Powered by Blogger.

Wednesday, December 16, 2015

ការបង្ហាញ​មតិ​ប្រឆាំង​ រូប​ស្រើបស្រាល​ របស់​យុវវ័យ​ខ្មែរ ​នៅលើ​បណ្តាញ​ ទំនាក់ទំនង​សង្គម Facebook

No comments :
បច្ចុប្បន្ន​សម្រាប់​យុវវ័យ​នៅក្នុង​ ទីក្រុង​ភាគច្រើន ដែល​ប្រើប្រាស់​ទូរស័ព្ទ​(smart phone)​ទំនើបៗ ហើយ​យើង​ឃើញ​មានការ​ប្រើប្រាស់​របស់​ពួកគេ មាន​គោលបំណង​ធំ​សឹងតែ​គ្រប់ៗ​គ្នា គឺមាន​តែមួយ​ប៉ុណ្ណោះ​គឺ​ផ្តល់​ភាពងាយស្រួល​ក្នុង​ការលេង​Facebook​។​
 
​វា​ជាការ​ពិតណាស់​ដែល​យុវវ័យ​ខ្មែរ​ភាគច្រើន​កំពុងតែ​ប្រើប្រាស់​បណ្ដាញ​ សង្គម​ដ៏​ពេញនិយម​មួយ​នេះ ទោះបីជា​អ្នកខ្លះ​មាន​គណនី​(Account)​ប្រើប្រាស់​ដល់​ទៅ​លើសពី​២​ក៏ដោយ​។ តែ​អ្នក​រាល់គ្នា​ដឹងថា​បណ្តាញ​ទំនាក់ទំនង​សង្គម​យក្ស​មួយ​នេះ (Facebook)​វា​ប្រៀបបាន​ដូចជា​សង្គម​មួយ​ទៅហើយ ដោយសារ​តែមាន​បណ្ដុំ​អ្នកប្រើប្រាស់​ច្រើន​ដូចនេះ​វា​តែងតែមាន​បញ្ហា​ អវិជ្ជមាន​មួយចំនួន​ក្នុងការ​ប្រើប្រាស់​ដូចជា ការចែក​ចាយ​រូប​អាសអាភាស ហើយ​មាន​នារី​ស្អាត​ក្មេងៗ ថតរូប​បង្អួត​ដើមទ្រូង គល់ភ្លៅ និង​អាច​ទៅដល់​ថ្នាក់​ស្រាត​ថត​ដើម្បី​បង្អួត​មនុស្ស​គ្រប់គ្នា​ក្នុង Facebook ទៀតផង​។ បញ្ហា​នេះ​កំពុងតែ​ទទួលបាន​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​យុវវ័យ​ខ្មែរ​ មួយចំនួន​ដែលជា​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ​។​
 
​ចំពោះ​បញ្ហា​នេះ​យុវ​និស្សិត ហេង ពិសិដ្ឋ បានលើកឡើង​ឲ្យ​សារព័ត៌​មានកំណើត​ថ្មី​ដឹងថា "​ការពិតទៅ​ទាំងអស់គ្នា​ដឹង ខ្ញុំ​ក៏​ដឹងថា សង្គម​ខ្មែរ​យើង​មាន​បរិបទ​នៃ​ការរស់នៅ​មួយ ដែល​គេ​និយាយ​ប្រកាន់​ហើយ​រាល់​ការ​បង្ហោះ​រូប​ស៊ិ​ច​ស៊ី​ស្រើបស្រាល​ពេញ​ បណ្តាញ​សង្គម​នេះ ខ្ញុំ​ក៏​ប្រកាន់​ដូចគ្នា ព្រោះ​ខ្ញុំ​ក៏​ជា​អ្នកប្រើប្រាស់​ម្នាក់​ដែរ ប៉ុន្តែ​បើ​យើង​សង្កេតមើល​ឲ្យ​បានច្បាស់លាស់ យុវវ័យ​ដែល​នាំគ្នា​ប្រើ facebook មាន​ច្រើនណាស់​ហើយ នារីៗ​ដែល​ចូលចិត្ត​បង្ហោះ​រូបភាព​ស្រើបស្រាល​ទាំងនោះ​គឺមាន​តិច​ណាស់ ប្រសិនបើ​យើង​ធៀប​ទៅ​អ្នក​ដែលជា​យុវវ័យ​ខ្មែរ​ប្រើប្រាស់ facebook គឺ​ពួកគាត់​គ្រាន់ តែ​ជាមួយ​ផ្នែក​តូច​តែប៉ុណ្ណោះ​។​
 
​យុវវ័យ​សព្វថ្ងៃនេះ​តាម​គំនិត​ខ្ញុំ មាន​៣​ប្រភេទ​ខុសៗ​គ្នា​ទី​១​ជា​មនុស្ស​ដែល​ពួកគាត់​ធ្វើ​ល្អ ទី​២​ជា​មនុស្ស​ដែល​ធ្វើ​អ្វីដែល​មនុស្ស​ភាគច្រើន​មើល​មក​ថា ពួកគាត់​អាក្រក់ ហើយ​និង​ទី​៣​គឺ​មនុស្ស​ដែល​នៅ​កណ្ដាល​ពួកគាត់​ល្អ​ក៏​គាត់​មិន​ធ្វើ​ហើយ​ អាក្រក់​ក៏​គាត់​មិន​ខ្វល់​ហើយ​យុវវ័យ​ដែល​នៅក្នុង​ប្រភេទ​ទី​៣​នេះ គឺមាន​ច្រើន​ដូចនេះហើយ​បើសិនជា​យើង​ប្រៀបធៀប​ទៅ គឺ​ចំពោះ​នារីៗ​ដែល​ចូលចិត្ត​ថតរូប​ស៊ិ​ច​ស៊ី ស្រើបស្រាល​បង្ហោះ​ក្នុង Facebook នេះ​ក៏​មិន​ច្រើន​ណាស់ណា​នោះទេ​។​
 
​ចំណុច​ខាងលើ​ដែល​ខ្ញុំ​លើក​មកនេះ​ខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់ ថា​នារី​បែប​នោះ​មិនមែនជា​អ្នកតំណាង​ឱ្យ​យុវវ័យ​ទាំងអស់​នោះទេ​ខ្ញុំ និយាយ​បែបនេះ ព្រោះ​ខ្មែរ​យើង​មាន​បរិបទ​នៃ​ការគិត​មួយ ដែល​អ្នក​ទាំងអស់គ្នា​ដឹងថា ត្រី​មួយ​កន្ត្រក​ស្អុយ​អស់​មួយ​គឺ​ស្អុយ​ទាំងអស់​! ហើយ​សម្រាប់​ខ្ញុំ ក្នុងនាម​ជា​និស្សិត​ជា​យុវជន​ខ្មែរ​មួយរូប​ខ្ញុំ​សុំ​ចិត្ត​ស្រីៗ​ដែល​ ប្រើប្រាស់ Facebook មួយចំនួន​ប្រសិនបើ​អាច កាត់បន្ថយ​បាន​គួរណា តែ​កាត់បន្ថយ​ការថតរូប​ស៊ិ​ច​ស៊ី​ស្រើបស្រាល​នេះ​ខ្លះ ផង​ទៅ​ព្រោះ​សម័យនេះ​ក្មេងៗ​ភាគច្រើន​ចាប់​ប្រើប្រាស់ Facebook ច្រើនណាស់ តាម​ខ្ញុំ​ដឹង មាន​ខ្លះ​ត្រឹម​រៀន​អនុវិទ្យាល័យ​ទេ​តែមាន​ទូរស័ព្ទ​ទំនើប​អាច​ចេញ​ចល័ត​ គ្រប់កន្លែង​ជាមួយ Facebook បាន​ហើយ​។ នេះ​បើតាម​ខ្ញុំ​មើលឃើញ​មួយផ្នែក​តូច​ហើយ​រូបភាព​ស្រើបស្រាល​ទាំងនោះ វា​ប៉ះពាល់​ដល់​ក្មេងៗ​ជាខ្លាំង​ហើយ​ដដែល​បើតាម ខ្ញុំ​សង្កេតមើល​ក្មេងៗ ស្រីៗ​មួយចំនួន​តូច​នៅ​អនុវិទ្យាល័យ ជាពិសេស​អ្នក​ភ្នំពេញ​មាន​សិស្សស្រី​ខ្លះ​ចេះ​លេង​ម៉ូដ​ស៊ិ​ច​ស៊ី​ផាត់មុខ​ លេង Style តាំងពី​នៅ​ក្មេង​បែបនេះ​ទៅហើយ​។​
 
​ម្យ៉ាងវិញទៀត​ពួកគាត់​អាច​នឹង​ប្រឈមមុខ​ជាមួយ នឹង​ការ​ប្រលូក​ក្នុងការ​រួមភេទ​ទាំង​នៅ​ក្មេង ព្រោះតែ​ការផ្លាស់ប្ដូរ​បរិបទ​ក្នុង​ការរស់នៅ​របស់គាត់​ហើយ Facebook នេះ​ក៏បាន​ក្លាយជា​ដើមទង​មួយ​នៃ​ការរស់នៅ​របស់​យុវវ័យ​មួយចំនួន​រួចទៅហើយ​។ ជា​ចុងក្រោយ​សុំ​ចិត្ត​នារីៗ​ដែល​ប្រើប្រាស់ Facebook គួរណា​តែ​កាត់បន្ថយ​ការ​បង្ហោះ​រូបថត​បែប​នោះ​ទៅ​បើ​អាច​ធ្វើបាន​"​នេះ គឺជា​សម្ដី​យុវជន​ខ្មែរ​ម្នាក់​ជុំវិញ​បញ្ហា​ការ​បង្ហោះ​រូបភាព​អាសអាភាស​ ស្រើបស្រាល​លើ​បណ្ដាញ​សង្គម Facebook ចុះ​អ្នក​ទាំងអស់គ្នា​គិតថា រូប​កាត់ត​ប៉ុន្មាន​ភាគរយ និង​រូប​ឥត​កាត់ត​ប៉ុន្មាន​ភាគរយ​ដែរ​ហើយ​អ្នកមាន​មតិយោបល់ យ៉ាងណាដែរ​ចំពោះ​បញ្ហា​នេះ​?
  




English:
Currently, for most young people in the city who use the phone (smart phone) and we see modern main purpose of their use almost everyone is the same is it easy to play Facebook.
It's true that most young Khmer are using a popular social network, although some account (Account) to exceed 2. But everyone knows that the giant social network (Facebook), it is as such a society, and because there are suitable for multiple users, so there's always Some of the negative issues of use, such as the distribution of pornography and photography beautiful young women show off pins and can be reached breasts naked to show off photos Everyone in Facebook. This issue is receiving strong criticism from some young Khmer social network users.
In this regard, the young students sacred Heng news raised new birth, "in fact all know, I also know that our Khmer society in the context of a living he said, and posted pictures sexy erotic social networks, I am also the same charges because I am also a consumer But if we observe clearly youth who use facebook plentiful and women who like posting erotic pictures, they are very few, if we Compared to you, a young Khmer Facebook is just a small part of them only.
Today's youth through my mind there are 3 different types 1st 2nd they make good people do what people The majority view that they are bad, and the 3rd and the best people in the middle of them, she did not do evil and he does not care and youth in this type 3 is more like this, and if we compare to is for women who like sexy erotic photography Posted in Facebook also not too much.
My point above, I just want to emphasize that such women are not representative for all young people, I say this because our Khmer context of thought that you all know that a fish basket for a sewage lagoon! And for me as a student, a young Khmer I asked a number of women who use Facebook if reduced should reduce photography sexy Some pleasures, for this age, most children use Facebook a lot, I know there are some secondary school smartphones mobile everywhere with Facebook. If I see one of those small pleasures, it affects the very young and I observed a small number of young women especially in the secondary Some girls play fashion sexy makeup Style since such a young player.

 
On the other hand, they may be faced with a muddied sexual context because of changes in his life and became a stalk Facebook Some of the lives of young people already. Finally, women who use Facebook should reduce such photos if possible, "are the words Khmer Youth over posting pornographic pictures on Facebook pleasures you think editing percent and editing a few percent, and you have a comment on this issue?

No comments :

Post a Comment