Friday, September 11, 2015
គេងថែម១ម៉ោង, ចំណង់ផ្លូវភេទកើន ១៤%
គេងថែម១ម៉ោង ក្នុង១ថ្ងៃ នឹងធ្វើឲ្យកើន ១៤% សមត្ថភាពផ្លូវភេទក្នុងថ្ងៃបន្ទាប់, ពួកអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Michigan (អាមេរិក) ឲ្យដឹង ។ប្រសិនចំណង់ផ្លូវភេទរបស់អ្នកកំពុងថមថយ តែពុំទាន់ច្បាស់មូលហេតុ, ចូរពិនិត្យមើលដំណេករបស់ខ្លួនឡើងវិញ ព្រោះអ្នកវិទ្យាសាស្ត្រទើបនឹងលើកឡើងការសន្និដ្ឋានថា ការខ្វះគេងអាចជាមូលហេតុធ្វើឲ្យអ្នកសោះអង្គើយជាមួយ “រឿងនោះ” ។
ការស្រាវជ្រាវត្រូវបានចុះផ្សាយលើទស្សនាវដ្តីវេជ្ជសាស្ត្រផ្លូវភេទ ត្រូវបានអនុវត្តលើស្ត្រី ១៧១ នាក់ បានរកឃើញទំនាក់ទំនងផ្ទាល់ រវាងដំណេកជាមួយនឹងចំណង់ក្នុងថ្ងៃបន្ទាប់ទៀត ។
ពិសេសស្ត្រីគេងច្រើន តែងកម្រជួបបញ្ហាក្នុងរឿងរំញោចប្រដាប់បន្តពូជជាងអ្នកខ្វះគេង ។ ប៉ុន្តែ ការស្រាវជ្រាវនេះបានចង្អុលបង្ហាញថា ប្រសិនខ្វះគេង ស្ត្រីអាចត្រូវថយចុះចំណង់ និងរំញោច ។ “ខ្ញុំគិតថា ការស្រាវជ្រាវនេះ នាំមកឲ្យពុំមែនគេងកាន់តែច្រើនកាន់តែល្អ, សំខាន់គឺអនុញ្ញាតឲ្យខ្លួនឯងមានដំណេកគ្រប់គ្រាន់ ដែលសរីរាង្គត្រូវការ”, បណ្ឌិត David Kalmbach ពីសកលវិទ្យាល័យ Michigan និយាយ ។
ពុំត្រឹមតែនៅស្ត្រី, ការស្រាវជ្រាវមួយមុននោះបង្ហាញថា បុរសមានទម្លាប់គេងតិចមានកម្រិត Testosterone ទាបជាងច្រើន ប្រៀបនឹងអ្នកគេងគ្រប់ ។ ពួកជំនាញការចាត់ទុកថា បរិមាណអ័រម៉ូន Testosterone ថយចុះ អាចនាំដល់ផលវិបាកច្រើនសម្រាប់បុរសៈ ចំណង់សិចថមថយ ហើយលទ្ធផលបង្កើតកូនខ្សោយ ។ ក្រៅពីនេះ បរិមាណអ័រម៉ូននេះនៅឥទ្ធិពលដល់សាច់ដុំ, ដង់ស៊ីតេឆ្អឹង, ធ្វើឲ្យកម្រិតថាមពលសរីរាង្គទាប, អន់ប្រមូលផ្តុំ និងអស់កម្លាំង ។ បរិមាណ Testosterone ទាប ក៏ពាក់ព័ន្ធជំងឺរ៉ាំរ៉ៃដូចជាបេះដូង, ស្ត្រូក, ទឹកនោមផ្អែមប្រភេទ២ ។
ពួកអ្នកវិទ្យាសាស្ត្រពីសកលវិទ្យាល័យ Chicago នៅរកឃើញថា បុរសគេងតិចជាង ៥ ម៉ោង ក្នុង១យប់ ក្នុងរយៈពេល១សប្តាហ៍ មានបរិមាណ Testosterone ថយចុះយ៉ាងច្រើន, ស្មើបរិមាណអ័រម៉ូនភេទនៅមនុស្សចាស់ជាង ១៥ ឆ្នាំ ។
ក្រៅពីដំណេក, កក្តាផ្សេងៗមួយចំនួន ក៏ធ្វើឲ្យចំណង់សិចនៅស្ត្រីថយចុះ រួមមានៈ របបទទួលទាន, ខ្វះជាតិដែក, លើសទម្ងន់… ៕
1 hour more sleep, libido increased 14%
1 hour more sleep in 1 day to make sexual capacity increased by 14% in the next day, researchers at the University of Michigan (USA), said.
If your libido is softened but not yet clear why, let's re-examine their sleep because scientists have suggested the conclusion that lack of sleep can cause make you indolent with a "story".
The study was published in the Journal of Sexual Medicine was carried out on 171 women found a direct relationship between sleep with passion in the next days.
Especially women sleep more rare problems in genital stimulation than lack of sleep. But this study indicates that if the lack of sleep can be decreased appetite and stimulates. "I think this study brings not sleep much better, is important to allow yourself enough sleep that the body needs", Dr David Kalmbach University of Michigan said.
Not only in women, a study shows that sleep habits have lower testosterone levels than those who sleep. Experts considered the amount of testosterone decreases could lead to many complications for Pre vowel diminished sex drive and produce weak results. In addition, the amount of this hormone affect muscle, bone density, low levels of organic energy, impaired concentration and fatigue. Low testosterone amounts related chronic diseases such as heart disease, stroke, type 2 diabetes.
Scientists from the University of Chicago found that men sleep less than 5 hours, 1 night for 1 week had lower levels of testosterone decrease, equal to the amount of sex hormone People older than 15 years.
In addition to sleep, a number of other factors also make women's sexual appetite decrease, including diet, iron deficiency, overweight ....
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment