់ទៅ​រស់នៅជាមួយនឹងឪពុកម្តាយ​របស់​អ្នក ហើយនាង​និយាយថា "ចា” ប៉ុន្តែ​ធាតុពិត នាងមិន​ចង់​មានន័យ​បែបនេះទេ។

បញ្ហា​សុខភាព
នេះជារឿងមួយ​ដែលភរិយា​លាក់បាំង​នឹងស្វាមី។ ភរិយា​មិនចង់ឲ្យស្វាមី​របស់នាង​មានការ​ព្រួយបារម្ភ បន្ទាប់ពី​បានដឹង​ពីបញ្ហាសុខភាព​របស់នាង។ រហូត​ដល់​បញ្ហានេះ​ឈានដល់​ដំណាក់កាល​ធ្ងន់ធ្ងរ ក៏នាង​នៅតែ​មិនប្រាប់​ដល់ស្វាមី​ដែរ។ រហូតដល់​នាងហ៊ាន​ប្រយុទ្ធប្រឆាំង​នឹងបញ្ហា​នេះ។

ហិរញ្ញវត្ថុ
ភរិយាមួយចំនួន​មិនបង្ហាញពីអាថ៌កំបាំង​នៃប្រាក់សន្សំ​របស់នាង ប៉ុន្តែនេះ​ដោយសារ​មានមូលហេតុ​ល្អ។ នៅពេលស្វាមី​របស់នាង​អស់លុយ នាងនឹង​ផ្តល់ប្រាក់​សន្សំរបស់​អ្នក​ដល់​គាត់។

មិត្តភក្តិ​ស្រីៗ
នាងប្រាប់រឿង​គ្រប់យ៉ាងដល់មិត្តភក្តិស្រីៗ​របស់នាង ប៉ុន្តែនាង​មិនប្រាប់​រឿង​នោះដល់អ្នក​ឡើយ។ នាងជឿទុកចិត្ត​លើមនុស្សស្រី​ជាង​មនុស្សប្រុស។

ធ្វើអាកប្ប​កិរិយាប្លែកៗ
នៅពេលនាង​នៅផ្ទះ​តែម្នាក់ឯង នាងប្រហែល​ជានឹងធ្វើរឿង​មួយចំនួន​ប្លែកៗ។ ប៉ុន្តែនាង​នឹងមិន​បង្ហាញប្រាប់​ដល់អ្នក​ឡើយ៕
  
                
 ប្រភព៖ boldsky
English:
9 wife secret hidden from her husbandThere are some things that always hide husband and wife do not want to know this secret forever. Even though his wife loves her husband, however, she still did not reveal these mysterious things. She will keep her secret and personal reasons to excuse to escape.Is there some reason the wife likes to hide her husband? There may be many reasons. It may be due to fear the loss of her husband, or it can be just as reluctant Palestinians. But for her husband, you do not need to worry much about his mysterious wife. Should his wife until she dared to reveal her secrets come out on their own. If she did not reveal her secrets, you also should love her because of her love for you will never forget. Here are a few secrets of his wife:Interests bedAlthough some want to make the story hot wife in bed, especially meat, yet they do not openly express this passion, because husbands can generally aware of his wife's mind.EquipmentWife hated secret of materialism to tell her husband. So some of them hide her husband's preferences.Loving old coupleAlthough she will still feel close to her old lover, but she is still not revealed to you.CrisisEvery woman is a mystery as the crisis. But your wife will not show it to you.Agreed to disagreeSome problems that your wife will not agree because she feared that she was being selfish. But was done to calm the mind, although she is not satisfied with your decision. For example: You want to live with your parents, and she said, "be", but the fact she did not mean that.Health issuesThis is the story of a wife who hid her husband. His wife did not want her husband worried after being aware of her health problems. Until the problem has reached a critical stage, she still did not tell her husband. She dared to fight against this problem.FinancialSome wives do not reveal the secrets of her savings, but for good reason. When her husband she would give money to your savings.Girl friendsShe told everything to her girl friends, but she did not tell it to you. Her trust in women than men.Bizarre behaviorWhen she's home alone she probably would do some things different. But she will not tell you.

No comments :

Post a Comment