Saturday, July 18, 2015
ជណ្តើរយោងខូច ធ្លាក់ពី ជាន់ទី១២ តែអព្ភូតហេតុ អ្នកជិះ ១២នាក់ នៅរស់ ទាំងអស់
ចិន៖ ហេតុការណ៍ ដ៏រន្ធត់មួយ បណ្តាលឲ្យ មនុស្សចំនួន ១២នាក់ បានរងរបួស ប៉ុន្តែជារឿង អព្ភូតហេតុ ដោយសារ គ្មាននរណាម្នាក់ បានស្លាប់ បាត់បង់ជីវិត ក្រោយពី ជណ្តើរយោង ដែលពួកគេ បានជិះ បានខូច ហើយធ្លាក់ចុះ ពីជាន់ទី ១២ មកដល់ជាន់ផ្ទាល់ដី តែម្តង។តាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅនេះ នៅក្នុងអគារ Huayang International Mansion ដែលស្ថិតក្នុង ខេត្តលាវនីង ប្រទេសចិន ខណៈមនុស្ស ទាំង ១២នាក់ ដែលជាជនរងគ្រោះ ក្នុងហេតុការណ៍នោះ បានរងរបួស បាក់ឆ្អឹងជើង ឆ្អឹងខ្នង ហើយក្នុងនោះ ជនរងគ្រោះ ចំនួន ៥នាក់ បានរងរបួស ធ្ងន់ធ្ងរ ជាងគេ និងកំពុងតែ សំរាកព្យាបាល នៅមន្ទីរពេទ្យ នៅឡើយ។
ក្នុងនោះដែរ បើតាមសំដី ជនរងគ្រោះ ឈ្មោះ ស៊ាង លី វ័យ២៧ឆ្នាំ បានរៀបរាប់ថា នៅពេលគាត់ជិះ ក្នុងជណ្តើរយោង ដើម្បីចាកចេញពីអគារ រួមជាមួយ មិត្តរួមការងារ របស់គាត់ ស្រាប់តែ ជណ្តើរយោងនោះ បានយោល ម្តងទៅស្តាំ ម្តងទៅធ្វេង និងចាប់ផ្តើម ធ្លាក់ចុះយឺតៗ ក្រោយពេលដែល ទ្វារបានបិទ។
ភ្លាមៗនោះ ពួកគេក៏បានឃើញ ជណ្តើរយោង មានបែកផ្កាភ្លើង នៅត្រង់ទ្វារ ហើយអំពូលភ្លើង លើដំបូល ជណ្តើរយោង ក៏ស្រាប់តែធ្លាក់ចុះមក ត្រូវចំអ្នកដំណើរម្នាក់។ លោក លី បានប្រាប់ ឲ្យដឹងទៀតថា ពួកគាត់ បានដួល ទៅលើដី គ្រប់គ្នា ខណៈនោះដែល ពួកគាត់ ក៏ព្យាយាម បើកទ្វា ជណ្តើរយោង តែធ្វើមិនបានសម្រេច ហើយជណ្តើរយោងនោះ ក៏បានធា្លក់ចុះ ពីជាន់ទី១២ មកក្រោម ដល់ជាន់ផ្ទាល់ដី ក្នុងល្បឿនយ៉ាងលឿនតែម្តង។
ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះ ទាំង១២នាក់ ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងតំបន់ ។
យ៉ាងណាមិញ ជណ្តើរយោង ដែលកើតហេតុនេះ ត្រូវបានបិទចោល និង មានសន្តិសុខយាមប្រចាំ នៅខាងមុខ ផងដែរ។ ចំនែកឯ មូលហេតុ ដែលបណ្តាលឲ្យ មានហេតុការណ៍ នេះកើតឡើង កំពុងតែត្រូវបាន ក្រុមបច្ចេកទេស ស៊ើបអង្កេត។
តាមប្រភពដដែល បានឲ្យដឹងថា ជណ្តើរយន្តនេះ ត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន Toshiba Elevator និងដាក់ដំណើរការ ក្នុងអគារនេះ អស់រយៈពេល ១៥ឆ្នាំ មកហើយ ៕
ប្រភព៖ khmerload
English៖
Broken stairs, according to miraculously fall from the 12th floor you ride all 12 were still alive
China: A shocking incident caused 12 people were injured, but a miracle no one had died after stairs, according to which they were riding was broken and fell from the 12th floor arrival.
Sources said that the incident occurred on July 15 this year in the building Huayang International Mansion, located in Liaoning Province, China, while the 12 people who are victims in the incident were injured, fractured legs and back, in which the victims, 5 were injured most affected and are treated in the hospital yet.
In that, according to verbal victim named Shanghai Li, 27, mentioned that when he rides in the stairs, according to leave the building, along with colleagues, he suddenly stairs according That swing again to the right again to the left and started to decline slowly after the doors closed.
They immediately saw the stairs, according sparks bomb at the door and roof lights stairs According to suddenly drop passengers. Li told said that they fell to the ground, everyone Meanwhile, they are also trying to open the door stairs references do not come true, and the stairs, according to her that is falling down from the 12th floor down to the ground floor in a fast-paced time.
The victim immediately after the incident, 12 people were rescued and taken to a local hospital.
However, the stairs, according to the scene was closed off and a security guard at the front. The reason that caused this incident happened was Team investigation.
The source said that the elevator is being developed by Toshiba Elevator and placed in the building for 15 years.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment