Wednesday, September 2, 2015
ការកែសន្ទះព្រហ្មចារី
ព្រហ្មចារី គឺជាសន្ទះស្បែកស្ដើងនៅក្នុងទ្វារមាសស្ដ្រី ហើយមានរន្ធប្រហោង ដើម្បីឲ្យឈាមរដូវធ្លាក់ចេញមក។ គេអាចនិយាយបានម្យ៉ាងទៀតថាព្រហ្មចារី គឺសម្ដៅទៅលើភាពស្អាតបរិសុទ្ធ ទាំងផ្លូវកាយ ទាំងផ្លូវចិត្ដ ដែលមិនមានដាច់រហែក និងមិនធ្លាប់បានឆ្លងកាត់ការរួមភេទ ទោះក្នុងករណីណាក៏ដោយ។
ការកែ ព្រហ្មចារី គឺជាការកែសន្ទះព្រហ្មចារីដែលដាច់រហែកមកជិតដូចដើមវិញ។
ការដាច់រហែកសន្ទះព្រហ្មចារី គឺបណ្ដាលមកពីកត្ដាច្រើនយ៉ាងដែលទាក់ទងទៅនឹងសកម្មភាពប្រចាំថ្ងៃ ដូចជាដើរ ដេក ឈរ អង្គុយកន្ធែកជើង ការធ្វើការងារធ្ងន់ ហាត់កីឡា និងឆ្លងកាត់ការរួមភេទ។
ការកែព្រហ្មចារីនៅកន្លែងដែលមិនមានសុវត្ថិភាព ឬគ្មានមិនមានជំនាញច្បាស់លាស់អាចបង្កឲ្យមានផលប៉ះពាល់ជាច្រើន ដូចជាឆ្លងនូវមេរោគផ្សេងៗនៅក្នុងទ្វារមាសដែលធ្វើឲ្យកើតមានបញ្ហា ដែល មិនអាចស្មានដល់។ ដូចនេះស្ដ្រីគ្រប់រូបដែលចង់កែព្រហ្មចារីឲ្យមានសាជាថ្មីម្ដងទៀត នោះ គឺត្រូវតែទៅកន្លែងដែលមានសុវត្ថិភាព និងមានជំនាញខ្ពស់បំផុត។
នៅក្រោយ ពេលដែលកែ ហើយមិនត្រូវធ្វើការរួមភេទភ្លាមៗនោះទេ គឺត្រូវតមការរួមភេទរយៈពេល១ខែ ការធ្វើបែបនេះគឺ ដើម្បីឲ្យមុខរបួសឆាប់ជាសះស្បើយ។ ម្យ៉ាងទៀតនៅមុនពេលដែលរួមភេទត្រូវតែទៅឲ្យអ្នកជំនាញពិនិត្យមើល សាជាថ្មីម្ដងទៀត និងទទួលការណែនាំពីអ្នកជំនាញនៅពេលរួមភេទជាលើកដំបូងបន្ទាប់ពីកែហើយ ។ បើសិន ជាសុភាពនារីចង់ថែរក្សាសន្ទះ ព្រហ្មចារីកុំឲ្យដាច់រហែក គឺត្រូវតែមានការប្រយ័ត្ន ព្រោះសន្ទះព្រហ្មចារីស្ដើងណាស់ គួរចៀសវាងចំពោះការងារធ្ងន់ មិនត្រូវអង្គុយចោងហោងឬកន្ធែកជើង មិនត្រូវប្រើប្រាស់ថ្នាំសុល និងធ្វើលំហាត់ប្រាណខ្លាំងៗពេកនោះទេ៕
English:
Hymen
Virgin is a thin leather valve in the vagina of women, and the hole to menstrual exit hole. They can say in other words that the virgin is geared to clean both physical and mental that are not torn apart and never even through sex Whatever the case, he said.
The virgin's hymen breaks march near restored.
Torn hymen outages are caused by many factors related to daily activities such as sleep walking, standing, sitting kanthekcheung gymnasium and work through sex.
Virgin places that are not safe or no professional can cause side effects such as infection of the virus in the vagina, which making problems that can not be predicted. So every woman who wants a virgin again must go to a safe place and the most highly skilled.
After that, and do not need to have sex immediately, is to go without sex for 1 month do this is to let the wound heal. Moreover, before the sex expert needs to check again, and receive guidance from experts when having sex for the first time after.
If the ladies want to take care of the hymen is not torn apart must be careful because very thin hymen should avoid heavy work is not sitting squat or kanthekcheung are not taking exercise and too loud.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment