Tuesday, September 15, 2015
មុន្នី ពិសី ៖ កំណើតស្នេហ៍អ្នកជំនួញ ជាដំណឹងច្រាសខ្យល់
រាជធានីភ្នំពេញ : តារាសម្ដែងស្រករក្រោយទើបលេចឈ្មោះល្បីល្បាញក្នុងរង្វង់សិល្បៈ កញ្ញា មុន្នី ពិសី ថ្មីៗនេះមានប្រភពដែលស្និទ្ធនឹងនាង បានទម្លាយឲ្យដឹងថា តារាសម្ដែងនិយមតុបតែង ខ្លួនបែបនារីសម័យ មុន្នី ពិសី កំពុងតែមានទំនាក់ទំនងស្នេហ៍យ៉ាងត្រជាក់ល្ហឹមជាមួយនឹងបុរសដែលគេ ស្គាល់ថា ជាអ្នករកស៊ីធំម្នាក់នៅស្រុកខ្មែរ។
ប្រភពពីក្រៅវិថីសិល្បៈបានបង្ហើបថា បើតាមគេដឹងគឺទំនាក់ទំនងស្នេហារវាង មុន្នី ពិសី ជាមួយនឹងកំលោះរូបសង្ហាវ័យជាង៣០ឆ្នាំ ដែលកំពុងរស់នៅរកស៊ីក្នុងស្រុកម្នាក់ នោះបានចាប់ផ្តើមឡើងមានរយៈពេលជាច្រើនខែមកហើយដោយ ក្នុងនោះបុរសគូស្នេហ៍ម្នាក់នេះ ក៏តែងជួយឧបត្ថម្ភទំនុកបម្រុងដល់ ពិសី ទៀតផង ស្របពេលដែលមួយរយៈពេលនេះគេក៏សង្កេតឃើញថា នាងហាក់កំពុងឡើងកាលីបខ្លាំងជាមួយឥទ្ធិពលទឹកប្រាក់នោះ។
អំឡុងពេលចុងក្រោយនេះ ពិសី ហាក់មានយឺអ៊ុនខ្ពស់គ្រាន់បើ គឺឡើងទាំងអាជីពសិល្បៈនិងជីវិតស្នេហា។ មិនប៉ុណ្ណោះគឺគេកត់សម្គាល់ឃើញថា ចាប់តាំងពីនាងមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់នេះមកភាពហ៊ឺហា ស៊ីវិល័យដោយការលេងខ្លួនជាមួយនឹងប្រើសម្ភារៈ ថ្លៃៗនឹងទំនើបជាកត្តាដែលជំរុញឲ្យនាងមានភាពលេចធ្លោផងដែរ ក្នុងជីវិតរបស់នៅប្រចាំថ្ងៃ។
ឆ្លើយតបការលើកឡើងខាងលើកញ្ញា មុន្នី ពិសី បានប្រាប់ថា ពុំមែនជាការពិតដូចគេនិយាយនោះឡើង។ ខ្ញុំសូមបដិសេធចំពោះរឿងនេះទាំងស្រុង។ តារាសម្ដែងវ័យក្មេងទើបមានឈ្មោះល្បីកញ្ញា មុន្នី ពិសី បាននិយាយទៀតថា អ្នកជំនួញណាបងបើខ្ញុំមិនដឹងផងហ្នឹងគឺអត់មានទេ។ ប៉ុន្តែបើនិយាយឲ្យចំគឺពិតជាមានច្រើនអ្នកដែលតាមស្រលាញ់គ្រាន់តែ ពេលនេះខ្ញុំមិនទាន់គិតគូរដល់រឿងមានស្នេហានៅឡើយទេ ព្រោះវ័យក៏នៅក្មេង ហើយចង់យកពេលវេលាជាមួយការងារសិល្បៈឲ្យរីកចម្រើនបន្តិចសិន៕
English:
Mony got: native charms businessman informed chrasakhyal
Women are Mony got cold relationship Aravali with a man known as one of the largest business district Khmer.
From sources outside the street art has revealed that if they know the relationship between Mony with a handsome young man got more than 30 years old who are living One local business has started up several months ago by the couple always support upkeep also got a while now, They also observed that she seemed very influence that amount.
The same source said that Ms. Mony got now is the time to find out with the man above was that they always give the opportunity to another, to talk through the phone system and walked between the two couples.
During this last seems to have got Du Un high points is the artistic career and love life. Not only are they noticed that since she was in a relationship with this guy luxury office by playing with the material super expensive factors that pushed her too prominent in everyday life.
September foregoing response Mony got told that is not true, as they say. I would like to deny it completely. Young actress famous Miss Mony said the businessman got I do not know if it is not there. In other words, there is really much you love just now, I do not remember the story in love yet because he was young, and want to take time with the artwork to progress a little bit.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment