Powered by Blogger.

Saturday, August 1, 2015

ស្នេហា​ក្មេងខ្ចី​ណាត់​ជួប​ហូប​ចំណី បែរជា​នាំទៅ​រំលោភ​រហូត​បាន​សម្រេច​៨​ដង ក្នុង​១​ថ្ងៃ

No comments :
តាកែវ ៖ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង បាន​ធ្វើការ​ឃាត់ខ្លួន​ក្មេង​ប្រុស​ អាយុ​១៥​ឆ្នាំ​ម្នាក់​ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៥ បន្ទាប់ពី​ទទួល​ពាក្យ​បណ្ដឹង​ពី​ឈ្មោះ លុន លឿ​ប ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​សែន​បន ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ដោយ​ចោទ​ថា​ក្មេង​ប្រុស​ខាងលើ​បាន​ចាប់​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​របស់​ គាត់​កាលពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៥។
លោក​វរសេនីយ៍ទោ មឿង សារុន អធិការ​នគរបាល​ស្រុក​សំរោង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​មានឈ្មោះ ថោង វុទ្ធី ហៅ​សូ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំងវែង ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្ត​តាកែវ។ ចំណែក​កុមារី​រងគ្រោះ​មានឈ្មោះ ល​.​ស​.​ក អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សែន​បន ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។
លោក​បាន​បន្ត​ទៀត​ថា ក្រោយពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​អាណាព្យាបាល​កុមារី​រងគ្រោះ លោក​បាន​ចាត់​ឲ្យ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ត្រាញ់​ខាងត្បូង ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​មក​ធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ថោង វុទ្ធី ហៅ​សូ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​រួមភេទ​ជាមួយ​កុមារី​ខាងលើ​ពិតប្រាកដ​មែន តែ​ជា​ការ​ស្ម័គ្រចិត្ត​រៀងៗ​ខ្លួន​ទេ។ ចំណែក​ឯ​កុមារី​រង​គ្រោះ​បាន​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៥ វេលា​ម៉ោង​០៨​និង​០០​នាទី​ព្រឹក ឈ្មោះ ថោង វុទ្ធី បាន​ទូរស័ព្ទ​ដើម្បី​ណាត់​ជួប​រូបគេ​នៅ​ក្បែរ​វត្ត​អំពិល ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ពេល​ដែល​នាង​ទៅ​ជួប​តាម​ការ​ណាត់​ហើយ ឈ្មោះ ថោង វុទ្ធី ក៏​បបួល​នាង​ទៅ​រក​ហូប​អី​បន្ត​ទៀត តែ​មិន​បាន​ហូប​អី​ទេ រូបគេ​បាន​ដឹក​នាង​យក​ទៅ​ផ្ទះ​របស់​គេ​នៅ​ភូមិ​ត្រពាំងវែង ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ព្រមទាំង​បាន​ធ្វើ​សកម្មភាព​ចាប់​សម្រាត​ខោ​-​អាវ និង​រំលោភ​មក​លើ​នាង​រហូត​បានសម្រេច​ជា​បន្តបន្ទាប់​ចំនួន​៨​ដង។ លុះដល់​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៥ រូប​នាង​បាន​ទូរស័ព្ទ​ប្រាប់​ទៅ​ឪពុក​របស់​នាង​ឲ្យ​មក​យក​ទៅ​ផ្ទះ​វិញ និង​បាន​ប្រាប់​រឿងហេតុ​ដែល​ឈ្មោះ ថោង វុទ្ធី បាន​ធ្វើ​មក​លើ​ខ្លួន​ប្រាប់​ឪពុក។ បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕

English:

Young romantic date eat food have led to violations of up to 8 times in 1 day
Takeo: criminal skills of Inspectorate Samrong district police have arrested a 15-year-old boy at about 12 days and 30 minutes July 31, 2015, after receiving a complaint from a crawl fast 35-year-old male living in the village commune Sen ribbon mixer Tram Kak district, Takeo province alleged that the boy above rape on his daughter on July 29, 2015.
Lt. Col. Don Mueang Sarun Samrong district police chief said the suspect, who police arrested named Thong Vuthy called 15-year-old male resident of the village South Lake commune Tropaing lords Samrong district, Takeo province. She called.. 14-year-old village resident ribbon mixer Sen Commune Tram Kak district, Takeo province.
He added that after receiving complaints from parents considered vulnerable girls to domestic criminal force to cooperate with the police administration South Lake lords arrested suspects to be interviewed in order to build the case proceedings. In front of the cops suspect Thong Vuthy called confession that he actually had sex with girls above is true, but each volunteer . The girls mentioned that the victims on July 29, 2015, 08 pm and 00 am Thong Vuthy to phone He appointments near Wat Ampil commune Tram ribbon mixer when she went to an appointment and Thong Vuthy also asked her to eat anything further, but do not eat right, he led her to his home in the village commune Tropaing South Lake lords Samrong and act stripped shirt pants and raped her until decided a series of 8 times. And when the day of July 30, 2015, she told her father to come home and tell stories Thong Vuthy made upon himself to tell his father. Currently, the above suspect was sent to the Office of the serious level of criminal Police Takeo manager to continue the legal proceedings.

No comments :

Post a Comment