Powered by Blogger.

Saturday, January 2, 2016

ផលិតកម្ម LD ប្ដឹង​ក្រុម​ហ៊ុន​ទូរទស្សន៍ ខ្សែ​កាប​មួយ យក​រឿង​របស់​ខ្លួន ទៅ​បញ្ចាំង ដោយ​គ្មាន​ការ​អនុញ្ញាតិ

No comments :
(ភ្នំពេញ)៖ ផលិតកម្ម LD Picture​ កំពុងតែត្រៀមប្ដឹង ក្រុមហ៊ុនទូរទស្សន៍ខ្សែកាបមួយ ដែលបានរំលោភកម្មសិទ្ធិបញ្ញា យករឿង «អ្នកលេងជើងខ្វេរ» ទៅបញ្ចាំងក្នុង​ ស្ថានីយទូរទស្សន៍របស់ខ្លួន ដោយគ្មានការអនុញ្ញាត និងស្នើសុំសិទ្ធិបញ្ចាំងត្រឹមត្រូវនោះឡើយ ។ ផលិតកម្ម LD បានរកឃើញថា ស្ថានីយទូរទស្សន៍ខ្សែកាបខាងលើ បានបញ្ចាំងរឿង «អ្នកលេងជើងខ្វេរ» ​​រួចទៅហើយ កាលពីពេលថ្មីៗនេះ ហើយម្ចាស់ផលិតកម្ម បានទៅដល់​ការិយាល័យសមត្ថកិច្ច ប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីប្ដឹងពីបញ្ហានេះ ជួយរកយុត្តិធម៌ ខណៈផលិតកម្មមិនអាចទទួលយក ការរំលោភកម្មសិទ្ធិបញ្ញា ពីសំណាក់ស្ថានីទូរទស្សន៍ខាងលើនេះ បានឡើយ។

លោក លៀក លីដា ជាផលិតករ និងជាចាងហ្វាងផលិតកម្ម LD Picture បានថ្លែងប្រាប់ Khmretalking ឲ្យដឹងនៅព្រឹកនេះ ថា ផលិតកម្ម បានធ្វើការព្រមានដល់ ស្ថានីយទូរទស្សន៍ខ្សែកាបខាងលើ ឲ្យបញ្ឈប់ការដាក់បញ្ចាំងភាពយន្ត «អ្នកលេងជើងខ្វេរ» ជាបន្ទាន់ ប៉ុន្តែស្ថានីយទូរទស្សន៍ ខាងលើមិនព្រមស្ដាប់ ឬធ្វើតាម​ការស្នើសុំរបស់ ផលិតកម្មដែលជាម្ចាស់ដើមនោះទេ ។ ពេលនោះលោកបានទៅរកសមត្ថកិច្ច នៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ទាំងយប់ ដើម្បីជួយអន្តរាគមន៍ ប៉ុន្តែដោយចំថ្ងៃដែលសមត្ថកិច្ច​សំរាក ទើបលោកត្រូវរង់ចាំដល់ថ្ងៃសមត្ថកិច្ច​ ចូលធ្វើការវិញ ចាំជួបគ្នាឲ្យភាគីខាងទូរទស្សន៍ ចូលខ្លួនដោះស្រាយ។

លោក លៀក លីដា និយាយថា​ «ខ្ញុំបានប្រាប់ពួកគេ កុំឲ្យបញ្ចាំង តែពួកគេមិនព្រមស្ដាប់ ខ្ញុំក៏មករកសមត្ថកិច្ចទាំងយប់ ប៉ុន្តែចំថ្ងៃឆ្លងឆ្នាំ សមត្ថកិច្ចសម្រាក ពេលនេះខ្ញុំកំពុងតែរងចាំសមត្ថកិច្ច កោះហៅភាគីម្ខាងទៀតមកចូលខ្លួនដោះស្រាយ ។ តែបើពួកគេនៅតែ មិនចូលខ្លួនដោះស្រាយ ខ្ញុំនឹងដាក់ពាក្យប្ដឹងសមត្ថកិច្ច តាមផ្លូវច្បាប់ ពីបទរំលោភ កម្មសិទ្ធិបញ្ញា ..»។

ចាងហ្វាងផលិតកម្មរូបនេះ ក៏បានបន្ថែមទៀតថា រឿងគេលួចយកស្នាដៃទៅដាក់បញ្ចាំង គឺជារឿងដែលលោកមិនអាចអន់ឱនបានឡើយ ព្រោះផលិតកម្ម LD ផលិតឡើង អស់ទុនរាប់ម៉ឺនដុល្លារ ហើយបែរជាយកទៅបញ្ចាំង ដោយគ្មានការអនុញ្ញាតបែបនេះ ជាការរំលោភសិទ្ធិផលិតកម្មធ្ងន់ធ្ងរ ​មិនអាចទទួលយកបានឡើយ៕




LD production company sued a cable TV movie premiere without permission

(Phnom Penh): LD Picture Production is preparing to sue a cable television company that violated intellectual property khver player to its television premiere rights without permission and request proper screening. Production LD found that television cable above film 'Players foot khver' already recently and Production landed Office jurisdiction against economic crime against the issue helped justice, while production can not accept the violation of intellectual property from the station TV above it.

Dress Lida, a producer and a director LD Picture told Khmretalking said this morning that production has warned television stations, cable above to stop screening 'Players foot khver' urgent but station above will not hear or heed the request of the production, which is the original owner was. Then he went to the cops at night, and the Anti-Economic Crime Office to intervene, but by the competent rest, so he must wait until the cops back to work to meet its TV side handle.

Dress banners saying 'I told them not to premiere, but they refused to listen, and I come to night, but authorities competent to rest now, I'm waiting for the cops summoned the other party comes into its handle. But if they still do not solve, I will file a lawsuit legal authority for violating intellectual property rights ...

Director has also added that the stolen works to be released was that he could not impaired deficit, because production LD produced all invested tens of thousands of dollars this fall and take to the projector without permission such as the violation of production seriously can not accept it.

No comments :

Post a Comment