Powered by Blogger.

Wednesday, July 29, 2015

យុវវ័យ​គួរ​មាន​ស្នេហា​បែប​ថ្លៃថ្នូរ​

No comments :
រាជធានី​ភ្នំពេញ : ស្នេហា​របស់​យុវជន​ក្នុងសម័យ​ទំនើប​បច្ចុប្បន្ននេះ មិនមែនជា​បញ្ហា​សាមញ្ញ​ឡើយ វា​កំពុង​បង្ហាញ​អំពី​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង​ផ្នែក​ផ្នត់គំនិត​របស់​ យុវជន ឬក៏​អាចជា​បដិវត្ត​នៃ​ប្រពៃណី​របស់​ ខ្មែរ​ផង ពីព្រោះ​យុវជន​សម័យ​ទំនើប​នេះ មាន​អារម្មណ៍​មោទនភាព​ខ្លាំង នឹង​បង្ហាញ​ជា​សាធារណៈ​ថា ខ្លួន​មាន​ដៃគូ​ស្នេហា​។​
 
​សម្រាប់​យុវនារី​វិញ​ក៏​ដូចគ្នា​ដែរ ដោយ​យុវនារី​ភាគច្រើន​ក៏​មិនបាន​រួញរា​ប្រកាស និង​បង្ហាញថា ខ្លួន​មាន​សង្សារ ដែល​នេះ​ជា​ទិដ្ឋភាព​សង្គម​ខ្មែរ​មិន​ធ្លាប់​ជួបប្រទះ ហើយ​ជាពិសេស​ទិដ្ឋភាព​បែបនេះ​កំពុងតែ​ធ្វើអោយ​ឪពុកម្តាយ​របស់​យុវជន​ទាំងនោះ ​ហាក់​មិន​សប្បាយចិត្ត នឹងមាន​ករណីខ្លះ​ឈានទៅដល់​ការឈ្លោះទាស់ទែង​រវាង​ឪពុកម្តាយ និង​កូនប្រុស​ស្រី​របស់​ពួកគេ​ទៀតផង​។​
 
​នាពេល​បច្ចុប្បន្ននេះ​សិស្សានុសិស្ស​តាំងពី​ថ្នាក់​អនុវិទ្យាល័យ ពួកគេ​បាន​ផ្តើមនិយាយ​ពី​ស្នេហា ដោយ​ពួកគេ​និយាយ​សរុប​ជា​ពាក្យ​មួយ​ឃ្លា​ដោយ​ពន្យល់ថា ពីមុន​យុវជន​មាន​អារម្មណ៍​ខ្មាស់​នឹង​ការ​មាន​ស្នេហា ប៉ុន្តែ​សម័យនេះ បើ​គ្មាន​ស្នេហា វា​គឺជា​រឿង​គួរ​ឲ្យ​ខ្មាស់​គេ​ទៅវិញ​។​
 
​កត្តា​ដែល​នាំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ទម្លាប់ ផ្នត់គំនិត ឬក៏​ការកើត​ថ្មី​នៅក្នុង​ចំណោម​យុវជន ក្នុង​វិស័យ​ស្នេហា​នេះ វា​អាចមកពី​ការ​ផ្តិត​ចម្លង​ទាំងស្រុង​នូវ​ចម្រៀង និង​ភាពយន្ត​បរទេស​តាមរយៈ​ការសម្ដែង​របស់​តារា​ខ្មែរ ដែល​បង្ហាញ​ច្រើន​លើសលប់​តែ​អំពី​រឿងរ៉ាវ​ស្នេហា នឹង​ទិដ្ឋភាព​នៃ​យុវជន​ប្រុស​ស្រី ឱបថើប​គ្នា​នៅតាម​ទីសាធារណៈ​ទៀត​នោះ​វា​បាន​ជំរុញ យុវវ័យ ខ្មែរ​មិនអាច​ទៅណា​ឆ្ងាយ​ពី​បញ្ហា​ស្នេហា​របស់​មនុស្ស​ប្រុស​ស្រី​នោះឡើយ​។​



​និយាយ​អំពី​បរិបទ​សង្គម គេ​មិនអាច​ឃាត់ឃាំង និង​រារាំង យុវជន​មិន​ឲ្យ​មាន​ស្នេហា​បានឡើយ ប៉ុន្តែ​គេ​ត្រូវ​អប់រំ​យុវជន​ឲ្យ​មាន​សេចក្តីស្នេហា​តាមបែប​ថ្លៃថ្នូរ និង​មាន​សីលធម៌ ដែល​ការអប់រំ​នេះ​អាចមាន​មកពី​សាលារៀន និង​ឪពុកម្តាយ​ដែល​នៅផ្ទះ​។ មានន័យថា គេ​ត្រូវ​បើកចំហរ​ឲ្យ​យុវជន​មាន​ស្នេហា ប៉ុន្តែ​គេ​ត្រូវ​បំប៉ន​ការអប់រំ​ឲ្យ​ខ្លាំង​ផ្នែក​សីលធម៌ និង​ប្រពៃណី ដែល​អាច​និយាយបានថា ពួកគេ​អាចមាន​ស្នេហា​បាន ប៉ុន្តែ​ពួកគេ​ត្រូវគោរព​ប្រពៃណី ឬ​មិនត្រូវ​បង្ហាញ​អក​ប្ប​កិរិយា​ជា​ចំហរ​ដែល​ធ្វើ​ឲ្យ​បាត់បង់​តម្លៃ​របស់​ ខ្លួនឯង​កិត្តិយស​គ្រួសារ និង​សង្គមជាតិ​៕



English:

Teens should have a kind of romantic integrity
Phnom Penh: The romance of youth in the present modern This is not a simple problem, but it is about changing the mindset of youth, or may be a revolution of traditional Khmer because modern youth feel very proud to show the public that it has a partner.


The same is true for young women, most young women did not refuse to announce and show that it has a girlfriend who is a social aspect Khmer ever encountered In particular, such a view is the parents of these young people seem unhappy with some cases reaching the conflict between parents and their sons and daughters as well.


At present, secondary-level students since they started talking about their love by talking phrase previously explained that young people feel ashamed Love Without love, it was a shame.


Factors that lead to change habits or a new mindset among young people in love, it can come from completely snapped copy songs and Foreign Film by Khmer performance that shows the overwhelming view about the love story of the young men and women to embrace each other in public, It urged the Khmer youth can not go far from the romantic problems of men and women.


Talk about the social context, they can not withstand and prevent young people not in love, but they need to educate young people to love and dignity moral education from the school and parents at home. Meaning they are open to young people in love, but they need a strong nutrition education and traditional morality that can say that they were in love, but they traditional or not you open behavior, making the loss of self, honor, family and society.

No comments :

Post a Comment