Powered by Blogger.

Thursday, January 7, 2016

យឹម តាស្រង់៖«​ក្រុងភ្នំពេញពោរ​ពេញ ដោយ​អំពើ​ឆក់​ប្លន់ ​សង្ស័យ​​មាន ក្រុម​ហ៊ុន​ចោរ​បង្កើត​ឡើង​ ជា​លក្ខណៈ ​Business ​ចោរ»

No comments :
 (ភ្នំពេញ)៖ «ចោរប្លន់ពេញក្រុងហើយពេ​លនេះ មានចោរប្លន់ជាក្រុ​មទៀត ពេលខ្លះរហូត ដល់ខ្ញុំគិតថា ក្រុងភ្នំពេញពេលនេះ ប្រហែលជា​មានក្រុមហ៊ុនចោរបង្កើតឡើង​ ជាលក្ខណៈ Businessចោរ ដែលមានអគ្គនាយក និងបុគ្គលិកជាចោរច្រើននាក់ បម្រើការងារនេះ។ ប្រជាជនក្នុងក្រុងម៉ោង៩យប់ មិនទាន់ទេជិះម៉ូតូភ្នែកសភ្នែកខ្មៅ ដោយភាពភ័យខ្លាច ទំាងប្អូនគេទំាងប្អូនខ្ញុំ រាល់ពេលចេញពីសាលារៀនពេលយប់ ព្រោះតែទីក្រុងពុំមាន សុវត្ថិភាព ដែលសំបូររឿងឆក់ប្លន់ ហើយមានយប់ខ្លះគេ ឃើញប៉ូលីសខ្លាហោះ គេកា​ន់តែខ្លាចទៀត ព្រោះប៉ូលីសមួយចំនួនជាប៉ូលីសខ្លាឃ្លោក ដែលធ្លាប់គៀបគេស៊ីញយ ដូចជាព័ត៌មានកាលពីប៉ុន្មានខែ​មុននោះ ប៉ូលីសខ្លាឃ្លោកមួយក្រុមនោះ វាប្រព្រឹត្តិបែបនេះ​ឡើង៣ឆ្នាំហើយ តែប៉ូលីសទើបតែចាប់បាន»។ នេះជាករលើកឡើងរបស់កវីនិពន្ធដ៏ល្បីឈ្មោះ ក្នុងផលិតកម្ម ថោន លោក យឹម តាស្រង់ ​ដែលបានសរសេរឡើង ក្នុងបណ្ដាញសង្គម Facebook របស់ខ្លួន កាលពីពេលថ្មីៗនេះ ខណៈសមត្ថកិច្ចរឹតបន្តឹងខ្លាំងទៅលើច្បាប់ចរាចរ ប៉ុន្តែអំពើឆក់ប្លន់ក្នុងរាជធានីភ្នំពេញ នៅតែកើតឡើង គួរឲ្យព្រួយបារម្ភ។

​មិនខុសពីប្រជាពលរដ្ឋទូទៅនោះទេ ដែលធ្វើការរិះគន់ជុំវិញការដាក់ឲ្យអនុវត្តច្បាប់ ចរាចរណ៍ថ្មី ជាក់ស្ដែងកវីនិពន្ធល្បីឈ្មោះ ប្រចាំផលិតកម្មថោន លោក យឹម តាស្រង់ ថ្មីៗនេះ ក៏បានបញ្ចេញ​ទស្សនៈផ្ទាល់ខ្លួន ដោយមិនគាំទ្រ ចំពោះច្បាប់ចរាចរណ៍នេះដែរ។ លោកនិយាយថា «សម្រាប់មតិខ្ញុំមិន យល់ស្របសោះ ចំពោះច្បាប់ចរាចរណ៍ថ្មីតម្រូវ ឲ្យដាក់កាត់គ្រី និងឯកសារផ្សេងៗជាប់ខ្លួន រាល់​ពេលធ្វើដំណើរតាមយាន្តជំនិះនោះ...»។

លោកបន្ថែមទៀតថា «ខ្ញុំនិយាយនេះពុំមានចេតនា ប្រឆាំងនឹងនយោបាយរបស់ ថ្នាក់ដឹក នាំទេ ប៉ុន្តែច្បាប់នេះខ្ញុំវិ​ភាគទៅហាក់ដូចជាហួសហេតុពេក ពិបាកនឹងសម្របចិត្តតាម។ ប្រសិនបើថ្នាក់ដឹកនាំ អាចលុបបំបាត់អំពើឆក់ប្លន់បាញ់សម្លាប់បាន ប្រសើរជាងនេះ ខ្ញុំគិតថាប្រហែលជាមិនមាននរណា ហើបមាត់តវ៉ាទេ តែរាល់ថ្ងៃអំពើឆក់ប្លន់ នៅកក្រើក ក្រុងនៅឡើយ។ អរគុណដែលបងប្អូនក្នុង Facebookបានអាន Status នេះ ខុសទាស់ ត្រង់ណាខ្ញុំសូមអភ័យទោសទុកជាមុន »។​





English:
(Phnom Penh): robbers throughout the city, and this time the robber as a group, sometimes up to Phnom Penh I think now may be thieves set up a Business thief-General and many staff thieves served. People in the city of 9 pm yet motorbike eye white black eye by fear these brothers they these my brethren, every time out of the school at night because of the city there was no safety-rich story looting and there are some nights they saw police khlahaoh they Canaan just scared because the police some police khlakhlok who used to clamp them Sinh such information a few months ago, police khlakhlok a group, it held such a 3-year, but police have now caught. ' This raised the production of the famous poet Town Yim extracted wrote in its social network Facebook recently as competent legal restrictions on traffic, but looting in the capital is still alarming.
No different from the general population, which criticized around the de facto enforce the new traffic law known poet Town Productions Yim cited recent personal views without support for traffic rules. He said, 'I do not agree to the new traffic law requires and documents while traveling in a motor vehicle ....
He added, 'I said, there is no political intention against the leaders, but I seem unduly difficult to adapt. If leaders can eliminate looting shot better, I thought maybe someone shearer protest, but every day looting shook the city. Thank you Facebook status blameless, I apologize in advance.

No comments :

Post a Comment