Powered by Blogger.

Tuesday, December 29, 2015

ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ម្នាក់ ត្រូវ​ ISIS យ៉ាង​តិច​១០​នាក់​រំលោភ​ ដល់​ថ្នាក់​មាន​ផ្ទៃពោះ

No comments :
ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ម្នាក់ ត្រូវ​សមាជិក​ក្រុម​អង្គការ​រដ្ឋ​ឥស្លាម​ជ្រុល​និយម ISIS ១០​នាក់​រំលោភ​បន្តបន្ទាប់ រហូត​ធ្វើ​ឲ្យ​នាង​ខូច​សតិ​អារម្មណ៍ ដោយ​រង​ទាំង​អំពើ​ហិង្សា​ផ្នែក​រាង​កាយ និង​ផ្នែក​ផ្លូវ​ចិត្ត ហើយ​អ្វី​ដែល​សង្វេគ​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ កុមារី​ម្នាក់​នេះ​មាន​ផ្ទៃពោះ​ទៀត នេះ​បើ​យោង​តាម​សារព័ត៌មាន Jewsnews ។

ក្មេង​ស្រី​ម្នាក់​នេះ​ត្រូវ​បាន​ដោះលែង​ពី​ការ​ឃុំឃាំង បន្ទាប់​ពី​នាង​ត្រូវ​បាន​ក្រុម ISIS ចាប់​បង្ខាំង​ទុក​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ ទុក​សម្រាប់​ធ្វើ​ជា​ទាសករ​ផ្លូវ​ភេទ​របស់​ពួកគេ ហើយ​ដូចគ្នា​នេះ ក៏​មាន​ស្ត្រី និង​ក្មេង​ស្រី​ជនជាតិ​ភាគតិច​ Yazidis ជា​ច្រើន​នាក់​ទៀត​ធ្លាក់​ខ្លួន​ក្នុង​ស្ថានភាព​ដូច​នាង​ដែរ ។យោង​តាម​ប្រភព​ពី​ក្រុម​អ្នក​ផ្ដល់​ជំនួយ​មនុស្សធម៌​បាន​ឲ្យ​ដឹង​ថា កុមារី​អាយុ​៩​ឆ្នាំ​ម្នាក់​នេះ​ត្រូវ​សមាជិក ISIS យ៉ាង​តិច​១០​នាក់​រំលោភ ដោយ​អ្នក​ទាំង​នោះ​ភាគ​ច្រើន​ជា​ទ័ព​ជួរ​មុខ និង​អ្នក​ខ្លះ​ទៀត​ជា​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត ដែល​ពួកគេ​នឹង​ទទួល​បាន​ស្រី​ៗ​ទុក​ជា​រង្វាន់ មុន​គេ​ចេញ​ទៅ​រក​សេចក្ដី​ស្លាប់ ។

កុមារី​ម្នាក់​នេះ​អាច​ប្រឈម​មុខ​នឹង​ការ​ស្លាប់​ បើ​ចង់​ផ្ដល់​កំណើត​ឲ្យ​កូន​ក្នុង​ពោះ​នោះ ដោយសារ​តែ​នាង​មាន​អាយុ​តិច​ពេក ហើយ​ទោះ​បី​ជា​ធ្វើ​ការ​វះកាត់​ក៏​ដោយ ។ គួរ​បញ្ជាក់​ថា ទង្វើ​របស់​ក្រុម ISIS មក​លើ​ក្មេង​ស្រី​ម្នាក់​នេះ បាន​ធ្វើ​ឲ្យ​នាង​ខូច​សតិ និង​រង​ការ​វាយដំ​ផ្នែក​រាងកាយ​យ៉ាង​ដំណំ​ផង​ដែរ ៕


English:
9-year-old girls were members of the Islamic state 10 extremists ISIS Subsequent violations makes her emotional damage both physical violence and mental part and what dismal than the other thing is this girl pregnant According to the press Jewsnews.
This girl has been released from custody after she was ISIS captive for nearly a year for their sexual slaves, and the same is also ethnic minority women and girls, many Yazidis in Her status as well. According to sources from providing humanitarian aid, said a 9-year-old girl is a member of ISIS At least 10 people abused by the majority of those front-line troops and others as a suicide bomber as they will receive a prize prior to death.
This girl could face death if want to give birth to the child in the abdomen because she was too old Although the surgery. The ISIS team's actions on the girl made her memory broken and beaten body parts also severely .

No comments :

Post a Comment