Saturday, January 2, 2016
សិស្សស្រី ទើបបញ្ចប់ការសិក្សា ស្អាតៗ សាច់សខ្ចី ជាង ១០០០ពាន់ ស្លៀកឈុតប៊ីគីនី ចូលរួមប្រកួត ជ្រើសរើស តារាម៉ូដែល និងនារីអូតេស
ចិន៖ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ម្សិលមិញនេះ សាលារៀនមួយកន្លែង ក្នុងទីក្រុង Qingdao នៃប្រទេសចិន បានរៀបចំ ការប្រកួតប្រចាំឆ្នាំ ប្រចាំសាលា ដើម្បីស្វែងរក សិស្ស ស្រី ដែលទើបបញ្ចប់ការសិក្សា ថ្នាក់វិទ្យាល័យ មកប្រកួត ដើម្បីអាចក្លាយខ្លួន ជាតារាម៉ូដែល ឬនារីអូតេស។យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅក្នុងការប្រកួតប្រចាំឆ្នាំនេះ មានសិស្សស្រី ទើបបញ្ចប់ការសិក្សា ស្អាតៗ សាច់សខ្ចី ជាង ១០០០នាក់ ស្លៀកក្នុងឈុតប៊ីគីនី និងឯក សណ្ឋាន នារីអូតេស ក្នុងគោលបំណង ដើម្បីទាក់ទាញ ដល់គណៈកម្មការ និងអាចមាន ឱកាស ក្លាយខ្លួនជា តារាម៉ូដែល ឬនារីអូតេស។
គួរឲ្យដឹងផងដែរថា ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ត្រូវបានបង្កើតឡើង ដោយទីភ្នាក់ងារ បង្ហាញ ម៉ូត ឈ្មោះថា “Oriental Beauty” ដោយបានទាក់ទាញ បេក្ខនារីជាច្រើន មកពី ខេត្ត Shandong, Hebei, Shanxi, Anhui, Jiangsu, Jilin និងខេត្តដទៃទៀត ជាច្រើនផងដែរ។ បេក្ខនារីទាំងអស់ គឺសុទ្ធសឹងតែ ទើបបញ្ចប់ការសិក្សា ថ្នាក់វិទ្យាល័យ ខណៈទស្សនិកជន គឺមកពីសាលាបង្ហាញម៉ូត និងបណ្តាក្រុមហ៊ុនអាកាសចរណ៍ ផ្សេងៗ។
ជាមួយគ្នានេះដែរ នៅលើគេហទំព័រ របស់ទីភ្នាក់ងារ Oriental Beauty បានឲ្យដឹងថា ការប្រកួតនេះ គឺជាវិធីតែមួយគត់ ក្នុងការស្វែងរក បេក្ខនារីដែលមានទេពកោសល្យ ដោយបេក្ខនារី ដែលចូលរួម យ៉ាងហោចណាស់ ត្រូវមានកំពស់ ១,៧០ ម៉ែត្រឡើងទៅ មានសម្រស់ស្រស់ស្អាត រូបរាងស្វែល មានសំលេងពិរោះ និងគ្មានស្លាកស្នាម នៅលើ ដងខ្លួន (ត្រង់កន្លែងបង្ហាញគេឲ្យឃើញ ដូចជា ដៃ ឬ ជើង) របស់ពួកនាង ថែមទៀតផង។
យ៉ាងណាមិញ នៅក្នុងប្រទេសចិន ក្រុមហ៊ុនអាកាសចរណ៍ ជាច្រើន មានតម្រូវការខ្ពស់ ខ្លាំងណាស់ ក្នុងការជ្រើសរើស នារីអូតេស ដូច្នេះហើយ ការប្រកួតប្រចាំឆ្នាំនេះ គឺចាត់ទុកថា ជាការប្រកួត ដ៏តឹងរឹងមួយ ហើយបេក្ខនារី ដែលទទួលបាន ការចាប់អារម្មណ៍ខ្លាំង នឹងអាចបន្ត ទៅរៀនវគ្គបណ្តុះបណ្តាល ដើម្បីក្លាយខ្លួន ទៅជាតារាម៉ូដែល ឬនារីអូតេស តែម្តង៕
English:
China: on December 29, 2015, a Sunday school in the city of Qingdao, China organized the annual tournament at the school to find a female student who recently graduated from high school to become a model or a woman.
According to sources, said that in the tournament and this year there are female students recently graduated beautiful meat sakhchei than 1,000 people dressed in bikini and uniformed female oh test in order to attract to the Commission and have the opportunity to become a model or female oh test.
Standpoint, all the contestants are high school graduates, while the audience is from the School of Fashion and other airlines.
Meanwhile, on the website of the agency Oriental Beauty, said the game is the only way in finding a candidate who has talent by the candidate who attend at least a height of 1.70 meters up to have a beautiful appearance Maxwell sound sweet and no scars on the trunk (where she showed them to see, such as arms or legs) their visitation.
However, in China, many airlines are in high demand so much to choose female oh test thus the tournament this year, is considered a game strictly a candidate that has received attention could continue school training to become a model or female oh test once.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment