Powered by Blogger.

Thursday, September 24, 2015

នារី​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់​ពិបាក​រក​ប្តី​ឬ​?

No comments :
“​ស្ត្រី​ដែល​រៀនសូត្រ​បាន​ជ្រៅជ្រះ​ពិបាក​រក​គូស្រករ​” នេះ​ជា​ពាក្យ​ដំណាល​របស់​មនុស្ស​ចាស់ បុរាណ​ដោយ​សម្អាងថា​ការ សិក្សា​រៀនសូត្រ​យូរ​ទៅកាន់​តែមាន​វ័យ​ចំណាស់​បាត់បង់​សម្រស់​។ម្យ៉ាងវិញទៀត​វប្បធម៌​ខ្មែរ​បុរស​ច្រើន​តាំងខ្លួន​ជា​អ្នកចេះ ឬ​ធំជាងគេ​នៅក្នុង​គ្រួសារ​។ ដូច្នេះ​មិន​ចង់បាន​ភរិយា​ដែលមាន​ការចេះដឹង​ជាង​ខ្លួន​នោះឡើយ​។​

​តើ​បច្ចុប្បន្ន​វប្បធម៌​បែបនេះ​អាចមាន​ទៀត​ទេ​នៅក្នុង​សង្គម​ខ្មែរ​របស់​យើង​? មតិ​មួយចំនួន​បាន​ឲ្យ​ដឹងថា កាលណា​មនុស្ស​ស្រី​រៀន​បាន​ជ្រៅជ្រះ​រហូតដល់​ថ្នាក់អនុបណ្ឌិត ឬ​បណ្ឌិត​ជាដើម​នោះ​វា​ជា​កម្រិត​ខ្ពស់​ដែល​មនុស្ស​ប្រុស​ភាគច្រើន​គិតថា មនុស្ស​ស្រី​ទាំងនោះ​មានចំណេះដឹង​ខ្ពស់ជាង​ខ្លួន ឬ​អាចមាន​សមត្ថភាព ស្មើនឹង​ខ្លួន​ពួកគេ​មិន​ចង់បាន​ឡើយ ព្រោះ​ក្រោយពេល​បាន​រៀប​អាពាហ៍ពិពាហ៍​ហើយ​ខ្លាច​មនុស្ស​ស្រី​មើលងាយ​។ ជាពិសេស​ទៀត​នោះ​បុរស​ចង់​មាន​ឥទ្ធិពល​លើ​មនុស្ស​ស្រី​ក្នុង​គ្រួសារ​ផង​។ ប៉ុន្តែ​មកដល់​សម័យកាល​នេះ​មាន​ស្ត្រី​ភាគច្រើន​ដែល​រៀន​ពូកែ​ហើយ​សុទ្ធ​តែមាន​គេ​កក់​តាំងពី​នៅ​រៀន​ថ្នាក់ទាប​រួច​អស់ហើយ​។ បុរស​មួយចំនួន​អាចមាន​ការអៀនខ្មាស​នៅពេលដែល​ស្ត្រី​មាន​ប្រាក់ខែ​ច្រើនជាង​ខ្លួន​។​

​មិន​ត្រឹមតែ​រឿង​ជា សមត្ថភាព​ប្រាក់ខែ​ប៉ុណ្ណោះ​ទេ ដែលជា​បញ្ហា​ចោទ​នោះ ដោយឡែក សម្រស់​ក៏​ជា​រឿង សំខាន់​ដែរ ព្រោះ​បុរស​ភាព​ច្រើន ស្រឡាញ់​នារី​ក្មេង​ជាង​ខ្លួន ហើយ​ស្រស់​ស្អា​។ មិនថាឡើយ​បុរស​ដែល​គិតបែបនេះ​សូម្បីតែ​ស្ត្រី​ក៏មាន​ការ គិតបែបនេះ​ដែរ​។​ រក្សាសិទ្ឋិ កំណតថ្មី

នាពេល​បច្ចុប្បន្ននេះ ការគិត​បែប​នោះ​វា មិនត្រូវ​ទាំងអស់​នោះទេ​ព្រោះ​នារី​មិន​ចាំ​ឲ្យ បុរស​ចិញ្ចឹម​ទៀតឡើយ​គឺអាច​ធ្វើ​ការរក ប្រាក់ចំណូល​ដើម្បី​ចិញ្ចឹម គ្រួសារ​ដូចជា​បុរស ចំនែកឯ​បុរស​ខ្លះទៀត​ក៏​មិនបាន គិត​ដូច​ពីមុន​ដែរ​។ ក្រសួង​អប់រំ​បាន​សង្កេតឃើញថា ក្នុង​កម្រិតសិក្សា​បឋម​សិក្សា ឬ​នៅ​កម្រិត​វិទ្យាល័យ ចំនួន​សិស្ស​ប្រុស និង សិស្សស្រី​គឺមាន​ភាព ប្រហាក់ប្រហែលគ្នា​ប៉ុន្តែ​ឈានដល់​កម្រិត ឧ​ត្ត​ម​សិក្សា​បែរ ជា​នៅមានកំរិត​ទាប​ទៅវិញ​។ គេ​មិន​បានដឹង​ច្បាស់​ទេ​ថា ចំនួន​សិស្សស្រី ដែល បាន​សិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ទាប​បែបនេះ អាច​បណ្តាល មកពី​ឥទ្ធិពល​ទស្សនៈ ចាស់​បុរាណ​ដែលថា “​នារី​រៀន​ច្រើន​ពិបាក​រក​ប្តី​” នោះទេ​។
ប្រភព៖ កំណើតថ្មី



High Women learn hard to find a husband?


"Women who learn deeply difficult asunder" The old man's words simultaneously, citing that long to learn to age Seniors lose beauty. Are you a new birth? Khmer culture, on the other hand act as you know how many men or the greatest in the family. So, do not want a wife who has a knowledge than themselves.

Such a culture can have in our society Khmer? Some have said that when women learn to depths up to Masters or PhD and so on, it's a high level that most men think Those girls have a higher knowledge or its equivalent capacity, they do not want, because after marriage and fear of contempt. In particular, men want to have an effect on women in the family. But this period is most women who learn to excel and has since already at the school level. Some men may be shy when women had better pay.

Not only is the ability to pay only a separate problem that beauty is important, because many men love women younger than themselves and beautiful. Not that any man who thinks like this, even the women also have to think like that. Reserves the right new set

At present, this kind of thinking, it is not all, because women do not have to feed it is possible to earn income to feed the family, such as men, while men Others did not think as before. Ministry of Education, has observed that the levels of primary school or high school level the number of boys and girls are similar, but reached the level of the High turned still relatively low. They did not know that the number of female students who study higher education such a low may be caused by the influence Ancient philosophy, "Women learn more difficult to find a husband, "he said.

No comments :

Post a Comment