Saturday, August 1, 2015
លោកយាយ៨០ឆ្នាំ ថា Costa ចូលចិត្តមើលរឿងសិចបើកសំឡេងខ្លាំងៗ
លោកយាយម្នាក់ដែលជាអ្នកជិតខាងរបស់កីឡាករ Diego Costa បាននិយាយថាកាលពីមុនខ្សែប្រយុទ្ធរូបនេះតែងតែនាំមិត្តភ័ក្ដិមក ជប់លៀងនៅផ្ទះដល់យប់អាធ្រាត្រ ហើយក្រោយពីចប់ស៊ីផឹកទៅពួកគេតែងតែចាក់រឿងសិចមើលដោយបើកសំឡេង ខ្លាំងៗណាស់។រឿងរ៉ាវខាងលើកើតឡើងតាំងពីពេលកីឡាករ Costa នៅលេងឱ្យក្លិប Albacete ក្រោមលក្ខខ័ណ្ឌខ្ចីជើងពេលរូបគេនៅកុងត្រាជាមួយ Atletico Madrid ម្ល៉េះ។ លោកយាយដដែលបានបញ្ជាក់ថា ឱ្យតែកីឡាករវ័យ២៦ឆ្នាំរូបនេះសប្បាយចិត្តឬរកគ្រាប់បាល់បាន គឺតែងតែហៅមិត្តរួមក្រុម និងអ្នកដែលគេស្គាល់ទៅជប់លៀងនៅផ្ទះជានិច្ច។
ការជប់លៀងនោះមិនត្រឹមតែមានការផឹកស្រា ច្រៀងរាំនោះទេ ពោលគឺឱ្យតែស្រវឹងហើយ Costa តែងតែចាក់រឿងសិចមើលជានិច្ច។ ដោយសារតែសំឡេងខ្លាំងៗពេក លោកយាយវ័យ៨០ឆ្នាំបានបញ្ជាក់ថាលោកយាយតែងតែដើរទៅប្រាប់ឱ្យ ពួកគេបន្ថយសំឡេងរហូត។
យ៉ាងណាមិញ នេះគ្រាន់តែជារឿងចាស់កាលពី Costa លេងនៅអេស្ប៉ាញប៉ុណ្ណោះ។ ចំណែកឯនៅអង់គ្លេសវិញ គេមិនទាន់ដឹងថាកីឡាករមុខចាស់អាយុក្មេងរូបនេះប្ដូរទម្លាប់ នេះហើយឬនៅទេ?
ប្រភព: Sabay News
English:
He said 80-year-Costa likes to watch porn voice
Yeah man, a neighbor of Diego Costa said before the striker has always brought friends supper at home tonight at midnight, and after the end of the food and drink they always play porn with a very loud voice .The upper stories happening since Costa plays for Albacete on loan when he signed with Atletico Madrid. She confirmed that 26-year-old is happy or score is always called team-mates and those who are known to feast at home always.
The party is not only singing, dancing, drinking, drunk, and Costa always porn Always. Because the sound is too loud, 80-year-old grandmother said she always told them to lower the volume.
However, this is just an old story in Costa playing in Spain. Whereas in the UK they do not know that old age has changed habits or not?
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment