Powered by Blogger.

Wednesday, July 29, 2015

៧វិធី ជួយឲ្យ​ក្បាល​ទំពែក​ដុះ​សក់​ឡើង​វិញ

No comments :
មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ទំពែក​មាន​ច្រើន​យ៉ាង កត្តា​ខ្លះ​បណ្តោមក​ពីហ្សែន, ភាព​តាន​តឹងរាល់ថ្ងៃ, ការ​ប្រើប្រាស់ថ្នាំ រួមទាំង​ការប្រើ​កាំ​រស្មី​ព្យាបាល​ជំងឺជាដើម។ ប៉ុនតែ​អ្នក​កុំព្រួយ​ព្រោះមាន​ដំណោះស្រាយ​បញ្ហា​ទំពែក​ដោយប្រើ​វត្ថុធាតុ​ដើម​ធម្មជាតិ​មាន​ប្រសិទ្ធិភាព ហើយ​គ្មាន​ប៉ះពាល់ដល់​សុខភាព​ថែម​ទៀត។

១. ប្រេងដូង
វិធីសាស្ត្រ​៖ អនុវត្ត​លាប​ប្រេង​ដូង​ផ្ទាល់​នៅលើ​ឬសសក់ និងស្បែកក្បាល។ ម៉ាស្សាថ្នមៗទុក​មួយយប់ រួចលាង​ជម្រះជាមួយនឹងទឹកក្តៅឧណ្ឌៗនៅពេល​ព្រឹក។ ក្នុងរយៈពេល ៤សប្តាហ៍​​លោក​អ្ន​មាន​អារម្មណ៍​ថា សក់​ចាប់ផ្តើម​ប្រែប្រួលខុស​ធម្មតា។

២. ប្រេង​ក្រូចថ្លុង
វិធីសាស្ត្រ៖ បាញ់​ប្រេង​ក្រូច​ថ្លុង​ទៅលើ​គល់សក់​របស់​អ្នក វានឹង​ជ្រាប​ចូលរន្ធសសៃសក់ ហើយ​ជួយ​ឲ្យ​សក់​លូតលាស់ឡើងវិញ។ វិធសាស្ត្រ​ប្រសើរបំផុត​សម្រាប់​អ្នក​ដែលមាន​សក់​ទំពែក ឬ​សក់​ស្តើង។

៣. ទឹកឃ្មុំ
ទឹកឃ្មុំ​ត្រូវបាន​គេ​ទទួលស្គាល់ថា​ឱសថ​ធម្មជាតិ​អាច​ព្យាបាល​ការជ្រុះសក់ និង​ធ្វើ​ឲ្យ​សក់​លូត​លាស់ឡើង​វិញ។ អ្នក​គ្រាន់តែបន្ថែម​ទឹក​ឃ្មុំបន្តិច​នៅក្នុងតែ ឬ​ក៏បរិភោគផ្ទាល់​ជាមួយ​នឹង​​នំប៉័ងក៏បាន​ដែរ។ វិធីនេះនឹង​ជួយកាត់បន្ថយ​ការទំពែក និងជ្រុះសក់​យ៉ាង​ឆាប់រហ័ស។

៤. ស្លឹកតែបៃតង
វិធីសាស្ត្រ៖ យក​ស្លឹក​តែទៅបុកឲ្យម៉ត់ លាយ​ជាមួយនឹង​ទឹកក្តៅឧណ្ឌៗ រួច​លាប​នៅ​លើ​ស្បែក​ក្បាល​ទុករយៈពេល​មួយ​ម៉ោង រួចលាង​សម្អាត​ចេញវិញ។

តែបៃតង​អាច​ប្រឆាំងនឹង​អុកស៊ីតកម្ម, បង្កើន​ប្រព័ន្ធ​ភាព​សាំ, ប្រឆាំងនឹងភាព​ចាស់ ព្រម​ទាំង​ជួយឲ្យ​សក់​ដុះ​លូត​លាស់ឡើង​វិញ​បាន​ឆាប់រហ័ស។

៥. ប្រេង​អូលីវក្តៅៗ
វិធីសាស្ត្រ៖ យក​ប្រេងអូលី​វទៅកម្តៅបន្តិច រួច​ម៉ាស្សា​ថ្នមៗ​លើ​ស្បែក​ក្បាល រួច​ទុក​ចោល​រយៈពេល​មួយម៉ោង ទើប​លាង​សម្អាត​ជាមួយនឹង​សាប៊ូចេញ។ វិធីនេះ​នឹង​ជួយឲ្យ​អ្នក​មាន​អារម្មណ៍​ថា ស្រាលក្បាល ហើយ​ជួយឲ្យ​សក់​ដុះ​លូតលាស់​ឡើងវិញ។

៦. ទឹកផ្លែឈើ
វិធីសាស្ត្រ៖ យក​ទឹកខ្ទឹមបារាំង, ខ្ទឹមស ឬទឹកខ្ញី លាប​នៅលើ​ស្បែក​ក្បាលទុកចោល​មួយយប់ និង​លាង​សម្អាត​នៅពេល​ព្រឹកឡើង។ អនុវត្ត​បែបនេះ​ឲ្យ​បានទៀងទាត់ និង​ជួយឲ្យ​សក់​របស់អ្នក​ឆាប់​ដុះ​លែង​ទំពែក​ដូចមុន។

៧. ម្សៅធ្វើនំ (backing soda)
លាយ​ម្សៅធ្វើនំ ២ស្លាប់ព្រាបាយ ជាមួយនឹង​ទឹក​ក្តៅ២កែវ។ លាយ​ល្បាយ​នេះនៅលើ​សក់​ និង​ស្បែក​ក្បាល​ឲ្យសព្វ​ដូចដែល​អ្នកកក់សាប៊ូ បន្ទាប់មកលាង​ចេញ​ឲ្យ​ស្អាត។ ម្សៅ​ធ្វើនំ​នឹង​ជួយសម្អាត​សក់​របស់​អ្នក​ដូច​សាប៊ូកក់សក់ដែរ។

សំខាន់ជាងនេះទៅទៀត​​អ្ន​កត្រូវ​ជៀស​ឲ្យឆ្ងាយបី​សារធាតុគីមី Sodium lauryl ព្រោះវា​ជាភ្នាក់ងារ​របស់​ឲ្យ​ក្រហាយរលាកស្បែកក្បាល​ ដែលមាន​នៅក្នុង​គ្រប់ប្រភេទ​​នៃ​គ្រឿង​សំអាង។ នេះហើយ​ជាមូលហេតុ​ដែល​ធ្វើឲ្យ​អ្នក​ទំពែក៕
ប្រភព៖ មង្គលការ

7 ways to bald head hair grows
The reason that makes you bald towing factor gene, tensions every day, the use of drugs, including the use of radiation treatment. Sized, but you do not worry because there are bald solutions using natural raw materials and efficient without affecting health.
1. Coconut oilMethod: apply coconut oil on the hair roots and scalp. Massage gently wash with warm water conditions in the morning. Within 4 weeks you feel the hair started to change.
2. Grapefruit oilMethod: Spray grapefruit oil on your hair follicles holes will penetrate the hair fiber and help to re-grow hair. The best strategy for those with hair, baldness or thinning hair.
3. HoneyHoney is known that natural remedies can treat hair loss and hair re-growth. You just add a little honey in tea or eaten with bread. This method will help reduce baldness and hair loss quickly.
4. Green tea leavesMethod: Remove leaves, only to hit into powder, mixed with warm water and put Heritage on the scalp for an hour and then wash off.
Green tea can be a powerful anti-oxidant, immune system, anti-aging and hair grows back quickly.
5. Warm olive oilMethod: Remove oil to heat slightly and then gently massage the scalp and leave for one hour and then wash with soap. This will help you feel lighter and help re-grow hair.
6. Fruit juiceMethod: onions, garlic or ginger painted on the left scalp and wash in the morning. Such practices on a regular basis and help your hair grow longer bald before.
7. Pastry flour (backing soda)Mix cake flour 2 spoons rice with 2 cups hot water. Mix the mixture on the hair and scalp today as soap, then rinse clean. Pastry flour will help clean up your hair, like shampoo.
Even more important, you have to avoid giving away three chemicals Sodium lauryl agent because it is burning scalp inflammation present in all types of cosmetics. That's why អ្នក tompek.

No comments :

Post a Comment