Powered by Blogger.

Thursday, February 4, 2016

១៣​ ចំណុចខុស​គ្នា​រវាង​ការ​រួមភេទ​ក្នុង​ជីវិត​ពិត ​និងសិច​ក្នុង​ខ្សែភាពយន្ដ

No comments :
ភាពយន្ដ​ក្ដៅសាច់ជា​ជំនួយ​​ក្នុង​ការ​បញ្ឆេះ​ភ្លើង​តណ្ហា តែវា​មិនបាន​បង្ហាញ​ពី​តថភាព​ជាក់​ស្ដែង​ទេ។ ខាងក្រោម​នេះ​ជាចំណុច​ខុស​គ្នា​រវាង​សិច​ប្រចាំថ្ងៃ និង​សិច​ក្នុង​ភាពយន្ដ​។
១. ដល់​ចំណុច​កំពូល រហូត
តាមពិត​ទៅ គ្មាន​នរណា​ម្នាក់​តែងតែ​ដល់ចំណុច​កំពូល​គ្រប់​ពេល​ដូច​ក្នុង​វីដេអូសិច​ទេ​។ បើទោះ​ជា​អ្នក​មិន​អាច​ឈាន​ដល់​ចំណុចកំពូល​ក្ដី ក៏​អ្នក​នៅតែទទួល​រសជាតិ​ស្រណុក​ស្រួល​ម៉្យាងដែរ។
២. សមរភូមិ​ ៣០ នាទី​
មិនមែន​ដូច​វីដេអូ​កំណត់​ម៉ោងទេ។ ជួន​កាល​អ្នកធ្វើ​ប្រតិបត្តិការ​តែមួយ​ភ្លែត ក៏​ពេញចិត្ដ​ណាស់​ទៅហើយ។រីឯពេល​ខ្លះ​អ្នក​ត្រូវ​ការពេល ​រាប់ម៉ោង​ទើប​ស្កប់ស្កល់។ ​
៣. គ្មាន​រោម​មួយ​សរសៃ
លុះត្រាតែ​មាន​អ្នក​ឯកទេស​កោររោម​ចាំ​ឃ្លាំមើល អ្នកជា​ប្រចាំ​ បើមិន​ដូច្នោះ​ទេ បរិវេណ​សម្ងាត់​របស់​អ្នកនឹង​មិនរលោង​រលីង​ពេញ​មួយ​ខែឡើយ​។ ចូរ​កុំ​ខ្វល់​ ព្រោះ​រោម​ពីរបីសរសៃ​នោះមិនអាច​​រំខាន​សេចក្ដីសុខលើគ្រែ​របស់​អ្នកបាន​នោះ​ទេ។
៤. តួប្រុស​ស្បែក​រលោង​
ការ​កាត់​កោរ​សម្អាតរោម​ជុំវិញ​អាវុធបុរស​ជា​តម្រូវ​ការចាំបាច់​ក្នុង​ភាពយន្ដ​សិច​ តែ​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​ បុរស​មិនច្រើនទេ​ដែល​មាន​ទម្លាប់​សម្អាត​រោម​ជុំវិញអាប្អូនតូច​។
៥. ទាល់តែ​ប្រើ​រំពាត់ និង​ច្រវាក់​ទើប​ទាន់សម័យ
វីដេអូ​សិចតែង​ជំរុញ​ឲ្យ​គូស្នេហ៍​សម្ដែង​ធ្វើ​ព្រៃផ្សៃ​អាក្រក់អាក្រី ដោយ​ចាត់ទុក​ «​សិច​ធម្មជាតិ» ជា​សិច​គ្មាន​រសជាតិ​។ មនុស្ស​គ្រប់រូប​រមែង​ប្រាថ្នា​ភ្លក្ស​រសជាតិ​សិច​ប្លែក​ៗ ប៉ុន្ដែ​វា​មិន​មែន​មាន​ន័យ​ថា អ្នកត្រូវ​តែ​សាកល្បង​អ្វី​ថ្មី​គ្រប់ពេល​វេលា គ្រប់​រាត្រី​នោះឡើយ។
៦. មិនចាំ​បាច់​ប្រើស្រោម
វីដេអូ​សិច​ភាគតិច​ណាស់​ដែល​មាន​តួ​ប្រុស​ប្រើ​ស្រោមអនាម័យ។ ​ទោះជា​បុរស​សង្ហា​ និង​សាច់​ដុំមាំ​ដូចតារា​ហូលីវូដ​ ក៏​អ្នក​មិន​គួរហ៊ាន​រួមមេត្រី​ជាមួយ​ដៃគូ​ប្លែក​មុខ​ដោយ​គ្មាន​ស្រោម​ការពារ​ដែរ។
៧. ស្រែក​ឲ្យ​ណាណី
ពេល​អារម្មណ៍​ពុះ​កញ្ជ្រោល​ អ្នកពិតជា​ត្រូវ​ឲ្យ​ដៃគូ​ដឹង​ តែ​មិនមែន​ត្រូវ​ស្រែកថ្ងូរ​ខ្លាំងៗ​ឮដល់​ផ្ទះបី​បួន​ល្វែង​នោះ​ទេ​។ តួស្រី​ក្នុង​រឿង​សិច​ចូលចិត្ដ​ស្រែក​បំផ្លើស​អារម្មណ៍​ហួសហេតុ។ ​
៨. ដៃគូ​សុទ្ធ​តែ​មាន​អាវុធធំ
តួ​ប្រុស​ក្នុងរឿង​សិចសុទ្ធ​តែ​ត្រូវ​បាន​សម្រាំងរក​ទំហំលិង្គខ្នាត​ធំ​។ ជាក់ស្ដែង​នារីៗ​មិន​គួរ​រំពឹង​ថាបុរស​គ្រប់រូប​សុទ្ធ​តែ​មាន​ប្រដាប់ភេទ​ខ្នាត​យក្ស​​ដូចព្រោះ​ទំហំលិង្គ​មិន​សំខាន់​​ដូច​អារម្មណ៍​រវាង​អ្នកទាំង​ពីរ​ទេ។
៩. គ្មានសិច​ពេល​មក​រដូវ
ក្នុង​ពិភព​ភាពយន្ដ​សិច ​ការ​រួមភេទ​ពេល​មក​រដូវ​មិនស្ថិត​ក្នុង​របៀបវារៈ​ឡើយ​។ ប៉ុន្ដែ​ការ​ស្ទង់មតិ​ថ្មី​មួយរបស់ MensHealth.com បាន​រក​ឃើញ​ថា បុរសលើស​មួយ​ភាគ​បី​​ចាប់​អារម្មណ៍​ចំពោះ​វា​។
១០. សិច​កណ្ដាល​ថ្ងៃ​ចែស
ស្ថានភាពនេះ​មាន​តែ​ក្នុង​រឿង​សិច​ប៉ុណ្ណោះ។ បើ​អ្នកចង់​បានទីតាំង​ប្លែក អ្នក​អាចសាកល្បង​នៅ​ផ្ទះបាយ បន្ទប់​ទទួល​ភ្ញៀវ​ ​ជណ្ដើរ​ ឬ​បន្ទប់​ទឹក​ក្នុង​ផ្ទះ​ខ្លួន​ឯង​ទៅ​ ទើប​មិន​ប្រឈម​នឹង​ការ​អាម៉ាស់។
១១. គ្មាន​ស្បែក​គ្រប​ចុង​​
តួសិច​ភាគច្រើន​កាត់ចុង។ ប៉ុន្ដែ​ជាក់​ស្ដែង​មាន​បុរស​ច្រើន​ណាស់​នៅ​មិន​ទាន់​ក្រឡិត។ អត្រា​បុរស​កាត់​ចុងលិង្គ​នៅ​សហដ្ឋ​អាមេរិក​បាន​ធ្លាក់​ចុះ​ពី ៧៩ មកត្រឹម ៥៥ ភាគរយ​នៅ​ពីរទសវត្សរ៍​ចុងក្រោយ​នេះ។
១២. បុរស​សុទ្ធ​តែប្រាថ្នា​លេង​ល្បែងបី​នាក់
កុំទាន់​ហ៊ាន​សន្មត​ថា បុរស​គ្រប់រូប​សុទ្ធ​តែ​ចង់​បន្ថែមសមាជិក​ក្នុង​ល្បែង​លើគ្រែ។
១៣. យើង​សុទ្ធ​តែ​ត្រូវ​ការសិច​គ្រប់ពេល​វេលា
បើ​ភាគីណាមួយ​ ឬ​អ្នក​ទាំងពីរ​គ្មាន​អារម្មណ៍ចង់​ឡើង​គ្រែ​គ្រប់ពេល​ វា​ជា​រឿង​ធម្មតា​របស់​សត្វ​លោក​ទេ៕ HR


English:

Hot movie cash assistance inflame passions, but it did not show the actual realities. Here is the difference between sex and porn movie.
1. Peak
In fact, no one always reach orgasm every time, like in a porn video. Even if you can not peaked yet you still get the taste comfortable fullgrown.
2. Battle 30 minutes
Video is not as limited hours. Sometimes you operate a single moment, very pleased. But sometimes you need hours to sleep.
3. No hair fibers
Unless you have a specialized surveillance shave you, otherwise your premises will not be smooth gone a whole month. Do not bother, because few hairs that could disturb the peace of your bed.
4. Actor smooth skin
The razor shaving arms around the need in a porn movie, but for everyday life were not many guys who have the habit of cleaning around little brother .
5. Until whips and chains Update
Promotes sex couples performed grotesque brutality in putting natural sexy sexy taste. Everyone always aspiring porn taste strange, but it does not mean that you have to try something new every time every evening.
6. Do not need to use condoms
Minority porn actors use condoms. Although handsome and strong muscles like a Hollywood star, you should not dare rarely with different partners without protection.
7. Shouted nanei
When stirring partner you really need to know, not to moan aloud heard several apartments. Actresses in porn like crying excessively exaggerated.
8. Partners has weapons
Actor in a porn collection are large penis size. For example, women should not expect men Everyone has a giant penis penis size is not as important as the feelings between the two.
9. No sex during menstruation
In the world of porn movies sex during menstruation is not in the agenda. But a recent survey of MensHealth.com found that more than one-third interest in it.
10. Sexy broad daylight
This situation only in porn. If you want a different location, you can try in the kitchen or living room stair bathroom at home to face the embarrassment .
11. No skin cover
Most actors circumcision. But obviously, a lot remains kralet. The rate of male circumcision in the United States fell from 79 to 55 percent in the last two decades.
12. Men are three aspiring gamers
Do not dare to assume that all men are members of the game on the bed.
13. We all need sex every time
If either party or both no mood to bed every time it is normal for animals. HR

No comments :

Post a Comment